​​​មិន​​​ចង់​​​ខ្មាស​គេ​​ធំ​​​​​នៅ​​​ព្រលាន​​​ គួរ​ដឹង​រឿង​​​​តិច​​​តួច​ពេល​​​ជិះ​យន្តហោះ​​លើក​​​ដំបូង

  • 2019-01-24 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​ធ្វើ​​​ដំណើរ​​​​ទៅ​​ណា​មក​​ណា​​​តាម​​ជើង​​​យន្តហោះ​​​​​ អ្នក​​​​ចាំ​​​បាច់​ត្រូវ​​​​​ត្រៀម​​ខ្លួន​​​​​​​​​​​​​​​​​​ច្រើន​​​យ៉ាង​​​ តាំង​​​​ពី​​​​ការ​​​​កក់​​​សំបុត្រ រៀប​​​ចំ​​​​​វ៉ាលី​​ និង​​​​​​​​​​​​​​​​រឿង​ជា​​​ច្រើន​​​​​​ទៀត​ដែល​​​​ត្រូវ​ធ្វើ​​​នៅ​​ប្រលាន។ ​​​​​​​​​​​ហេតុ​​​នេះ​​​​​​ហើយ​​ បើ​​អ្នក​​​​បារម្ភ​មិន​​​ដឹង​​​គួរ​​​ប្រុង​ប្រយ័ត្ន​​​​បែប​ណា​​​ខ្លះ​​​​​​ ដើម្បី​​​ការពារ​​​មិន​​ឲ្យ​​​​​ខ្មាស​គេ​ បាក់​មុខ​​មុន​​ឡើង​​​យន្តហោះ គួរ​​​​​​​​​​​​​​​ដឹង​​​ចំណុច​​ខាង​ក្រោម​​នេះ​​សិន​។

១. មិន​​​​​​យឺត​យ៉ាវ

​​​​​​ការ​​​​គ្រប់​​​ពេល​​វេលា​​​​​​​​​​​​ពិត​​​​​​​​ជា​​​​​សំខាន់​​​​ខ្លាំង​​ណាស់ ​​បើ​​​​​ហ៊ាន​​​​យឺត​​តែ​​បន្តិច​​ ​​​​​​អ្នក​​​​​​នឹង​​​​​ខក​​​​​ជើង​យន្ត​​​​ហោះ​​​មិន​​​ខាន​​​ ព្រោះ​​​ពេល​ទៅ​​​ដល់​​ព្រលាន​ភ្លាម ​​មិន​មែន​​​បាន​​​ចូល​​​​​ភ្លែត​​ឯណា​ ត្រូវ​​​​តម្រង់​​​ជួរ​​រង់​​​ចាំ​ផង ​​ឆែកឆេរ​​​​​ផង​​ ដូច្នេះ​​​​​​កុំ​ធ្វើ​​អ្វី​​​​​តក់​​​ក្រហល់​​ឲ្យ​​​​សោះ​ ​បើ​​​អាច​​​មក​​​​ដល់​​​មុន​​​​​​​​​ ២-៣​​​ ម៉ោង​​​​កាន់​តែ​​​​​ល្អ​​។

២. ​​​​​​​មាន​ការ​អត់​​ធ្មត់​​ពេល​​​តម្រង់​ជួរ​

​​​​​​​​​​​​​​​​​​​​​​​​​មិន​​ត្រូវ​​​​​​​​គិត​​ថា​​អ្វី​ៗ​​​​​​​ងាយ​ស្រួល​​​ដូច​​​ការ​​​​​​រំពឹង​ទុក​​​​​នោះ​ទេ។ ពេល​​ខ្លះ​​​​​​​​​មាន​មនុស្ស​​​​​ណែន​​តាន់​​តាប់ ឬ​​មាន​​បញ្ហា​អ្វី​មួយ​​​​ដែល​​​តម្រូវ​ឲ្យ​អ្នក​​​ឈរ​​​តម្រង់​ជួរ​យូរ​ ដូច្នេះ​​​​​​​មិន​​ត្រូវ​​​​​​មួម៉ៅ​ក្តៅ​​​ចិត្ត​​ មក​​​ក្រោយ​​​ចង់​​បាន​មុន​​​​​​​ដាច់​​​​​ខាត។ អ្នក​​ចង់​ប្រញាប់​​​លឿន ​​​អ្នក​ផ្សេង​​ក៏​​​​​​​​​​​​ចង់​​ប្រញាប់​​​ដូច​គ្នា គ្រាន់​តែ​គេ​​​​​ចេះ​អត់ធ្មត់​​ និង​មាន​​ភាព​​ស៊ាំ​​ក្នុង​ការ​​រង់ចាំ​នៅ​​ប្រលាន។

​​​៣. ​មិន​​បាញ់​ទឹក​អប់​​​​​​​ច្រើន​​​ពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​ហើយ​​​ពេល​​ដើរ​ឬ​អង្គុយ​​ជិត​​អ្នក​ដទៃ អ្នក​​​តែង​​ភ័យ​​ខ្លាច​​មាន​​ក្លិន​មិន​ល្អ​​​​ អាច​ធ្វើ​​ឲ្យ​គេ​មាន​អារម្មណ៍​មិន​​ល្អ​​​ចំពោះ​​អ្នក​​​​​​។ យ៉ាង​ណា​​មិញ​ ​ក៏​មិន​គួរ​​បាញ់​​ទឹក​​​​អប់​​​ច្រើន​ពេក​ដែរ ព្រោះ​​​​វា​អាច​នឹង​​​​​​​ឈួល​​ខ្លាំង​​ និង​​បំពុល​​បរិយាកាស​​​ដល់​អ្នក​ដែល​​​​មិន​ចូល​ចិត្ត​ក្លិន​បែប​នេះ​។ យល់​ល្អ​​គួរ​​បាញ់​​ល្មមៗ ឬ​ប្រើ​​​​​​​​​​​ឡេ​​​​​លាប​​​ក្លៀក​តែ​​មួយ​មុខ​ក៏​​គ្រប់គ្រាន់​ដែរ។

៤. ​​​មិន​​​ត្រូវ​​​​​លេប​​​​ថ្នាំ​​​​​​​ងងុយ​គេង

​​​ធ្វើ​​​ដំណើរ​​ផ្លូវ​​​ឆ្ងាយ​​​ពិបាក​​គេង​​ ​មាន​តែ​​លេប​​ថ្នាំ​ទើប​​អាច​ជួយ​បាន​ ប៉ុន្តែ​​​​​​អ្នក​​​ដឹង​​ទេ​​ថា ​​​​​លេប​​​​ថ្នាំ​ងងុយ​​​​គេង​​ ពេល​​​ជិះ​​យន្តហោះ​​ អាច​ធ្វើ​​ឲ្យ​អ្នក​ប្រឈម​​នឹង​​ហានិភ័យ​​ ដូច​ជា​​​​​កក​​ឈាម​​នៅ​​ជើង​​​​​​​រហូត​​​ដល់​​ស្លាប់​បាន​។​

៥. មិន​ផឹក​​គ្រឿង​​​​ស្រវឹង​​ច្រើន​​ពេក

​​​​​​​ពេល​នៅ​​លើ​​​យន្តហោះ​​ ​​អ្នក​​នឹង​​បាត់​បង់​​​ជាតិ​ទឹក​ មិន​​​​សូវ​មាន​សំ​ណើម​ក្នុ​​ង​​ខ្លួន​ ដូច្នេះ​​​​បើ​​​​​ផឹក​​គ្រឿង​​ស្រវឹង​​​​ច្រើន​​​ទៀត​​​ អ្នក​នឹង​​អាច​ស្ពឹក​​​ជើង​​ពិបាក​​​ទ្រាំ។ ត្រូវ​ផឹក​ទឹក​ឲ្យ​ច្រើន​ទើប​​ល្អ។

៦. ​​​មិន​​ត្រូវ​​ថត​រូប​​​​​មនុស្ស​​​ដែល​​​ពុំ​​​ធ្លាប់​​ស្គាល់ បើ​គ្មាន​ការ​​អនុញ្ញាត​​ជា​មុន

​​ថត​រូប​​មនុស្ស​ដែល​​​ពុំ​​​ធ្លាប់​​ស្គាល់​គ្នា​​​សោះ ​ហើយ​​​​យក​ទៅ​​បង្ហោះ​​ក្នុង​​បណ្ដាញ​​​សង្គម​​ដោយ​​គ្មាន​​ការ​អនុញ្ញាត​ជាមុន គឺ​ជា​រឿង​​ដែល​មិន​គប្បី​​​​​ទាល់​តែ​សោះ។ វា​ប្រៀប​​បាន​នឹង​ទង្វើ​​​អសីលធម៌ គ្មាន​ការ​​ចេះ​​ដឹង​ ថែម​ទាំង​អាច​ធ្វើ​​ឲ្យ​​អ្នក​​ដទៃ​​មាន​គ្រោះ​​​ថ្នាក់​​​ដោយ​សារ​តែ​អ្នក។

៧. អាន​​បទបញ្ជា​​​​​ហាមឃាត់​​ក្នុង​វ៉ាលី​​​​​​​យួរ​​​ដៃ​​

​នេះ​ជា​រឿង​​សំខាន់ ដែល​​អ្នក​​គួរ​​ដឹង​​ថា​​ឥវ៉ាន់​​​​ណា​​ខ្លះ​អាច​​​ដាក់​ក្នុង​​វ៉ាលី​​​​​យួរ​ដៃ​ ​របស់​​​​​ណា​​ខ្លះ​ដែល​​គេ​ហាម​ឃាត់ ជៀសវាង​ពេល​​ចូល​ម៉ាស៊ីន​​ស្គេន​ ត្រូវ​គេ​​រើ​កកាយ​​​​​​​​​ដក​​ហូត​ខ្ទេច​​ខ្ទី​គ្មាន​​​សល់​។

៨. ​​​​ស្លៀក​​​ខោអាវ​មាន​​​ធាតុ​​លោហៈ​​ច្រើន​ពេក

​​​​​​ពេល​អ្នក​​​​ពាក់​​​​ខ្សែ​ក្រវាត់ ស្លៀក​​​​​​​ខោអាវ​ ឬ​ ពាក់​ស្បែក​ជើង ដែល​​​​​​​​​មាន​​រូត​​មាន​​​​​​​ជាតិ​លោហៈ​​ច្រើនពេក អ្នក​ត្រូវ​​​​​​ដោះ​​របស់​ទាំង​​​​​​​​​​​​នោះ​​​ចេញ​​​សិន ​​​​​​នៅ​​​ច្រក​​ចូល​​​ពិនិត្យ​​​ឆែកឆេរ។ ហេតុ​នេះ​​​​ត្រូវ​​​​​​​រើស​​សម្លៀកបំពាក់​ឲ្យ​​​បាន​​ត្រឹម​​ត្រូវ ​​​​​ទើប​មិន​​​ស្មុគស្មាញ​​​​យូរ​ការ៕

ចុចអានបន្ត៖ អ្នក​​ត្រៀម​នឹង​​ឡើង​យន្តហោះ គួរដឹង​របៀប​តែង​ខ្លួន​ទាំងនេះ ​​ ​​​

​​​​​​​​

​​​​​

ប្រភព៖ Rd | jayride ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម