​​​អាថ៌កំបាំង​​​​ជួយ​​​​ឲ្យ​​​អ្នក​​ស្គាល់​​​​​ពី​​​​ខ្លួន​ឯង​​ច្បាស់​​ដូច​​ថ្ងៃ​​

  • 2019-04-09 06:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​កាលណា​ អ្នក​​ដឹង​​​​ថា​​ខ្លួន​​​​ឯង​ជា​នរណា​​ ​​ចង់​​​ធ្វើ​អ្វី ត្រូវ​​​ការ​អ្វី​​​​ពិត​​ប្រាកដ​​​​ អ្នក​​​​​ច្បាស់​​ជា​​​​​​អាច​​ជ្រើស​​រើស​​​ផ្លូវ​​​ដើរ​​​ដោយ​​​ខ្លួន​ឯង ដោយ​​​មិន​​យក​គំនិត​​​យោបល់​​​​របស់​​អ្នក​​​ដទៃ​ជា​​ធំ ហើយ​អ្នក​​ក៏​​មិន​​ខ្ជះខ្ជាយ​​​​ពេល​​​វេលា​​​ធ្វើ​​រឿង​​​​ដែល​ផ្ទុយ​​​​ពី​​​​​​ឧត្តម​គតិ​​​​របស់់​​ខ្លួន​​ដែរ​។ អ្នក​​​​​​​រីក​រាយ​​ក្នុង​​ការ​ធ្វើ​​​កិច្ចការ​​​​​​​​​ផ្សេងៗ​ដែល​​​​​អាច​​នាំ​​​​ទៅ​រក​​​​ភាព​​​ជោគ​ជ័យ​ធំ​​​​​នា​ពេល​អនាគត​។

​​​​​១. ​​​​​​​​រាយ​​​ឈ្មោះ​​​​​ការងារ​​​​ដែល​​អ្នក​​​ចូល​ចិត្ត​​ក្នុង​​បញ្ជី​

​​​​​​​​​​​​ដំបូង​​​​គ្រាន់​​តែ​​​យក​​ក្រដាស​​ស​​ស្អាត​មួយ​​​ បន្ទាប់​មក​​​​ត្រូវ​​រាយ​​​ឈ្មោះ​​​ការងារ​​​ណា​ដែល​​អ្នក​​ចូល​ចិត្ត​ឲ្យ​បាន​១០​​មុខ។ ក្នុង​​​​ចំណោម​​​​​​​​ការងារ​​​​ទាំង​១០​​​ អ្នក​​មាន​សិទ្ធិ​​ជ្រើស​​រើស​​​​តែ​មួយ​គត់​​ដែល​គិត​​​ថា​​​​​​ចង់​ធ្វើ​​​វា​បំផុត​ នោះ​អ្នក​នឹង​​ដឹង​​​ច្បាស់​​​ថា ការ​ងារ​​​​​​ណា​​ដែល​​អ្នក​​ស្រលាញ់​ជាង​គេ​។

២. តើ​អ្នក​​ចូល​ចិត្ត​​ធ្វើ​អ្វី​ពេល​ទំនេរ​?

​​​​មនុស្ស​​​​គ្រប់​គ្នា តែង​​មាន​​ចំណង់​ចំណូល​​ចិត្ត​ធ្វើ​​រឿង​​ខុសៗ​គ្នា​​​​​នៅ​ពេល​​ទំនេរ​​​ដូច​ជា ស្តាប់​​​​​ចម្រៀង​​លេង​តន្ត្រី តែង​​និពន្ធ ដាំ​​​ផ្កា ធ្វើ​​ម្ហូប​...។ សកម្មភាព​ទាំង​នេះ​ហើយ ដែល​​​អាច​​​ជួយ​ឲ្យ​​​អ្នក​​ស្វែង​​យល់​​​ពី​​ខ្លួន​ឯង​​ខ្លាំង​​​​​បំផុត​។ ដោយ​​តែ​អ្នក​​អាច​​ជ្រើស​​រើស​​​​​ជំនាញ​​​ឬ​​​ការងារ​​​​​ណា ដែល​​​​​ត្រូវ​​​នឹង​​​ចំណង់​ចំណូល​ចិត្ត​​​​​​​​​​ ​​​មិន​មែន​ជា​​ការ​​ធ្វើ​ដោយ​​បង្ខំ​។​

​៣. ធ្លាប់​​ស្រមៃ​​ចង់​ធ្វើ​អ្វី​មួយ​

​​កាល​​​នៅ​ពី​​ក្មេង ​អ្នក​​ស្រមៃ​​​​​ពេល​​​​ធំ​​ឡើង​​ចង់​ក្លាយ​​​ជា​​​​​វេជ្ជបណ្ឌិត គ្រូ​​បង្រៀន ឬ​​​វិស្វករ​​​​​​ជា​ដើម​ ប៉ុន្តែ​ពេល​​ធំ​​​​ឡើង ក្តី​​​​​​​​សុបិន​​​ទាំង​​នោះ​បាន​ប្រែ​ប្រួល។ ​ប្រហែល​មាន​​កត្តា​​​ច្រើន​យ៉ាង​​ទើប​​បណ្តាល​​ឲ្យ​​ការងារ​​​​ក្នុង​ក្តី​សុបិន​​​ផ្លាស់​​ប្តូរ ដូច​ជា​​អ្នក​មាន​​គំនិត​​ចាស់​ទុំ​​ជាង​មុន ​​មាន​​​​​​ក្តី​​​សុបិន​​​​ថ្មី ​ប៉ុន្តែ​​យ៉ាង​​ហោច​ណាស់ អ្នក​គួរ​​​សាក​​ល្បង​​​​ដើម្បី​​​​​​ឲ្យ​​​​បំណង​​ប្រាថ្នា​​​ក្លាយ​ជា​​ការ​ពិត​​​​​​​​​។

​​​៤. ជ្រើស​​រើស​​​អ្វី​​ដែល​​សម​នឹង​​​​អ្នក​

​​​​​គ្រប់​គ្នា​មាន​​​​ទេពកោសល្យ​ពី​​​កំណើត​​​រៀងៗ​​ខ្លួន ដូច្នេះ​​​​​​​​ហើយ​អ្នក​អាច​​​​​​កែ​ច្នៃ​​វា​​​ឲ្យ​ទៅ​​ជា​​ប្រយោជន៍​​បាន។ ​​​ឧទាហរណ៍​​ថា អ្នក​ពូក​កែ​​ខាង​​ធ្វើ​​​ម្ហូប​​​​​ឆ្ងាញ់​ប្លែកៗ​​ ដូច្នេះ​អ្នក​​អាច​​រក​​ចំណូល​​បាន​ ដោយ​​ចាប់​​​​​​​​ផ្តើម​​​ធ្វើ​​​​វា​លក់​​​​​ និង​​អាច​​​​ពង្រីក​ពី​តូច​​រហូត​​​​ដល់​​​ធំ​​​​​ដុំ​។

​​៥. ​​ចាត់​​ទុក​​​​​​​​ការងារ​ជា​​​​​​ភាព​​រីក​រាយ​​មួយ​នៃ​ជីវិត

​​​​​​កុំ​មើល​​​ការងារ​​ក្នុង​​ផ្លូវ​អាប់អួ ឬ​​ចាត់​ទុក​​​វា​​ត្រឹម​ជា​​ទំនួល​​​​ខុស​​ត្រូវ​។ ប្រសិន​​​បើ​អ្នក​​​​​ កំពុង​​​ធ្វើ​​ការ​ងារ​​ដែល​​ប្រើ​​​គំនិត​​និង​​​ចំណេះ​​ដឹង​​​ផ្ទាល់​​ខ្លួន គួរ​​​​​ចាត់​​​​ទុក​វា​​​ ជា​លទ្ធផល​​​​​​​​​​​​​គួរ​​ឲ្យ​​ស្ញប់ស្ញែង​​​​​​​និង​ភាព​​រីក​រាយ​​​មួយ​​ក្នុង​ជីវិត​ ព្រោះ​​​​មិន​មែន​មនុស្ស​ទាំង​អស់​​សុទ្ធ​តែ​មាន​​សមត្ថភាព​​ដូច​អ្នក​​​ឡើយ​។

៦​. មាន​​ទំនួល​​ខុស​​ត្រូវ​​​​​​ខ្ពស់​លើ​​ការងារ​

​​ពេល​​អ្នក​អាច​​ស្វែង​​រក​​​​ការងារ​​​ដែល​​ស័ក្តិ​សម​​​ហើយ​​​ អ្នក​​មាន​​​​​​ទំនួល​ខុស​​ត្រូវ​គ្រប់​​បែប​យ៉ាង ដោយ​​មិន​​​ខ្លាច​​​​​​ក្នុង​​​ការ​​​​ជួប​បញ្ហា​​តូច​​ធំ​​​​​​​​ ​​ថែម​ទាំង​​​ក្លាហាន​​​​រឹង​មាំ​​​ ក្នុង​​ការ​​រក​​ដំណោះ​​ស្រាយ​​ផង​​ដែរ​​។

​​​៧. ស្តាប់​​នូវ​​មតិ​​រិះគន់​​របស់​អ្នក​​​​ដទៃ

​​នរណា​​​​​ក៏​​មាន​​​គុណ​​សម្បត្តិ​​និង​គុណ​​វិបត្តិ​​ដែរ​​​​​ ម្ល៉ោះ​​ហើយ​​​​បើ​មាន​គេ​​​​​និយាយ​​​រិះគន់​​​​​​​​ក្នុង​​ន័យ​​ស្ថាបនា អ្នក​​គួរ​ទទួល​​​យក ដើម្បី​​អភិវឌ្ឍ​​​​កែលម្អខ្លួន​​ឲ្យ​បាន​​ប្រសើរ​ជាង​នេះ​៕

ចុចអានបន្ត៖

ប្រភព៖ eatrices ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម