ឆ្នាំល្អ ដែលឪពុកម្តាយកើតឆ្នាំកុរ គួរយកបុត្រធីតា

  • 2019-04-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ប្តី​ប្រពន្ធ ​មាន​ឆ្នាំ​កុរ ហើយ​ចង់​បាន​បុត្រ​ធី​តា ​ប្រាកដ​ជា​ចង់​​ដឹង​ហើយ​ថា តើ​គួរ​យក​កូន​ឆ្នាំ​ណា​ល្អ ចំពោះ​ខ្លួន។ ដោយសារ​មាន​ជំ​នឿ​ថា បើ​យក​កូន​ចំ​ឆ្នាំ​ឆុង​ឪពុក​ម្តាយ ​​ច្បាស់​ជា​រក​ស៊ី​មិន​ឡើង ​ឬ​ជួប​បញ្ហា​មិន​ចេះ​ចប់ នឿយ​ហត់​ពិបាក​ចិញ្ចឹម​ជា​ដើម។

​ខាង​ក្រោម​នេះ ​ជា​ឆ្នាំ​ដែល​លោក​អ្នក​ជា​ឪពុក​ ឬ​ ម្ដាយ​ដែល​មាន​ឆ្នាំ​កំណើត​ជា​ឆ្នាំ​កុរ គួរ​យក​បុត្រ​ធី​តា​៖

ជូត ៖ ចូល​ចិត្ត​មាន​អំនួត​អួត​ក្អេង​ក្អាង ប៉ុន្តែ​មិន​ប៉ះ​ពាល់​អ្វី​ទេ ព្រោះ​ជា​អ្នក​ចូល​ចិត្ត​បង្ក​ភាព​សប្បាយ​រីក​រាយ។

ឆ្លូវ ៖ ល្អ​គ្រាន់​បើ ប៉ុន្តែ​មិន​ចូល​ចិត្ត​នូវ​អត្ត​ចរិត​របស់​កូន ​ដែល​ជា​ឆ្នាំ​ទន់​ជ្រាយ​ពេក​តែ​ប៉ុណ្ណោះ។

ខាល ៖ ឪពុក​ម្ដាយ​ដែល​ជា​ឆ្នាំ​ជ្រូក ​បាន​លះ​បង់​ច្រើន​ប៉ុន្តែ​កូន​នៅ​តែ​មិន​ពេញ​ចិត្ត​ទៀត។

ថោះ ៖ ខ្លួន​ជា​កូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាជិក​ក្នុង​គ្រួសារ​ ដែល​ធ្វើ​ឲ្យ​​ឪពុក​ម្ដាយ​មាន​ទុក្ខ​កង្វល់​ច្រើន។

រោង ៖ កូន​ៗ​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់ ដែល​អាច​ធ្វើ​ឲ្យ​​ឪពុក​ម្ដាយ​ មាន​កិត្តិយស​ខ្ពង់​ខ្ពស់។

ម្សាញ់ ៖ តាម​ពិត​ឪពុក​ម្ដាយ​គឺ​ជា​ទាសី​របស់​កូន​ៗ ​ជា​​ពិសេស​គឺ ម្ដាយ​ដែល​ជា​ឆ្នាំ​ជ្រូក គួរ​​ឲ្យ​អាណិត​អា​សូរ។

មមី ៖ កូន​ឆ្នាំ​មមី​ឆាប់​ចាក​ចេញ​ពី​គ្រួសារ ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មាន​ការ​តូច​ចិត្ត។

មមែ ៖ ស្រលាញ់​គ្នា​ចិត្ត​មួយ​ថ្លើម​មួយ កូន​ចៅ​ប្រុស​ស្រី​អាច​រួម​រស់​ជាមួយ​ឪពុក​ម្ដាយ​ជា​រៀង​រហូត។

វក ៖ កូន​ឆ្នាំ​នេះ​ចេះ​គោរព​ឪពុក​ម្ដាយ​ណាស់ ហើយ​ចេះ​ស្ដាប់​ដំបូន្មាន​ទៀត​ផង។

រកា ៖ ឪពុក​ម្ដាយ​ ទំនុក​បម្រុង​កូន​អស់​ពី​ចិត្ត​ពី​ថ្លើម ​ហេតុ​នេះ​កូន​ៗ​រីក​ចម្រើន​ធំ​ធាត់ ប្រកប​ដោយ​ក្ដី​សប្បាយ​រីករាយ។

៖ ឪពុក​ម្ដាយ​ ខំ​ប្រឹង​បណ្ដុះ​បណ្ដាល​កូន​អស់​ពី​ចិត្ត​ថ្លើម ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ការ​នឿយ​ហត់​ច្រើន។

កុរ ៖ អាច​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា ​គឺ​ពុំ​មាន​ថ្ងៃ​បែក​ចេញ​ពី​គ្នា​បាន​ឡើយ។

ដក​ស្រង់​ពី​ សៀវភៅ​មហា​សង្ក្រាន្ត ដោយ​ឯក​ឧត្ដម អ៊ឹម បូរិន្ទ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម