មនុស្ស​ស្រី​​​ស្អាត​ ហើយ​​ឆ្លាត​យ៉ាង​ណា​​​ក៏​ដោយ គួរ​​​​​ដឹង​​ចំណុច​​ទាំង​នេះ​​​ទុក​​​ក្នុង​​ចិត្ត​

  • 2018-12-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​​​កើត​មក​​​​​ហែហម​ជា​មួយ​នឹង​​ភាព​ទន់​ខ្សោយ​តាំង​ពី​កំណើត ប៉ុន្តែ​ការ​ឆ្លង​​កាត់​​​​​នូវ​រឿង​រ៉ាវ​ជា​ច្រើន​​ក្នុង​ជីវិត បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​មាំ​​​​ខ្លាំង​លើស​ពី​ធម្មតា។ មូលហេតុ​គឺ​ដោយ​សារ​​តែ​នាង ជា​មនុស្ស​ស្រី​​ឆ្លាត​ និង​​​បាន​ស្វែង​​យល់​​ពី​ចំណុច​សំខាន់ៗ​​​​​​​​ ដើម្បី​​ជួយ​សង្រ្គោះ​​​​ខ្លួន​ឯង​ពេល​ជួប​បញ្ហា និង​​​​មាន​​ភាព​រឹង​មាំ​​បន្ត​ទៅ​ទៀត​​​។

  • ​​​​​​​​​​ទោះ​គ្មាន​​នរណា​​ម្នាក់​ជួយ​នាង​ ក៏​​​នាង​​​​នៅ​តែ​អាច​​ងើប​ឈរ​​​យ៉ាង​​រឹងប៉ឹង​​​ បាន​​ដោយ​​ខ្លួន​​ឯង។

  • មនុស្ស​ប្រុស​​អាច​ប្រើ​ពាក្យ​​កុហក​​ដើម្បី​​​​លួង​លោម​​​ចិត្ត​មនុស្ស​ស្រី ប៉ុន្តែ​​​​​​​ពួក​គេ​​អាច​​យក​ឈ្នះ​ចិត្ត​​​​នាង​​បាន លុះ​​ត្រា​តែ​មាន​​​បេះ​ដូង​​ស្មោះ​ពិត​ប្រាកដ។

  • រដូវ​ផ្កា​រីក​​​​​​នឹង​កន្លង​ផុត​ទៅ​ផ្លាស់​ចូល​​រដូវ​ថ្មី​នៅ​ពេល​ណា​មួយ​​ ប៉ុន្តែ​​​​រដូវ​ផ្កា​រីក​ក្នុង​ចិត្ត​មនុស្ស​​​ស្រី គួរ​​មាន​ជាប់​ខ្លួន​​មិន​ផ្លាស់​ប្តូរ។

  • ​​នាង​​មិន​សញ្ជឹង​មើល​មនុស្ស​ប្រុស​តែ​សំបក​ក្រៅ នាង​​ត្រូវ​ការ​​​មនុស្ស​​ប្រុស​ដែល​អាច​​រស់នៅ​ជាមួយ​គ្នា​ដោយ​សុភមង្គល​ពេញ​មួយ​ជីវិត។

  • ​នាង​មិន​​​​​ទិញ​របស់​អ្វី​មួយ​​តាម​​គេ​តាម​ឯង​​​ដោយ​​បង្ខំ ឬ​ចង់​​បង្អួត​​​ដាក់​គ្នា​ គឺ​នាង​ទិញ​​ព្រោះ​តែ​ត្រូវ​ការ​វា​​ប្រើ​ប្រាស់​ជា​ចាំបាច់។

  • ភាព​​​ទាក់​ទាញ​​របស់​​មនុស្ស​ស្រី​មិន​មែន​​​​​​សម្រស់​ វា​ស្ថិត​នៅ​​លើ​​​​មាន​ភាព​អង់អាច​ក្លាហាន​របស់​នាង​។

  • បើមាន​​មនុស្សប្រុស​ល្អ​​នៅ​ក្បែរ​ខ្លួន​​ព្យាយាម​​​សុំ​​​ក្តី​ស្រលាញ់​​​​ពី​អ្នក​ គួរ​​​​រៀន​​​បើក​ចិត្ត​​​ផ្តល់​ឱកាស​​ដល់​គេ កុំ​​ដេក​ទន្ទឹង​​គ្រាំ​​ចិត្ត​រង់ចាំ​ទទួល​​ស្នេហា​ពី​មនុស្ស​ដែល​មិន​អាច​ទៅ​រួច។

  • មនុស្ស​ស្រី​​ដែល​សប្បាយ​​រីករាយ មាន​ស្នាម​ញញឹម ទោះ​មិន​តុប​តែង​ខ្លួន​ មិន​ពាក់​គ្រឿង​​អលង្កា​ថ្លៃៗ ក៏​មើល​ទៅ​ស្រស់​ស្អាត​​ដែរ។

  • ​កុំ​​កើត​ទុក្ខ​​នាំ​ឲ្យ​សម្រស់​ចាស់​ជាង​វ័យ ប៉ុន្តែ​​​ត្រូវ​មាន​​គំនិត​​ចាស់​ទុំ​​ជាង​​វ័យ​ ទើប​មិន​សូវ​​​ឈឺ​ចាប់។

  • គិត​ពី​សុភមង្គល​​និង​​​ភាព​ជោគជ័យ​​របស់​ខ្លួន តែ​កុំ​​ភ្លេច​​តប​ស្នង​សង​គុណ​ឪពុក​ម្តាយ​​ផង។

  • កុំ​យក​រឿង​​​​អតីតកាល​​ឲ្យ​​​ក្លាយ​​ទៅ​ជា​វិប្បដិសារី សៅម៉ង​​​គ្មាន​ពេល​​ល្ហែ។​​

  • ចូល​ដល់​វ័យ​ខ្ទង់​​​​​២៥​ឆ្នាំ មិន​មែន​ជា​វ័យ​ដែល​ត្រូវ​បារម្ភ​ពី​រឿង​រៀបការ​ ឬ​ប្រៀប​ធៀប​​​ខ្លួន​ឯង​ជាមួយ​​​អ្នក​ដទៃ​ឡើយ គួរ​​ផ្តោត​សំខាន់​លើ​គោលដៅ​ដែល​ខ្លួន​ចង់​បាន​ពិត​ប្រាកដ។

  • ត្រូវ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​​ពី​​មួយ​​ថ្ងៃ​ទៅ​មួយ​​​ថ្ងៃ ​រៀន​​រស់នៅ​ដោយ​ភាព​​រីរាយ​​ស្រស់​បំព្រង៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម