ចាំបាច់ដែរអត់? ម្តាយញុំាម្សៅទឹកដោះគោជំនួយពេលបំបៅដោះកូន

  • 2018-09-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ទូទៅ​ មិន​ចំពោះ​តែ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​ទេ ទម្លាប់​ញ៉ាំ​ទឹក​ដោះ​គោ​ជា ប្រចាំ​ល្អ​ចំពោះ​សុខភាព ពិសេស​គឺ​ទឹក​ដោះ​គោ​ម្សៅ​នេះ​ឯង ព្រោះ​ជា​វា​មិន​ត្រឹម​តែ​សម្បូរ​ដោយ​​កាល់​ស្យូម​នោះ​ទេ ថែមទាំង​ពោរ​ពេញ​វីតាមីន​សំខាន់​ៗ​ជាច្រើន និង​ប្រូតេអ៉ីន​ ​ដែល​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ក្នុង​រាង​កាយ​មនុស្ស​យើង​ ហើយ​ដែល​ក្នុង​ទឹក​ដោះ​គោ​ស្រស់​ធម្មតា​គ្មាន។

តែ​ឆ្លើយ​តប​នឹង​ចម្ងល់​ថា តើ​គួរ​ញ៉ាំ​ទឹក​ដោះ​ ឬ​អត់​ក្នុង​កំឡុង​ពេល​បំបៅ​ដោះ​កូន? ​វិបសាយ babycenter បាន​បក​ស្រាយ​ថា វា​មិន​ចាំបាច់​នោះ​ទេ ដរាប​ណា​ស្ត្រី​ជា​ម្ដាយ​ប្រាកដ​ថា​ខ្លួន​មាន​របប​អាហារ​ត្រឹម​ត្រូវ​ជំនួយ​សុខភាព (Healthy Diet) ​​ដែល​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ​ប្រកប​ដោយ​គុណភាព សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​​ទារក​តូច។

រូបតំណាង

តែ​ដោយ​សារ​ភាគច្រើន​​ក្រោយ​សម្រាល ស្ត្រី​តែង​ជួបការ​លំបាក​មួយ​ចំនួន​ដែល​ក្នុង​រយៈពេល​ខ្លី​ពិបាក​សម្រប ពិសេស​សម្រាប់​ស្ត្រី​ដែល​ក្លាយ​ជា​ម្ដាយ​គេ​ដំបូង ដូចជា​សុខភាព​មិនទាន់​នឹង​នរ​ស្រួលបួល មិន​ទាន់​ទម្លាប់​នឹង​ជីវភាព​ជា​ម្ដាយ​​ត្រូវ​ហត់​នឿយ​ច្រើន មើល​កូន​តូច អត់​ងងុយ ត្រូវ​បំបៅ​កូន ២ ឬ ៣​ម៉ោង​ម្តង ណា​មួយ​អាច​ស្ត្រេស​រឿង​ឡើង​គីឡូ​មិន​ស្រក​​ផង ដែល​គួប​ផ្សំ​គ្នា​ធ្វើ​ឲ្យ​​ញ៉ាំ​អាហារ​មិន​បាន​គ្រប់​គ្រាន់​ល្អ ធ្វើ​ឲ្យ​បាក់​កម្លាំង​ និង​មិន​អាច​ផលិត​ទឹក​ដោះ​គុណភាព​ល្អ​សម្រាប់​ទារក​តូច​ដែរ​។

ដូច្នេះ​គ្រូ​ពេទ្យ​ជំនាញ​តែង​ណែនាំ​ឲ្យ​ស្ត្រី​បន្ត​ញ៉ាំ​វីតាមីន (Prenatal Vitamins) អម​ជា​មួយ​​ការ​ទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​តុល្យភាព​សារធាតុ​ចិញ្ចឹម​សមស្រប​ស្រាប់​ទ្រទ្រង់​សុខភាព​ម្ដាយ​ និង​អាច​ផលិត​ទឹក​ដោះ​គុណភាព​សម្រាប់​កូន​តូច​ទៀត​។

ដំណឹង​ល្អ! វិតាមីន​សំខាន់ៗ ចាំបាច់​ទាំងអស់​ដែល​ម្ដាយ​បំបៅ​ដោះ​កូន​ត្រូវ​ការ​បំផុត​ ដើម្បី​ទ្រទ្រង់​សុខភាព​ខ្លួន​ឯង និង​ផលិត​ទឹក​ដោះ​គោ​គុណភាព​ខ្ពស់​សម្រាប់​បំបៅ​កូន​តូច​នោះ​ មាន​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ Royal Ausnz សម្រាប់​ម្តាយ។

ម្សៅ​ទឹក​ដោះ​គោ​នេះ បាន​ឆ្លើយតប​យ៉ាង​ល្អ​ទៅ​នឹង​ក្តី​បារម្ភ របស់​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​​តែង​ចង់​ផ្ដល់​សារជាតិ​ចិញ្ចឹម​ល្អ​បំផុត​សម្រាប់​កូន​តូច​ខ្លួន ហើយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ មិន​ឡើង​គីឡូជ្រុល​ និង​ងាយ​ស្រួល​ផឹក​ទៀត​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ស្រី លោក​ស្រី ឡៅ ច័ន្ទ​វលក្ខណ៍ នាយក Royal Platinum Co., Ltd ក្រុមហ៊ុន​ចែកចាយ​ផលិត​ផល Royal Ausnz Cambodia ប្រចាំ​កម្ពុជា។

ម្សៅ​ទឹក​ដោះ​សម្រាប់​អ្នក​ម្ដាយ​នេះ​ទទួល​បាន​មេដាយ​មាស និង​ប្រាក់​រៀងរាល់​ឆ្នាំ​ជាប់​​គ្នា​តាំង​ពី​ឆ្នាំ ២០១៤​មក ថា​ពិតជា​មាន​គុណភាព​ល្អ ផលិត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ចំណី​អាហារ​អូស្ត្រាលី ពី DIAA (Dairy Industry Association Australia) ដែលជា​ជា​សមាគម​ឧស្សាហកម្ម​មិន​យក​ប្រាក់​ចំណេញ​សម្រាប់​រោង​ចក្រ​ផលិត​ផល និង​ធ្វើ​ពាណិជ្ជកម្ម​ចំណី​អាហារ​នៅ​ប្រទេស​អូស្ត្រាលី។

អត្ថបទទាក់ទងអត់​លំៗ​ទេ! ទឹក​ដោះ​គោ​ម្ដាយ​នេះ ទើប​ផលិត​ភ្លាម បាន​មេដាយ​មាស​នៅ​អូស្ត្រាលី​ភ្លែត

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម