បែក​គ្នា​ជាង​១០​ឆ្នាំ សាន់ឆាយ នៅ​តែ​រក្សា​មនោសញ្ចេតនាជាមួយ​គួ ចាឡឺយ

  • 2018-09-22 04:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន ទាំង​តារា​សម្ដែង​ស្រី Barbie Hsu និង តារា​សម្ដែង Vic Chou សុទ្ធ​តែ​កំពុង​មាន​សុភមង្គល​នឹង​គ្រួសារ​តូច​របស់​ខ្លួន​ទាំង​អស់។

សង្សារ​ចាស់​គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​រូប​តែង​គេចវេស​មិន​ចង់​និយាយ​អំំពី ក្រោយ​ពេល​បែក​គ្នា​ហើយ ហើយ​ពួក​គេ​នឹង​កាន់​តែ​គេច​បន្ថែម​ទៀត​ប្រសិន​បើ​បច្ចុប្បន្ន​បាន​មាន​គ្រួសារ​សុភមង្គល​រួច​ហើយ។ យ៉ាងណាក្ដី បណ្ដាញ​ព័ត៌មាន​នៅ​តែ​ចង់​ដឹង​ចង់​ឮ​ជា​និច្ច​ពី​រឿង​ស្នេហា​ចាស់​របស់​តារា។ ជាក់ស្ដែង តារា​សម្ដែង​ស្រី​លំដាប់ A តៃវ៉ាន់ Barbie Hsu គឺ​ជា​សិល្បករិនី​ថ្មី​បំផុត​ដែល​ត្រូវ​គេ​ជីក​សួរ​ពី​រឿង​ស្នេហ៍​ចាស់។

ចួល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​មួយ តួ​រឿង “ស្នេហា​បួន​ដួង” ត្រូវ​សួរ​ពី​មនោសញ្ចេតនា​របស់​ខ្លួន​ចំពោះ​តារា​សម្ដែង​ប្រុស Vic Chou ក្រោយ​ពេល​អ្នក​ទាំង​២​បែក​គ្នា​បាន​ជាង​១០​ឆ្នាំ។ ស្រី​ស្អាត​វ័យ​៤១​ឆ្នាំ បាន​ឆ្លើយ​​ទាំង​ញញឺម​ថា៖ ដោយ​សារ​តែ​ទាំង​២​នាក់​ពេល​នេះ​សុទ្ធ​តែ​មាន​សុភមង្គល​រៀង​ខ្លួន​រួច​ហើយ ដូច​នេះ​ខ្ញុំ​គិត​ថា​អនុស្សាវរីយ៍​កាល​ពី​យុវភាព​គឺ​រយៈ​ពេល​ដ៏​ផ្អែម​ល្ហែម​មួយ។ ទោះ​បី​ជា​យ៉ាង​ណា ក៏​គេ​ធ្លាប់​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ខ្លាំង​មួយ​រូប​ដែរ។

ចម្លើយ​របស់​អ្នក​ម្ដាយ​កូន២​ត្រូវ​បាន​អ្នក​គាំទ្រ​វាយ​តម្លៃ​ថា​ឆ្លាត​ខ្លាំង​ណាស់ ត្បិត​ទោះ​បែក​គ្នា​តែ​នៅ​តែ​និយាយ​ល្អ​ពី​គ្នា​បាន មិន​មែន​ដូច​តារា​ខ្លះ​ដែល​តែង​ហែកហួង​គ្នា​លើ​បណ្ដាញ​ព័ត៌មាន​ជា​និច្ច៕

ចុចអាន៖អ្នក​គាំទ្រ​ស្លឈាម ពេល Fan Bingbing ត្រូវ​វាយ​តម្លៃ​ថា​គ្មាន​ទំនួលខុសត្រូវ​ចំពោះ​សង្គម

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម