ច្បាប់​ជីវិត​ទាំង​ ១១​ ដែល​ស្រី​ៗ​ត្រូវ​ចាំ​ និង​​ធ្វើ​ឲ្យ​បាន​

  • 2019-03-15 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​តែ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត​ និង​រស់​នៅ​​ឲ្យ​បាន​ល្អ​ប្រសើរ​​អ្នក​មិន​គួរ​មើល​រំលង​ច្បាប់​ជីវិត​ដែល​អ្នក​គួរ​តែ​ធ្វើ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ចំណោម​ ១១​ចំណុច​ខាង​ក្រោម​នេះ​ឡើយ​៖

១. ចំណូល កុំ​រក​លុយ​ដោយ​ពឹង​តែ​មួយ​ច្រក​។​ វិនិយោគ​ដើម្បី​ស្វែង​រក​ឱកាស​ទីពីរ​។​

២. ចំណាយ បើ​អ្នក​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ មិន​យូរ​ទេ​អ្នក​នឹង​លក់​របស់​ដែល​អ្នក​ត្រូវ​ការ​។

៣. ហានិភ័យ កុំ​ចង់​ដឹង​ពី​ជម្រៅ​ទន្លេ​ដោយ​ប្រើ​ជើង​ទាំង​ពីរ​ឲ្យ​សោះ​។

៤. វិនិយោគ កុំ​ដាក់​ពង​មាន​ទាំង​អស់​ចូល​ក្នុង​ថង់​តែ​មួយ​។

៥. ការ​រំពឹង​ទុក ភាព​ស្មោះ​ត្រង់​ជា​កាដូ​មួយ​ដែល​មាន​តម្លៃ​បំផុត​។​ កុំ​រំពឹង​ចង់​បាន​វា​ពី​មនុស្ស​អាក្រក់​ឲ្យ​សោះ​។

៦. របៀប​សន្សំ កុំ​សន្សំ​លុយ​ដែល​សល់​ពី​ការ​ចំណាយ​របស់​អ្នក​។​ ត្រូវ​ចាយ​លុយ​ដែល​សល់​ក្រោយ​ពី​សន្សំ​ហើយ​។

៧. ភាព​ក្រី​ក្រ​ និង​ភាព​មាន​បាន កាបូប​លុយ​ដែល​គ្មាន​លុយ​សោះ​បង្រៀន​អ្នក​ពី​រាប់​លាន​រឿង​នៃ​​ជីវិត​។​ តែ​កាបូប​ដែល​ពេញ​ដោយ​លុយ​បំផ្លាញ​អ្នក​បាន​ដោយ​រាប់​លាន​វិធី​។

៨. អនាគត ភ្នែក​របស់​យើង​ត្រូវ​តែ​មើល​ទៅ​មុន​ឲ្យ​បាន​ឆ្ងាយ​ ព្រោះ​រូប​ភាព​នៅ​ខាង​មុខ​សំខាន់​ជាង​ការ​បែរ​ខ្នង​មើល​មក​ខាង​ក្រោយ​វិញ​ណាស់​។

៩. កំហុស ពេល​យើង​នៅ​តូច​យើង​ប្រើ​ខ្មៅ​ដៃ​ តែ​ពេល​ធំ​ឡើង​យើង​ក៏​ប្រើ​ប៊ិច​ជំនួស​វិញ​ ដឹង​ថា​ហេតុ​អី​ទេ​?​ ព្រោះ​តែ​កំហុស​កាល​ពី​នៅ​ក្មេង​អាច​លុប​ចោល​បាន​ ប៉ុន្តែ​ឥឡូវ​គឺ​មិន​អាច​នោះ​ទេ​។​ ចូរ​អាន​ និង​សរសេរ​ឲ្យ​បាន​ល្អ​ បើ​មិន​ចឹង​ទេ​ជីវិត​អ្នក​នឹង​ក្លាយ​ជា​កម្ទេច​ក្រដាស​មិន​ខាន​។

១០. បច្ចុប្បន្ន បើ​អ្នក​ស្មុគ​ស្មាញ​ មាន​ន័យ​ថា​អ្នក​កំពុង​រស់​ក្នុង​អតីត​កាល​ហើយ​។​ បើ​អ្នក​ព្រួយ​បារម្ភ​ មាន​ន័យ​ថា​អ្នក​កំពុង​តែ​រស់​ក្នុង​ពេល​អនាគត​។​ តែ​បើ​អ្នក​មាន​សន្តិភាព​ បាន​ន័យ​ថា​អ្នក​កំពុង​រស់​ក្នុង​បច្ចុប្បន្ន​ហើយ​។ត្រូវ​ចាំ​ថា​អតីត​កាល​ជា​ក្រដាស​មួយ​សន្លឹក​ បច្ចុប្បន្ន​ជា​​កាសែត​ដែល​អ្នក​កំពុង​អាន​ និង​អនាគត​គឺ​ជា​សំណួរ​។

១១. ការ​ដោះ​ស្រាយ​ជា​មួយ​បញ្ហា នៅ​ពេល​រឿង​អាក្រក់​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ អ្នក​មាន​ជម្រើស​៣​យ៉ាង​គឺ​ អ្នក​ឲ្យ​បញ្ហា​ជា​អ្នក​កំណត់​ពី​អត្តសញ្ញាណ​របស់​អ្នក​ អ្នក​អនុញ្ញាត​ឲ្យ​វា​បំផ្លាញ​អ្នក​ និង​ចុង​ក្រោយ​គឺ​អ្នក​ប្រើ​ប្រាស់​វា​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹង​មាំ​៕

ចុចអាន៖ ស្រី​ៗ​បើ​ចង់​មិន​ចង់​អង្គុយ​ស្ដាយ​ក្រោយ​ កុំ​យក​ផ្ទះ​បាយ​ធ្វើ​ជា​គុក​ឃុំ​ខ្លួន​ឯង

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម