Janie ដឹកដៃអនាគតប្ដីក្មេង ខណៈ Yaya និង Bella ឯកោ លើកម្រាលព្រំ Maya Awards

  • 2018-08-09 04:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាប្រុសស្រីថៃល្បីៗជាច្រើនរូបបានបង្ហាញវត្តមានលើកម្រាលព្រំនៃកម្មវិធីពានរង្វាន់មហាជន Maya Awards ឆ្នាំ២០១៨ ដែលបានរៀបចំឡើងកាលពីយប់មិញ (៨ សីហា) នៅមជ្ឈមណ្ឌល CDC Grand Ballroom ទីក្រុងបាងកក។ នាំមុខគេ គឺតារាសម្ដែង Janie Tienphosuwan និងអនាគតកូនកំលោះវ័យក្មេងរបស់ខ្លួន Mickey ដែលបានដឹកដៃមកទទួលពានរង្វាន់រួមគ្នា ក្រៅពីនេះមានតារាល្បីៗជាច្រើនទៀត ប៉ុន្តែសុទ្ធតែគ្មានគូស្នេហ៍មកចូលរួមជាមួយ ដូចជា Yaya, Bella, Mark Prin, Ice Apissada និង Mik Thongraya ជាដើម។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍​ដែរ​នោះគឺ តារាសម្ដែង Weir Sokullawat ក៏បានមកលើកទឹកចិត្តមិត្តស្រីរបស់ខ្លួន Bella ពីក្រោយឆាកដែរ បើទោះបីមិនបានបង្ហាញមុខក្នុងកម្មវិធីនឹងគេក៏ដោយ។ ទស្សនាសកម្មភាព និង Fashion តារាល្បីៗដែលចូលរួមកម្មវិធីនេះដូចតទៅ៖

Janie
Yaya
Bella
Mark Prin
Ice
Mik
Weir

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម