លែង​ពិបាក​ហើយ! មានវិបសាយ​ជួយ​រក​ការងារ​ដល់ស្រ្តី​ខ្មែរ​មិ​ន​​ចេះ​អក្សរ ឬ​អ្នក​មាន​ចំណេះដឹង​ទាប​

  • 2019-03-07 05:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ចាស់ ក្មេង​ស្រី​ដែល​មាន​ចំណេះ​ដឹង​ទាប​ មិន​អាច​អាន​អក្សរ​បាន មិន​បាន​ចូល​រៀន​ពិត​ណាស់​ពួក​គាត់​ប្រហែល​ជា​ពិបាក​នឹង​ស្វែង​រក​ការ​ងារ​បន្តិច​ហើយ​ ព្រោះ​ការ​បិទ​ប្រកាស​មួយ​ចំនួន​ ក៏​ដូច​ជា​វិប​​សាយ​ជ្រើស​រើស​ការងារ​​តម្រូវ​ឲ្យ​ចេះ​អាន​ទើប​អាច​ដឹង​ពី​ព័ត៌មាន​នៃ​​ការ​ប្រកាស​ជ្រើស​រើស​នោះ​បាន​។​

រូបតំណាង

ប៉ុន្តែ​ពេល​នេះ​មិន​ចាំ​បាច់​បារម្ភ​ទៀត​ទេ​ ពួក​គាត់​អាច​ស្វែង​រក​ការងារ​បាន​តាម​រយៈ Facebook page [បង ស្រី Bong Srey - Applied Labor Jobs Cambodia ](https://www.facebook.com/pg/BongSreyCom/about/?ref=page_internal)​ ឬ​តាម​រយៈ​វិប​សាយ​ [bongsrey.com](https://bongsrey.com/) ក៏​បាន​។​ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​មិន​ចេះ​អាន​អក្សរ​ដោយ​គ្រាន់​តែ​ចុច​ស្ដាប់​​សំឡេង​​ដើម្បី​ដឹង​​​ព័ត៌មាន​ផ្សេង​ៗ​បាន​។​ ការងារ​ដែល​មាន​​ក្នុង​វិប​សាយ​​ក៏​ដូច​ជា​ក្នុង​ Facebook page គឺ​ផ្ដោត​លើ​ស្ត្រី​និង​បុរស​ដែល​មាន​ចំណេះ​ដឹង​ទាប​ដែល​កំពុង​តែ​ស្វែង​រក​ការងារ​ធ្វើ​ ដូច​ជា​ កម្មករ​រោងចក្រ​ បុគ្គលិក​សម្អាត​ សន្តិសុខ​ អ្នក​មើល​ថែ​ក្មេង​ អ្នក​បើក​បរ​ ។ ល​។​

រូបតំណាង

កញ្ញា ខេង ធម្មី តួនាទី​ជា​អ្នក​ទីផ្សារ​លើ​វិបសាយ​នេះ​បាន​ឱ្យ​កញ្ញា​ដឹង​ថា "វិបសាយ​បង​ស្រី​បង្កើត​ឡើងក្នុង​​គោល​បំណង​ចង់​ឲ្យ​ស្ត្រី​ដែល​នៅ​តាម​បណ្ដា​ខេត្ត​​ ដែល​មិន​សូវ​មាន​ចំណេះ​ដឹង គ្មាន​លទ្ធភាព​ចូល​សាលារៀន​ ​ស្ត្រី​ដែល​កំពុង​រងការ​ធ្វើ​បាប​ និង​គាបសង្កត់​ពី​គ្រួសារ​ ឬ​ស្វាមី​​ឱ្យ​​មាន​ការងារ​ធ្វើ​ និង​អាច​ជួយ​ខ្លួន​ឯង​បាន​"។​​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ស្វែង​រក​ការងារ​តាម​រយៈ​ Facebook page និង​វិប​សាយ​ bongsrey.com ​នេះ​គឺ​មិន​មាន​ការ​គិត​ថ្លៃ​សេវា​អ្វី​ទាំង​អស់​។​ ហេតុ​នេះ សូម​ជួយ​ចែក​រំលែក​​ ដើម្បី​ជួយ​ស្ត្រី​​និង​បង​ប្អូន​ខ្មែរ​ដែល​កំពុង​​ជួប​ការ​លំបាក​អាច​មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា​៕

ចុចអាន៖ ស្រី​ៗ​បើ​ចង់​មិន​ចង់​អង្គុយ​ស្ដាយ​ក្រោយ​ កុំ​យក​ផ្ទះ​បាយ​ធ្វើ​ជា​គុក​ឃុំ​ខ្លួន​ឯង

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម