យុវវ័យ​បើចង់​ក្លាយជា​អ្នក​មាន កុំ​ផឹក​កាហ្វេ​ប្រេនៗ និង​ទិញ​ស្បែក​ជើង​លើ​ពី​៤ គូ

  • 2019-02-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សម្ដី របស់​មហាសេដ្ឋីអាមេ Kevin O’Leary យុវវ័យ​អាច​សន្សំ​បាន​ចំណូល ១០% ប្រសិន​បើ​ខ្លួន​មិន​ផឹក​កាហ្វេ​ថ្លៃៗ និង​ទិញ​ស្បែក​ជើង​លើស​ពី ៤ គូ។ យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ថ្មី​បំផុត ជា​មធ្យម ជនជាតិ​អាមេរិក​វ័យ​ពី​ ២៥ ដល់៣៦​ឆ្នាំ ជំពាក់​បំណុល​ប្រហែល ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​នាក់។ គេ​សន្និដ្ឋាន​ថា តួ​លេខ​នេះ​នឹង​កាន់​តែ​កើន ព្រោះ​ថ្លៃ​រស់​នៅ​កំពុង​កើន​ឡើង។

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា យុវវ័យ​កំពុង​ចាយ​វាយ​លុយ​ខ្ជះខ្ជាយ​លើ​រឿង​ដែល​មិន​គួរ​ចំណាយ។ មហាសេដ្ឋី Kevin ថែម​ទាំង​បាន​និយាយ​ថា នេះ​គឺ​ជា​ការ​ចំណាយ​ដ៏​ល្ងង់​ខ្លៅ។ ខាង​ក្រោម​នេះ គឺ​ជា​របស់​៣ យ៉ាង ដែល​ធ្វើ​ឲ្យ​យុវវ័យ​តែង​សល់​បំណុល​ជា​រៀង​រាល់​ខែ។

១. កាហ្វេ

“អ្នក​ចំណាយ​៤ ដុល្លារ សម្រាប់​កាហ្វែ​មួយ​កែវ? ពិត​ជា​ខ្ជះខ្ជាយ​ខ្លាំង​ណាស់។ អ្នក​អាច​ទទួល​បាន​រសជាតិ​ដូច​គ្នា​ពេល​ឆុង​នៅ​ផ្ទះ​ជាមួយ​តម្លៃ​ត្រឹម​តែ​៥ កាក់។ ពាក្យ​ខ្ញុំ​និយាយ​នេះ​ អាច​ធ្វើ​ឲ្យ​ហាង​កាហ្វេ​ស្អប់​ខ្ញុំ តែ​វា​ជា​ការ​ពិត។ ការ​ញ៉ាំ​កាហ្វេ​ឆុង​ខ្លួន​ឯង ពិត​ជា​ជួយ​អ្នក​សន្សំ​បាន​ច្រើន​ណាស់” Kevin និយាយ។

២. ស្បែក​ជើង

Kevin បាន​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​រូប​មិន​ត្រូវ​ការ​ស្បែក​ជើង​លើស​ពី​៤ គូ​នោះ​ឡើយ សម្រាប់​ចូល​រួម​គ្រប់​កម្មវិធី។ ស្បែក​ជើង​រាប ស្បែក​ជើង​​កីឡា និង​ស្បែក​ជើង​ធ្វើ​ការ​មួយ គឺ​គ្រប់​គ្រាន់​ប្រើ​ប្រាស់​ហើយ។ អ្នក​ទិញ​ច្រើន ក៏​មិន​អាច​ប្រើ​អស់​ដែរ។ ជា​មធ្យម​ស្ត្រី​អាមេរិក មាន​ស្បែក​ជើង​២០ គូ និង​បុរស​មាន​១២ គូ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ចំណាយ​ប្រមាណ ១០០០ ទៅ ២០០០ ដុល្លារ។

៣. ខោខូវប៊យ

តាម​សេដ្ឋី​ដដែល មិន​គួរ​ទិញ​ខោខូវប៊យ​លើស​ពី​៣ នោះ​ឡើយ។ ពណ៌ខ្មៅ ពណ៌​ភ្លឺ និង​ពណ៌​ខៀវ គឺ​ជា​ខោ​ខូវប៊យ​បី​ដែល​អ្នក​គួរ​ទិញ ហើយ​មិន​គួរ​ទិញ​លើស​ពី​នេះ។ តាម​របាយ​ការណ៍​ខាង​លើ មនុស្ស​ស្រី​កំពុង​ប្រើ​ចំណូល​ដល់ទៅ ៧៦% របស់​ខ្លួន​ដើម្បី​ទិញ​ខោអាវ។

តាម​សេដ្ឋី​រូប​នេះ ប្រាក់​បៀរវត្តន៍​មធ្យម​របស់​អាមេរិក​គឺ ៥៨០០០ដុល្លារ។ ប្រសិន​បើ​ពួក​គេ​សន្សំ​បាន​១០% នៃ​បៀរវត្តន៍ ជារៀង​រាល់​ឆ្នាំ នោះ​នៅ​អាយុ ៦៥ ឆ្នាំ ពួក​គេ​នឹង​សល់​លុយ ១,២៥ លាន​ដុល្លារ ដើម្បី​ចូល​និវត្តន៍៕

ចុចអាន៖ល្បិច​សន្សំ​លុយ​ ៦យ៉ាង​ឲ្យ​ឆាប់​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស


ប្រភព៖ ngoisao អត្ថបទ៖Caramel