ច្បាស់​ដូច​ថ្ងៃ ៥​ សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​លង់​ស្រលាញ់​គេ​មែន​ទែន​ហើយ

  • 2019-02-18 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ពិបាក​បែង​ចែក​ណាស់​ថា អ្នក​គ្រាន់​តែ​ចូលចិត្ត​គេ​ជា​មិត្តភ័ក្ដិ​ធម្មតា ឬ​ស្រលាញ់​គេ​មែន​ទែន​ហើយ។ តែ​បើ​អ្នក​មាន​សញ្ញា​ដូច​ខាង​ក្រោម គឺ​ប្រាកដ​ណាស់​ថា​ស្រលាញ់​គេ​ឲ្យ​ច្បាស់​ក្រឡែត​តែម្ដង។

១. មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ពេល​នៅ​ក្បែរ​គេ

វិធី​ងាយ​បំផុត​ដើម្បី​ដឹង​ថា អ្នក​ស្រលាញ់​គេ​ឬ​អត់​គឺ​នៅ​ពេល​នៅ​តែ​២​នាក់ តើ​អ្នក​មាន​អារម្មណ៍​ក្ដុកក្ដួល​ដែរ​ឬ​អត់។ បើ​កំពុង​តែ​និយាយ​គ្នា ហើយ​គេ​គ្រាន់​តែ​ញញឹម អ្នក​ក៏​សប្បាយ​ចិត្ត​នោះ នោះ​នេះ​គឺ​ជា​អារម្មណ៍​ស្រលាញ់​គេ​ច្បាស់​ណាស់

រូបតំណាង

**២. អ្នក​រំភើប​ពេល​ទទួល​សារ ឬ​ទូរសព្ទ​ពី​គេ**

ប្រសិន​បើ​អ្នក​លោត​ផ្លោត​ៗ ពេល​ឃើញ​សារ​គេ​មក​ដល់ ឬ​ពេល​គេ​ទូរសព្ទ​ឲ្យ​អ្នក​នោះ មិន​បាច់​ឆ្ងល់​នោះ​ទេ គឺ​អ្នក​លង់​នឹង​គេ​ខ្លាំង​ហើយ។ នៅ​ពេល​នោះ​ដែរ ទោះ​បី​ជា​រវល់​ខ្លាំង​ណា ក៏​អ្នក​ចំណាយ​ពេល​តប​សារ​គេ​វិញ​ដែរ ផ្ទុយ​មក​វិញ បើ​អ្នក​ធម្មតា ពេល​ឃើញ​សារ​គេ អ្នក​គ្រាន់​តែ​ចាត់​ទុក​គេ​ជា​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ។

៣. អ្នក​មិន​សប្បាយ​ចិត្ត​ពេល​អវត្តមាន​របស់​គេ

នៅ​ពេល​ក្រុម​មិត្តភ័ក្ដិ​ទាំង​អស់​ណាត់​ជួប​គ្នា ហើយ​អ្នក​រំពឹង​ថា​នឹង​ជួប​គេ តែ​ពេល​ដល់​កន្លែង ស្រាប់​តែ​អត់​មាន​គេ​ទៅ​វិញ អ្នក​នឹង​មិន​សប្បាយ​ចិត្ត។ ការ​ដើរ​លេង​ក៏​លែង​រំភើប​ដូច​មុន។ បើ​មាន​សញ្ញា​នេះ​មែន​នោះ កម្រិត​នៃ​ការ​ខ្វះ​គេ​មិន​បាន​គឺ​ខ្ពស់​ណាស់។ តែ​បើ​ពេញ​មួយ​ថ្ងៃ អ្នក​មិន​គិត​ពី​គេ​សោះ នោះ​អ្នក​ទាំង​២​មិន​មែន​ជា​អ្វី​នឹង​គ្នា​ឡើយ។

៤. ពេល​នៅ​ក្បែរ​អ្នក​ដទៃ តែ​អ្នក​បែរជា​គិត​ដល់​គេ

ពេល​នៅ​ជាមួយ​អ្នក​ដទៃ មិន​ថា​ប្រុស​ឬ​ស្រី ហើយ​ចាំ​មើល​ថា នៅ​ពេល​រវល់​ជាមួយ​អ្នក​ផ្សេង តើ​អ្នក​មាន​គិត​ពី​គេ​ឬ​អត់។ បើ​មែន​មាន​នោះ អ្នក​ជាប់​អន្ទាក់​ស្នេហ៍​គេ​ហើយ។

៥. ពេល​ទទួល​ព័ត៌មាន​អ្វី​មួយ មនុស្ស​ទី​១​ដែល​អ្នក​គិត​ដល់​គឺ​គេ

មិន​ថា​ជា​ដំណឹង​ល្អ ឬ​អាក្រក់ អ្នក​តែង​ចង់​ចែក​រំលែក​វា​ជាមួយ​គេ​មុន​គេ។ ឧទាហរណ៍​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់ ឬ​សម្ភាសន៍​ការងារ​ជាប់ អ្នក​នឹង​ប្រាប់​គេ​មុន​គេ។ នេះ​បញ្ជាក់​ថា គេ​មាន​តំណែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​បេះដូង​អ្នក៕

រូបតំណាង

ចុចអាន៖លក្ខណៈ​​ពិសេស ៦​យ៉ាង​​នៃ​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​បាន​ដោយ​ងាយ

ប្រភព៖ Wikihow អត្ថបទ៖Caramel

អត្ថបទពេញនិយម