កាត់​សក់​ពេល​បែក​បាក់​ស្នេហា ប្រយ័ត្ន​ទទួល​លទ្ធផល​ខ្លោច​ចិត្ត​ដូច​នេះ

  • 2019-05-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​អ្នក​ខ្លះ​​គ្រាន់​តែ​កាត់​សក់​សោះ ក៏​អាប់ដេត​សម្រស់​ឡើង​មើល​មិន​ចង់​ស្គាល់​នោះ តែ​ការ​សម្រេច​ចិត្ត​ប្រថុចញុច​កាត់​សក់​ព្រោះ​​បែក​បាក់​ស្នេហា​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​រយៈ​ពេល​យូរ។

នៅ​ពេល​បែក​បាក់​ស្នេហា​ណា​មួយ ដើម្បី​បំភ្លេច​មនោសញ្ចេតនា​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់ មនុស្ស​ស្រី​ជា​ច្រើន​បាន​ជ្រើស​យក​វិធី​កាត់​សក់​របស់​ខ្លួន​ឲ្យ​ខ្លី​ដើម្បី​បំភ្លេច​បុគ្គល​ម្នាក់​នោះ។ ខណៈ​មួយ​ចំនួន​តូច ទទួល​បាន​ជោគជ័យ​ព្រោះ​សំណាង​ល្អ​ប៉ះ​ចំ​ជាង​ជំនាញ​នោះ ក៏​មាន​មនុស្ស​ស្រី​ជា​ច្រើន ដល់​ពេល​ភ្លេច​ស្នេហា​ចាស់​បាន​ហើយ ក៏​សក់​ថ្មី​មិន​ទាន់​ដុះ​មក​វិញ​ដូច​ចិត្ត​ដែរ គឺ​រស់​ដោយ​ស្ដាយ​ក្រោយ​តែ​ម្ដង។

ទើប​គេ​តែង​និយាយ​ថា នៅ​ពេល​កំពុង​ខូច​ចិត្ត​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ឡើយ​ដូច​ជា ប្ដូរ​ការងារ ប្ដូរ​ទី​ស្នាក់​នៅ ហើយ​ពិសេស​គឺ​កាត់​សក់​តែ​ម្ដង។ ព្រោះ​នៅ​ពេល​ដែល​យើង​កំពុង​ជ្រួល​ច្របល់ គឺ​លទ្ធផល​ចេញ​មក​មិន​ដូច​ចិត្ត​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សក់​ព្រោះ​ខូចចិត្ត ហើយ​រឹត​តែ​ខូច​ចិត្ត​ជាង​មុន​នៅ​ពេល​ម៉ូដ​សក់​ចេញ​មក​ខុស​គេ៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម