រឿងផ្តល់យោបល់ស្នេហាឲ្យមិត្តភ័ក្កិពូកែលេខ១ តែខ្លួនឯងវិញរកសង្សារម្នាក់មិនបានទៅវិញ

  • 2019-04-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រើ​ពេល​ប្រឹក្សា​យោបល់​ឲ្យ​មិត្តភ័ក្ដិ​តាំង​ពី​របៀប​សាងសង ផ្ដោះផ្ដង​វាចា និង​ធ្វើ​យ៉ាង​ម៉េច​កុំ​ច្រណែន ប្រចណ្ឌ​គ្នា តែ​ខ្លួន​ឯង​វិញ រក​ស្នេហា​មួយធ្វើ​ថ្នាំ​មិន​បាន។

រូបតំណាង

អ្នក​អត់​គូ​ភាគ​ច្រើន នៅ​ពេល​ត្រូវ​សួរ​ថា​ហេតុ​អី​ពូកែ​ប្រឹក្សា​ស្នេហា​ តែ​នៅ​តែ​គ្មាន​គូ​នឹង​គេ ពួក​គេ​តែង​យក​លេស​ថា គ្រូ​បង្វឹក​មិន​ដែល​ចេញ​ប្រកួត​ឡើយ។ ជីវិត​មាន​រឿង​ចម្លែក​ច្រើន អ្នក​ខ្លះ​ចំណាយ​ពេល​ស្ដាប់​គេនិយាយ​រឿង​លួច​ស្រលាញ់​គេ ឡើង​គេ​បាន​គ្នា​ជា​គូ​ហើយ តែ​ខ្លួន​នៅ​តែ​ទៅ​មក​តែ​ឯង​ដដែល។

តាម​ការ​ពិត​​គ្មាន​អ្វី​ចម្លែក​ដែរ ដោយ​សារ​តែ​យើង​ជា​អ្នក​ក្រៅ យើង​មើល​ធ្លុះ​ចំណុច​ល្អ ចំណុច​អាក្រក់​របស់​ភាគី​ទាំង​សង​ខាង ដូច​នេះ​ហើយ នៅ​ពេល​យើង​ផ្ដល់​យោបល់​ទៅ វា​ត្រូវ​ជាង​អ្នក​នៅ​ក្នុង​ ដែល​ធ្វើ​សកម្មភាព​ដោយ​ផ្អែក​តែ​លើ​អារម្មណ៍​ខ្លួន​ឯង។ នៅ​ពេល​យើង​ធ្វើ​ទីប្រឹក្សា​ល្អ​បាន​១​នាក់ មិត្តភ័ក្ដិ​ផ្សេង​ទៀត នឹង​សម្រុក​មក​រក​យើង​ដើម្បី​ចែក​រំលែក​ដែរ។ ហើយ​ស្រាប់​តែ​ថ្ងៃ​មួយ យើង​ភ្ញាក់​ខ្លួន​ព្រើត​ថា ម៉េច​ក៏​ខ្លួន​នៅ​អេ​យ៉ាង​ដូច​នេះ?

រូបតំណាង

ដូច​គេ​តែង​និយាយ​ត​គ្នា​ដែរ​ថា អ្នក​ពូកែ​ផ្ដល់​ដំបូ​ន្មាន​ បាន​តែ​ជាមួយ​អ្នក​ក្រៅ​ទេ បញ្ហា​ខ្លួន​ឯង​ដោះ​មិន​ចេញ ដូច​ពាក្យ​គេ​ថា ដូច​ជា​ពេទ្យ​ដែរ ជួយ​បាន​អ្នក​ដទៃ​ តែ​ជួយ​ខ្លួន​ឯង​មិន​បាន។ ពេល​មិត្តភ័ក្ដិ​ចេញ​ណាត់​ជួប​ម្ដង​ៗ និយាយ​ពី​ថា យើង​តែង​ខ្លួន​ឲ្យ​ស្អាត​ដូច​តារា។ ដល់​ពេល​ខ្លួន​ឯង ទៅ​ណាត់​ជួប​វិញ ស្លៀក​ពាក់​មើល​មិន​យល់ ខោ​មិន​ខោ អាវ​មិន​អាវ។

រូបតំណាង

តែ​អ្នក​កុំ​ព្រួយ​បារម្ភ​អី ព្រោះ​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ហើយ​ថា នារី​កាន់​តែ​ឆ្លាត​វ័យ កាន់​តែ​ពិបាក​រក​គូ​ស្រករ ដូច​នេះ​ហើយ បើ​អ្នក​ក្រ​មាន​គូ​ជាង​គេ គឺ​មាន​ន័យ​ថា ក្នុង​ចំណោម​មិត្តភ័ក្ដិ​ទាំង​អស់ គឺ​អ្នក​ជា​មនុស្ស​ឆ្លាត​ជាង​គេ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម