តួ​ឯក​ស្រី​រឿង “ប្រវត្តិបិសាច” បែក​រាង​ខ្លាំង​ក្នុង​វ័យ​៥១​ឆ្នាំ

  • 2018-09-14 03:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ញ៉ាំ​អី​នៅ​ផ្លូវ អតីត​កំពូល​តារា​សម្ដែង​ហុងកុង Joey Wong បង្ហាញ​រាង​ទ្រុឌទ្រោម​ខ្លាំង​នៅ​ក្នុង​វ័យ​ជាង​ហាសិប។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​នេះ រូប​ភាព​អតីត​តារា​សម្ដែង​លំដាប់ A ហុងកុង កំពុង​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ប្រទេស​កាណាដា ជាមួយ​មិត្ត​ប្រុស​ត្រូវ​បាន​បង្ហោះ​ពេញ​បណ្ដាញ​សង្គម Weibo។ តាម​គណនី​ដែល​បង្ហោះ​រូប​នេះ បាន​ឲ្យ​ដឹង​ថា តួ​រឿង “Chinese Ghost Story” បាន​ហូប​បួស​ជាច្រើន​ឆ្នាំ​មក​ហើយ។ យ៉ាងណាក្ដី ទោះ​បី​ជា​គ្រាន់​តែ​ហូប​បន្លែ និង​តៅហ៊ូ​ក៏​ដោយ តែ​សិល្បការិនី​វ័យ​៥១​ឆ្នាំ នៅ​តែ​ឡើង​គីឡូ​ឡើង​វិលមុខ។

ជាក់ស្ដែង នៅ​ក្នុង​រូប​នេះ​គេ​សង្កេត​ឃើញ​ថា នាង​បាន​បែក​រាង​យ៉ាង​ខ្លាំង តែ​គេ​ចាប់​អារម្មណ៍​ឃើញ​ថា​នាង​នៅ​តែ​រីករាយ​ក្បែរ​មិត្ត​ប្រុស​របស់​ខ្លួន។ ជា​ច្រើន​ឆ្នាំ​មក​នេះ Joey Wong ចាប់​ផ្ដើម​ចាស់​ខ្លាំង និង​បាន​ពឹង​ពាក់​ដល់​ការ​កែ​សម្ផស្ស​ដើម្បី​អូសទាញ​ភាព​វ័យ​ក្មេង តែ​នៅ​តែ​មិន​បាន​សម្រេច ថែម​ទាំង​អាក្រក់​ជាង​មុន​ទៀត​ផង៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម