វក់​រឿង Avengers ខ្លាំង​ពេក កូន​កំលោះ​ចិន​តែង​ខ្លួនជា Thanos ទៅ​ទទួល​កូន​ក្រមុំ

  • 2019-05-21 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ស្រលាញ់​កំពូល​ខ្សែ​ភាព​យន្ត​អាមេរិក Avengers ខ្លាំង​ពេក កូន​កំលោះ​ចិន​ម្នាក់​បាន​តែង​ខ្លួន​ជា​តួអង្គ​នៅ​ក្នុង​រឿង​នេះ​ដើម្បី​ទៅ​ទទួ​ល​កូន​ក្រមុំ​របស់​ខ្លួន។

មុន​នេះ​បន្តិច បុរស​ម្នាក់​មក​ទី​ក្រុង Sanmenxia ខេត្ត Henan ប្រទេស​ចិន បាន​បង្ករ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​តែង​ខ្លួន​ជា​តួ Thanos ក្នុង​ខ្សែ​ភាពយន្ត​អាមេរិក Avengers ដើម្បី​ទៅ​ទទួល​កូន​ក្រមុំ​របស់​ខ្លួន នៅ​ក្នុង​ថ្ងៃ​រៀបការ​របស់​លោក។

អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ មិន​មែន​មាន​តែ​កូន​កំលោះ​នោះ​ទេ ដែល​តែង​ខ្លួន​ជា​តួ​ក្នុង​ភាពយន្ត​ល្បី​ឈ្មោះ​នេះ ព្រោះ​អ្នក​កំដរ​ខាង​ប្រុស​ទាំង​អស់​គឺ​សុទ្ធ​តែ​តែង​ខ្លួន​ជា​តួ​ក្នុង​រឿង​ខាង​លើ​ដូច​គ្នា។ នៅ​ពេល​ខាង​ប្រុស បើក​ទ្វារ​ចូល​ទទួល​កូន​ក្រមុំ បាន​ធ្វើ​ឲ្យ​កូន​ក្រមុំ និង​អ្នក​កំដរ​បស់​នាង​ ភ្ញាក់​ផ្អើល និង​ស្រែក​យ៉ាង​ខ្លាំង។ គួរបញ្ជាក់​ផងដែរ​ថា វគ្គ​ចុង​ក្រោយ​នៃ​រឿង Avengers នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ប្រទេស​ចិន ដោយ​វា​បាន​បំបែក​កំណត់​ត្រា​របស់​រឿង​មុន​ៗ​ទាំង​អស់ពី​ការ​រក​ចំណូល៕

ប្រភព៖ MSN ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម