៦វិធី​​​​ដោះ​លែង​ខ្លួន​ឯង​ពី​ការ​ឈឺចាប់ និង​កំហឹង​ទាំង​ពួង

  • 2018-10-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដី​សុខ​ក្នុង​ជីវិត​យើង មិន​គួរ​ផ្ញើ​ទៅ​លើ​អ្នក​ដទៃ​នោះ​ទេ ហើយ​ចិត្ត​យើង​ក៏​មិន​គួរ​ចេះ​តែ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​មក​ធ្វើបាប​ឲ្យ​ឈឺចាប់​ដែរ។ ត្រូវ​ចេះ​ចំណាយ​ពេល​ក្នុង​ជីវិត​ឲ្យ​បាន​ប្រសើរ ហើយ​ឈប់​បន្ត​ធ្វើ​ខ្លួន​ឲ្យ​ឈឺចាប់ និង​វេទនា​ចិត្ត​ដោយសារ​គេ​ទៀត​​តាម​រយៈ​វិធី​ខាង​ក្រោម​នេះ៖

១. អភ័យ​ទោស​ឲ្យ​គេ

បើ​មាន​គេ​ធ្វើ​ឲ្យ​យើង​​ឈឺចាប់ បំភ្លេច​ម្នាក់​នោះ​ចោល​ទៅ​ដោយ​ជំនួស​ដោយ​ការ​អភ័យទោស។ ការ​ការលើកលែង​ឲ្យ​នរណា​ម្នាក់​ដែល​ធ្លាប់​ធ្វើ​បាប​យើង គឺ​ដូច​ជា​យើង​កប់​គេ​ចោល​ក្នុង​សមុទ្រ​អីចឹង លែង​ដឹង​លែង​ឮ​អី​ពី​គេ​ទៀត​ហើយ។

រូបតំណាង

**២. ព្យាយាម​គិត​រឿង​ដែល​ល្អ**

ត្រូវ​ព្យាយាម​គិត​អី​ឲ្យ​ល្អ​ចំពោះ​គេ និង​ចំពោះ​ខ្លួន​ឯង។ ពេល​ខ្លះ​បើ​យើង​អាច​អាច​ថា​គេ​នោះ​គ្មាន​ចេតនា​ធ្វើ​វា​មក​លើ​យើង​ក៏​បាន​ដែរ ព្រោះ​បែប​នេះ​យើង​មិន​សូវ​មាន​អារម្មណ៍​ខឹង​គេ ហើយ​ក៏​មិន​សូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺចាប់​ដែរ។ បើ​អាច​យើង​គួរ​គិត​ថា​គ្មាន​អ្នក​ណា​មិន​ដែល​ខុស​នោះ​ទេ ដូច្នេះ​បើ​គេ​ធ្វើ​បាប​ចិត្ត​យើង ហើយ​យើង​ដឹង​ខ្លួន​គួរ​តែ​បំភ្លេច​រឿង​ហ្នឹង​ចោល​ទៅ ចាត់ទុក​ថា​ជួប​មេរៀន​ជីវិត​មួយ​ចុះ។

៣. ដាក់​អារម្មណ៍​អាណិត​ម្នាក់​នោះ​ឲ្យ​បាន​ច្រើន

សោក​ស្ដាយ​ទៅកាន់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ព្រោះ​គេ​បាន​សាង​កំហុស​មួយ​ក្នុង​ជីវិត​គេ​ហើយ។ គួរ​តែ​យើង​អាណិត​គេ​វិញ ព្រោះ​ថ្ងៃ​ក្រោយ​គេ​អាច​នឹង​មាន​ស្រមោល​តាម​លង ដោយសារ​គេ​បាន​ធ្វើ​បាប​មនុស្ស​ម្នាក់​ដែល​មិន​ដែល​ស្អប់​គេ។

រូបតំណាង

៤. បង្ហាត់​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ឆាប់​ទទួល​រង​ឥទ្ធិពល​ពី​គេ

គេ​ធ្វើ​ឲ្យ​យើង​អន់ចិត្ត ឬ​ឈឺចាប់​គឺ​ជា​រឿង​របស់​គេ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន។ គេ​កាន់​តែ​ធ្វើ​ឲ្យ​យើង​ឈឺ យើង​កាន់​តែ​មិន​ឈឺ​នោះ​ហើយ​ទើប​ជា​ជោគជ័យ​មួយ​យ៉ាង​ធំ​បំផុត។

៥. ត្រូវ​យល់​ថា​ខឹង​ច្រើន ពិបាក​ចិត្ត​ច្រើន​រស់​មិន​បាន​យូរ​ទេ

ពេល​ខឹង​ ពេល​ពិបាក​ចិត្ត​តើ​យើង​បាន​អី​មក​វិញ? ក្រៅ​ពី​ការ​យំ​សោក ដេក​មិន​លក់ បន្ទាប់​មក​សម្រស់​ក៏​ថយ អាយុ​ក៏​ខាត។ ពេល​ជួប​រឿង​បែប​ហ្នឹង​ត្រូវ​រំលឹក​ខ្លួន​ពី​ហេតុផល​នេះ ហើយ​ព្យាយាម​លើក​ខ្លួន​ឯង​មក​វិញ។

៦. ដក​ដង្ហើម​ឲ្យ​វែងៗ

ព្យាយាម​ដក​ដង្ហើម​ឲ្យ​បាន​វែង ហើយ​គិត​និង​សួរ​ខ្លួន​ឯង​ថា​គេ​ជា​អ្នក​ណា? គេ​មាន​តម្លៃ​អី​ខ្លះ​ក្នុង​ជីវិត​អ្នក? ហេតុអី​បាន​ត្រូវ​អង្គុយ​យំ អង្គុយ​ខឹង​គេ? កុំ​ចំណាយ​ពេល​អង្គុយ​កើត​ទុក​ដោយសារ​គេ​អី គួរ​យក​ពេល​រក​ធ្វើ​រឿង​អី​ដែល​ល្អ​ឲ្យ​ខួរ​ក្បាល​ និង​ចិត្ត​វិញ។

រូបតំណាង

ដឹង​ថា​ជា​មនុស្ស​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​មិន​ឲ្យ​ខឹង​ មិន​ឲ្យ​ស្អប់​ តែ​មុន​ពេល​អ្នក​ទទួល​រង​អារម្មណ៍​ពិបាក​ពី​នរណា​ម្នាក់​ត្រូវ​រំឭក​ខ្លួន​ឯង​ពី​រឿង​ខាង​លើ​នេះ៕​

ចុចអាន៖វិធី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នៅ​ពេល​ជីវិត​កាន់​តែ​ស្មុគស្មាញ​ឡើង

ប្រភព៖ Lovepanky ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម