ក្មេង​ប្រុស​កូរ៉េ​អាយុ ២ ឆ្នាំ​ ក្លាយ​ជា​តារា​បណ្ដាញ​សង្គម ព្រោះ​ពូកែ​លេង​ទឹក​មុខ​ក្រមិចក្រមើមពេក

  • 2019-02-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​អាយុ​នៅ​ក្មេង​ខ្ចី​ក៏​ដោយ តែ​កុមារា Iro មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ទៅ​ហើយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាមួយ​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្លួន។

កាល​ពី​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Insight របស់​កូរ៉េ​បាន​ចុះ​ផ្សាយ​ពី​តារា​បណ្ដាញ​សង្គម​ក្មេង​បំផុត​របស់​ប្រទេស​ខ្លួន នោះ​គឺ​កុមារា​អាយុ​២​ឆ្នាំ ឈ្មោះ Iro។ នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​កុមារា​មួយ​នេះ មាន​អ្នក​គាំទ្រ​ជាង​៥ ម៉ឺន​នាក់ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ក្មេង​ប្រុស​នេះ​នោះ​គឺ ទោះ​បី​ជា​នៅ​ក្មេង​ខ្លាំង​ក៏​ដោយ តែ​គេ​បែរ​ជា​អាច​លេង​ទឹក​មុខ​បាន​គ្រប់​សណ្ឋាន ពេល​ខ្លះ​គួរ​ឲ្យ​ស្រលាញ់ ពេល​ខ្លះ​គួរ​ឲ្យ​អាណិត និង​ពេល​ខ្លះ​ទៀត​គឺ​កំប្លែង​តែ​ម្ដង។ ទោះ​ជា​កូន​ប្រុស​ក៏​ដោយ ក៏​ម្ដាយ​ឪពុក​របស់ Iro គ្មាន​ការ​រអែង​តែង​ខ្លួន​ឲ្យ​គេ​ជា​មនុស្ស​ស្រី​នោះ​ឡើយ។ ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ Iro ត្រូវ​បាន​គេ​ចូល​ចិត្ត​ជា​ខ្លាំង។ គ្រប់​រូបភាព​របស់​កុមារា​នេះ សុទ្ធ​តែ​ទទួល​បាន​ចំនួន like ដល់​ទៅ​រាប់​ម៉ឺន​ឯណោះ៕

ចុចអាន៖ប្រជុំ​​​​តារា​​ស្រី​​​K-POP​ ​​​​​ចង្កេះ​​មួយ​​​​ក្តាប់​​​​ដង​​ខ្លួន​​​ទាក់​ទាញ​​ ឃើញ​​​ហើយ​​​គួរ​ឲ្យ​​​ច្រណែន​

ប្រភព៖ Zing អត្ថបទ៖Caramel

អត្ថបទពេញនិយម