ធ្លាយ​រឿង Song Hye Kyo ចិន ឈ្លោះ​គ្នា​យក​កាំបិត​ចាក់​ប្ដីរយះខ្នង

  • 2018-10-02 02:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញព័ត៌មាន​ចិន តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhang Yuqi បាន​ប្រើ​កាំបិត​ចិត​ផ្លែ​ឈើ​វាយ​ប្រហារ​ប្ដី​ធ្វើ​ឲ្យ​ប្ដី​នាង​រយះខ្នង។

មុន​នេះ​បន្តិច បណ្ដាញព័ត៌មាន Ifeng បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Zhang Yuqi និង​ប្ដី​បច្ចុប្បន្ន អ្នក​ជំនួញ Yuan Bayuan កំពុង​ប្រឈមមុខ​នឹង​ការ​ប្រេះស្រាំ​អាពាហ៍ពិពាហ៍​ហើយ។ តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ឈ្លោះ​ប្រកែក​គ្នា​រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា។ លទ្ធផល​នោះ​គឺ នៅ​ពេល​ខឹង​ពេក​ទប់​អារម្មណ៍​មិន​បាន តួ​រឿង “The Mermaid” បាន​ទាញ​កាំបិត​ចិត​ផ្លែ​ឈើ​មក​ចាក់​ប្ដី ធ្វើ​ឲ្យ​រយះ​ខ្នង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុខ​របួស​មាន​ប្រវែង​ប្រមាណ​ជាង​១សម។ ប្រភព​ពី HKChanel បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដឹង​ពី​ដំណឹង​នេះ​ភ្លាម ប៉ូលិស​បាន​ហៅ​អ្នក​ទាំង​២​ទៅ​ប៉ុស្តិ៍​ដើម្បី​ទៅ​ដោះស្រាយ​នៅ​ល្ងាច​នោះ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំនួញ​រូប​នេះ​គឺ​ជា​ស្វាមី​ទី​២​របស់ Song Hye Kyo ចិន​ហើយ ដោយ​ប្ដី​ទី​១​របស់​នាង​គឺ​ជា​អ្នក​ដឹកនាំ​រឿង​ម្នាក់ បាន​បែក​គ្នា​ដោយ​សារ​លោក​បាន​មាន​ស្រី​ខាង​ក្រៅ។ ដោយ​សារ​តែ​ទម្រង់​មុខ​ស្រដៀង​នឹង​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo ទើប​ជានិច្ចកាល Yuqi តែង​ត្រូវ​គេ​ហៅ​ថា​ជា Song Hye Kyo ចិន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម