កុំ​បន្ទោស​គេ​អី អ្នក​ទី​៣​ក៏​មិន​អាច​បង្ហាញ​ខ្លួន​បាន​ដែរ បើ​សង្សារ​អ្នក​មិន​អនុញ្ញាត

  • 2018-11-25 03:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​គិត​ថា កំហុស​គ្រប់យ៉ាង​កើត​ឡើង​ដោយ​សារ​តែ​អ្នក​ទី​៣​នោះ គឺ​អ្នក​ខុស​ហើយ ព្រោះ​បើ​ចោរ​ស្រុក​មិន​បើក​ដៃ ចោរ​ព្រៃ​មិន​អាច​ចូល​បាន​ទេ។

ក្នុង​ចំណោម​ស្នេហា​ទាំង​១០​ដែល​មាន​វត្តមាន​របស់​អ្នក​ទី​៣ គឺ​ធានា​ថាទាំង​១០​នោះ​នឹង​ទម្លាក់​កំហុស​ឲ្យ​ជន​ទី​៣។ មិន​ត្រឹម​តែ​បន្ទោស​នោះ​ទេ អ្នក​ខ្លះ​ថែម​ទាំង​ជេរ និង​ទៅ​វាយ​គេ​ដល់​កន្លែង​ទៀត​ផង។ គេ​តែង​មាន​គំនិត​ថា ស្នេហា​មួយ ទោះ​ខុស​ឬ​ត្រូវ គឺ​ជន​ទី​៣​តែង​មាន​កំហុស​រហូត។ បើ​អ្នក​ក៏​គំនិត​ដូច​នេះ​ដែរ អ្នក​ខុស​ហើយ សួរ​ថា​មនុស្ស​ស្រី​២​នាក់​ឈ្លោះ​គ្នា​ដើម្បី​ប្រុស​អត់​ចិត្ត​ម្នាក់ គិត​ថា​ស័ក្ដិសម​ឬ​អត់? មាន​ការ​ជ្រៀតជ្រែក​របស់​ជន​ទី​៣​កើត​ឡើង កំហុស​ដែល​ធំ​បំផុត​គឺ​ធ្លាក់​លើ​មនុស្ស​​ប្រុស។ ហើយ​ជន​ទី​៣​ក៏​ខុស​ដែរ តែ​មិន​មែន​រែក​កំហុស​ទាំង​ស្រុង​ឡើយ។

ឲ្យ​តែ​ពេល​ជន​ទី​៣​​បង្ហាញ​មុខ​ក្នុង​ចំណង​មនោសញ្ចេតនា​មួយ មនុស្ស​ប្រុស​តែង​យក​លេស​ថា បើ​ចំណី​លើក​ដល់​មាត់​ហើយ មិន​ញ៉ាំ​ដូច​មិន​ត្រូវ ឬ​បង​គ្រាន់​តែ​យក​គេ​លេង​សើច តែ​ស្រលាញ់​អូន​ពិត។ លេស​ទាំង​នេះ ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់ បើ​និយាយ​ដាក់​ក្មេង​៣​ឆ្នាំ ប្រហែល​វា​មិន​ជឿ​ផង។ តាម​ការ​ពិត​គឺ​មក​ពី​ពួក​លោក​ឯង​គ្មាន​មនសិការ គ្មាន​តម្លៃ​នៅ​ក្នុង​ខ្លួន។ ចិត្ត​ចង់​សាក​អ្វី​ដែល​ថ្មី ដោយ​មិន​ខ្វល់​ពី​អ្នក​ដែល​ស្រលាញ់​ខ្លួន​ពិត​ប្រាកដ។

ចុះ​បុរស​ដែល​គេ​ស្មោះ​នឹង​មួយជាមួយ​ដៃ​គូគេ សួរ​ថា​ពេល​ស្រី​ឲ្យ​ដៃ គេ​មាន​និយាយដូច​អ្នកឯង​ឬអត់? គេ​មាន​ដេក​ជាមួយ​ស្រី​ផ្សេង ហើយ​ទៅ​ផ្ទះ​ប្រាប់​ថា​ស្រលាញ់​សង្សារ​គេ​អត់? បើ​មនុស្ស​ម្នាក់​ស្រលាញ់​យើង​ពិត​ប្រាកដ​ហើយ ចង់​ចំណី​លើក​ដល់​មាត់​យ៉ាង​ម៉េច​ក៏​គេ​មិន​យក​ភ្នែក​ដែរ។ ដូច​នេះ​ហើយ មុន​ពេល​បន្ទោស​អ្នក​ដទៃ សូមវាយ​តម្លៃ​​អ្នក​ដែល​មាន​ឈ្មោះ​ថា​សង្សារ​អ្នក​មុន​សិន តើ​គេ​ជា​មនុស្ស​ប្រភេទណាសិន ចាំ​ទៅ​វាយ​មនុស្ស​ស្រី​ដូច​គ្នាទៀត៕

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម