មង្គលបាន​សុខ​ លុះ​ត្រា​ទាំង​ប្ដី​ប្រពន្ធ​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន

  • 2019-04-02 02:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្លួន​ជា​ប្ដី កុំ​ស្រលាញ់​គេ​តែ​ពេល​គេ​នៅ​ក្មេង សូម​ស្រលាញ់ ទាំង​នៅ​ពេល​គេ​មាន​ស្នាម​ជ្រួញ​​លើ​មុខ​ផង។ ព្រោះ​បើ​ស្រលាញ់​តែ​ពេល​គេ​ស្អាត គ្រួសារ​នឹង​ឆាប់​បែក​បាក់។ សូម​ស្កប់ស្កល់​នឹង​បាយ​មួយ​ពេល​ជុំ​គ្នា​ពេល​ល្ងាច ព្រោះ​មាន​តែ​បែប​នេះ​ទើប​រក្សា​សុភមង្គល​បាន។

មង្គលការ​ជា​ច្រើន​បែកបាក់​គ្នា ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​តុលាការ​លែង​លះ​គ្នា មិន​មែន​ដោយ​សារ​ផិត​ក្បត់​ឡើយ គឺ​ដោយ​សារ​ភាគី​សង​ខាង​មិន​រក​ឃើញ​សុភមង្គល។ នៅ​ពេល​កាន់​ដៃ​គ្នា​ដំបូង សុទ្ធ​តែ​ស្បថស្បែ​ថា​នឹង​ស្រលាញ់​គ្នា​ដល់​ចាស់ តែ​​នៅ​ជីវិត​ជាក់​ស្ដែង ពេល​មាន​តែ​ភាព​អស់​សង្ឃឹម ភាព​ធុញទ្រាន់ និងឯកាក្នុង​មង្គលការ​របស់​ខ្លួន​ឯង​នោះ ក៏​ដើរ​ដល់​ផ្លូវ​បែក​គ្នា​តែ​ម្ដង។

ក្រោយ​រួមរស់​ជាមួយ​គ្នា​យូរ​ឆ្នាំ ទាំង​ប្ដី ទាំង​ប្រពន្ធ សុទ្ធ​តែ​ទទួល​ឃើញ​ថា ដៃ​គូ​ជីវិត​របស់​ខ្លួន​ខុស​ពី​មុន​ឆ្ងាយ​ណាស់។ នៅ​ពេល​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ក្នុង​ភ្នែក​ភាគី​ទាំង​សង​ខាង អ្នក​ណា​ក៏​លែង​ដូច​មុន​ទាំង​អស់។ ប្ដី​លែង​ខ្វាយ​ខ្វល់ និង​ស្រលាញ់​ប្រពន្ធ​ដូចមុន។ រីឯ​សម្រាប់​ប្ដី​វិញ ប្រពន្ធ​របស់​ខ្លួន គឺ​ពោរពេញ​ទៅ​ដោយ​កំហុស ហើយ​មាន​តែ​ការ​រអ៊ូ គួរ​ឲ្យ​ធុញ។

រស់​ជាមួយ​គ្នា​យូរ ភាព​អំនួត​រៀង​ខ្លួន កាន់​តែ​កើន​ឡើង។ គេ​មើល​ឃើញ​តែ​ការ​ទើស​ភ្នែក​របស់​ខ្លួន​ឯង ដោយ​មិន​បាន​មើល​ឃើញ​ទុក្ខ​បាក របស់​មនុស្ស​ម្នាក់​ទៀត​ឡើយ។ មនុស្ស​ស្រី​តែង​ប្រៀបធៀប​ថា ម៉េច​ក៏​ប្ដី​គេ​រក​លុយ​បាន​ច្រើន តែ​នៅ​តែ​មាន​ពេល​សម្រាប់​គ្រួសារ ឯ​ប្ដី​ខ្លួន​រក​ព្រឹក​ខ្វះ​ល្ងាច នៅ​តែ​គ្មាន​ពេល​សម្រាប់​គ្រួសារ។ ឯ​ខាង​មនុស្ស​ប្រុស​​វិញ ក្រោយ​ច្រើនឆ្នាំ នៅ​តែ​រំពឹង​ឲ្យ​ប្រពន្ធ​នៅ​ស្អាត​ដូច​ក្រមុំ ចេះ​យក​ចិត្ត​ប្ដី ធ្វើ​ម្ហូប​ឆ្ងាញ់។ ជាមួយ​នឹង​គំនិតទាំង​នេះ មិន​យូរ​មិន​ឆាប់ ក៏​គង់​តែ​បែក​គ្នា​ទេ។

យើង​ត្រូវ​ចាំ​ថា គ្មាន​អ្វី​ដែល​ពេល​វេលា​មិន​អាច​បំផ្លាញ​បាន​ឡើយ។ យើង​ត្រូវ​ចេះ​ស្កប់ស្កល់​នឹង​អ្វី​ដែល​កំពុង​មាន ព្រោះ​បើ​នៅ​ស្រមៃ​បាន​អ្វី​ដែល​ល្អ​បំផុត​ ហើយ​ទទួល​មិន​បាន នឹង​ធ្វើ​ឲ្យ​ខក​ចិត្ត នាំ​ឲ្យ​ធុញ​ទ្រាន់​ដៃ​គូ​ជីវិត។

ខាង​ប្រុស​សូម​គិត​ពី​រាល់​ការ​ពលី​ដែល​ប្រពន្ធ​បាន​ធ្វើ​ដើម្បី​រក្សា​គ្រួសារ​មួយ​នេះ។ សូម​ឲ្យ​តម្លៃ​បាយ​ល្ងាច​មួយ​ពេល​ដែល​នាង​ប្រឹង​ធ្វើ​ ទាំង​ខ្លួន​មាន​ការ​រាប់​រយ​ជំពូក។ ឯ​ខាង​ស្រី សូម​គិត​ដល់​អម្រែក​ដែល​ប្ដី​ត្រូវ​រែក​ជា​រៀង​រាល់​ថ្ងៃ​ផង​ ទម្រាំ​បាន​ប្រគល់​លុយ​ឲ្យ​ខ្លួន រៀប​ចំ​ទុក​ដាក់​ផ្ទះ​សំបែង​នេះ៕

ចុចអាន៖ឪពុក​មហាសេដ្ឋី​​ផ្ដាំ​កូន​​ក្នុង​​ថ្ងៃ​រៀបការ៖ ​ចង់​ជោគជ័យ កូនកុំចាត់ទុកប្រពន្ធដូចជាមិត្តភ័ក្ដិ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម