មនុស្សស្រី ៤ ប្រភេទនេះហើយដែលប្រុសៗដេកមិនលក់បក់មិនល្ហើយតាមរកគ្រប់កន្លែង
- 2019-05-27 08:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រី ៤ ប្រភេទនេះហើយដែលប្រុសៗដេកមិនលក់បក់មិនល្ហើយតាមរកគ្រប់កន្លែង
គេតែងតែនិយាយថានៅពីក្រោយភាពជោគជ័យរបស់មនុស្សប្រុសតែងតែមានមនុស្សស្រីជានិច្ច។មានប្រពន្ធល្អ គ្រួសារនឹងជួបតែរឿងរីករាយ ហើយការងារក៏កាន់តែប្រសើរ។ តើមនុស្សស្រីបែបណាដែលប្រុសៗតែងតែចង់រៀបការជាមួយ? មនុស្សស្រី ៤ប្រភេទនេះហើយដែលមនុស្សប្រុសកំពុងស្ពាយបង្វេចតាមរកគ្រប់កន្លែង៖
១. មនុស្សស្រីដែលយោគយល់ហើយដឹងរឿងគ្រប់យ៉ាង
យោគយល់របៀបណា ដឹងគ្រប់រឿងយ៉ាងម៉េច? មនុស្សស្រីដែលមិនចេះខឹងខុសរឿង និងចេះស្តាប់ហេតុផលជាមនុស្សស្រីដែលបុរសចង់បានបំផុត។ គ្មានបុរសណាចង់បានមិត្តស្រី ឬប្រពន្ធដែលខឹងគ្រប់ពេលទេ។ បើបុរសនោះមួម៉ៅ ស្រ្តីត្រូវចេះទន់ភ្លន់ទៅតាមកាលៈទេសៈដែលសមស្រប។
២. មនុស្សស្រីដែលចេះអភ័យទោស
ចេះអភ័យទោសមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់រហូតទេ។ ប៉ុន្តែវាមានន័យថាការដឹងពីរបៀបអភ័យទោសឲ្យមនុស្សដែលអ្នកស្រលាញ់ ឬ ស្វាមី។ រឿងដែលអ្នកមិនគួរធ្វើនោះគឹការនិយាយដដែលៗច្រើនដងពេក ទុកឲ្យគេគិត និងយល់ដោយខ្លួនឯងទៅ។ កុំទន្ទេញដដែលៗពីកំហុសរបស់គេ ព្រោះគ្មាននរណាម្នាក់ល្អគ្រប់ដប់ ហើយមិនចេះធ្វើខុសទេ។ ត្រូវតែទទួលស្គាល់ ហើយមើលរំលងវាខ្លះទៅ។
៣. មនុស្សស្រីដែលគិតតែអ្វីល្អៗ
មនុស្សដែលគិតតែរឿងមិនល្អ និងមិនសប្បាយចិត្តរាល់ថ្ងៃធ្វើឲ្យអ្នកនៅក្បែរមានអារម្មណ៍ថាហត់ណាស់។ ពេលដំបូងៗគេអាចនឹងរកវិធីលួងអ្នកមើលថែអ្នក ប៉ុន្តែនៅពេលយូរៗទៅគេនឹងធុញទ្រាន់នឹងអ្នក ហើយគេនឹងគិតថាគេត្រូវការដៃគូម្នាក់ដែលមានភាពឯករាជ្យលើខ្លួនឯងទោះបីជាគ្មានគេ ទើបពួកគេមិនសូវព្រួយបារម្ភ។ ស្ត្រីម្នាក់ដែលពោរពេញដោយជំនាញក្នុងខ្លួនជាប្រពន្ធដ៏ល្អម្នាក់នៅក្នុងភ្នែករបស់មនុស្សប្រុស។
៤. មនុស្សដែលយល់ចិត្តអ្នកដ៏ទៃ
មនុស្សដែលដឹងពីរបៀបមើលថែអ្នកដ៏ទៃ ជាមនុស្សដែលចេះគួរសម ចេះយោគយល់និងដឹងថាអ្វីដែលនាងគួរតែធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងស្ថានភាពណាមួយ។ លើសពីនេះក្នុងទំនាក់ទំនងរវាងគ្នាទៅមកនាងដឹងពីរបៀបប្រើចរិតនៅចំពោះមុខស្វាមីរបស់នាង។ នេះគឺជាគុណសម្បត្តិដ៏សំខាន់មួយដែលប្រពន្ធគ្រប់រូបត្រូវតែមាន៕
ចុចអាន៖ មួយពាន់លើមួយពាន់នៃមនុស្សប្រុស ស្រលាញ់មនុស្សស្រីប្រភេទនេះ តាំងតែពីជួបដំបូង