វប្បធម៌នៅ​ក្រុមហ៊ុន ដែល​​នាំ​​ឲ្យ​​បុគ្គលិក​​​​ស្អប់ការងារ​​ចង់​​ចាកចេញ

  • 2019-05-30 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វប្បធម៌​ក្រុមហ៊ុន​មិន​ល្អ ធ្វើ​ឲ្យ​បុគ្គលិក​ឆាប់​ឆ្អែត​ចិត្ត ធ្វើ​ឲ្យ​គម្រោង​បរាជ័យ ហើយ​ទោះ​បុគ្គលិក​ស្រលាញ់​ការងារ​ខ្លាំង​យ៉ាង​ណា​ក៏​ទ្រាំ​នៅ​មិន​បាន។

មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថាវប្បធម៌​ក្រុមហ៊ុន​គឺ​សំខាន់​ជាង​ចក្ខុវិស័យ​របស់​ស្ថាប័ន​នោះ​ទៅទៀត។ ខណៈ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ខ្លះ​មាន​ចក្ខុវិស័យ​មោះមុត តែ​បែរ​ជា​មាន​វប្បធម៌​តុកស៊ិក​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ចក្ខុវិស័យ​របស់​ពួក​គេ​គ្មាន​ថ្ងៃ​សម្រេច​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​នានា​ដែល​ក្រុមហ៊ុន​មាន​វប្បធម៌​តុកស៊ិក ធ្វើ​ឲ្យ​បុគ្គលិក​ណាយ​ចិត្ត៖

១. គ្មាន​ការ​គោរព មាន​តែ​ការ​មើល​ងាយ

២. ដាក់​សំពាធ​មិន​គិត​ពី​ប្រយោជន៍​វែងឆ្ងាយ​ ហើយ​ឃើញ​តែ​ប្រយោជន៍​ចំពោះ​មុខ

៣. មិន​ស្មើ​ភាព លំអៀង បក្សពួក​និយម

៤. រួម​គ្នា​ធ្វើ​បាប​អ្នក​ដែល​ខ្សោយ​ជាង​ខ្លួន

៥. គ្មាន​ការ​យោគយល់ លើក​តម្កើង និង​ជំនួយ​គ្នា

៦. គាប​សង្កត់​តាំង​ពី​រឿង​តូច​ៗ​ឡើង

៧. មជ្ឍដ្ឋាន​ជុំវិញខ្លួន​មិន​ល្អ មាន​តែ​ភាព​បោកប្រាស់។

ជាមួយ​នឹង​ចំណុច​ទាំង​អស់​នេះ ទោះ​បី​ជា​មាន​ចក្ខុវិស័យ​ល្អ​យ៉ាងណា ជំនឿមោះមុត​យ៉ាង​ណា​​ក៏​ក្រុមហ៊ុន​មិន​អាច​ចង​ជើង​បុគ្គលិក​បាន​នោះ​ឡើយ៕

ចុចអានបន្ត៖

ប្រភព៖ linkedin ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម