ការ​ពិត​កន្លែង​ឃុំ​ខ្លួន Fan Bingbing មិន​មែន​ជា​គុក​ទេ តែជា...

  • 2018-08-10 03:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងរ៉ាវ​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ត្រូវ​ប៉ូលិស​ចាប់​២​ដង នៅ​តែ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចុះផ្សាយ​ជា​បន្ត​បន្ទាប់។

កាល​ពី​​ថ្ងៃ​ទី​៨ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​ចិន ETToday បាន​ទម្លាយ​ពី​កន្លែង​ដែល​កំពុង​ឃុំ​ខ្លួន​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing។ បណ្ដាញ​ព័ត៌មាន​តូច ធំ​របស់​តៃវ៉ាន់​ក៏​បាន​ចុះផ្សាយ​ពី​ទី​កន្លែង​នេះ​ដូច​គ្នា។ ខុស​ពី​ការ​គិត​របស់​មនុស្ស​ជា​ច្រើន ដែល​កំពុង​គិត​ថា ស្រី​ស្អាត​កើត​ឆ្នាំ១៩៨១ កំពុង​ជាប់​ខ្នោះ ជាប់​ច្រវ៉ាក់​ក្នុង​គុក​នោះ តាម​ការ​ពិត​នាង​កំពុង​ស្នាក់​នៅ​កន្លែង​យ៉ាង​ស៊ីវិល័យ។

ប្រភព​ខាង​លើ បាន​ឲ្យ​ដឹង​ថា​កន្លែង​ដែល​តារា​ស្រី​អាយុ​៣៦​ឆ្នាំ​កំពុង​ស្នាក់​នៅ​ដើម្បី​​ឲ្យ​គេ​ស៊ើប​អង្កេត​នោះ​គឺ សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​មាន​បំពាក់​កាមេរ៉ា​តាមដាន​២៤​ម៉ោង លើ​២៤​ម៉ោង។ យ៉ាងណាក្ដី សិល្បការិនី​រូប​នេះ​មិន​អាច​ចេញ​ចូល​ដោយ​សេរី​នោះ​ឡើយ។ ហើយ​បន្ទប់​ដែល​​តារា​រូប​នេះ​កំពុង​ស្នាក់​នៅ​នោះ​មាន​តម្លៃ​ប្រមាណ​២០០​ដុល្លារ​ក្នុង​មួយ​យប់៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម