រឿង F4 2018 ទទួល​បាន​ពិន្ទុ​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​អាច​ត្រូវ​ឈប់​បញ្ចាំង

  • 2018-07-19 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​មុខ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​ ខ្សែ​ភាពយន្ត​ភាគចិន “Meteor Garden” ២០១៨ អាច​មាន​លទ្ធភាព​ត្រូវ​ឈប់​បញ្ចាំង​ព្រោះ​ចំនួន​អ្នក​ទស្សនា​ទាប​​បំបែក​កំណត់​ត្រា។

តួអង្គ F4 និងសាន់ឆាយថ្មី

“ទោះ​ជា​យល់សប្ដិ​ក៏​​ខ្ញុំ​មិន​នឹក​ស្មាន​ថា​រឿង​អន់​ដល់​ថ្នាក់​នេះ​ដែរ” “តើ​ខ្ញុំ​កំពុង​មើល​រឿង​ស្នេហា​បួន​ដួង​មែន​ឬ​អត់​ហ្នឹង?” ទាំង​នេះ​គឺ​ជា​មតិ​របស់​ទស្សនិកជន​នៅ​លើ​គេហទំព័រ​ភាពយន្ត Douban សម្រាប់​រឿង​​ភាគ “ស្នេហា​បួន​ដួង” ឆ្នាំ​២០១៨។ តាម​មតិ​របស់​ពួក​គេ រឿង​លើក​នេះ​គឺ​ធ្វើ​ឡើង​ខុស​ច្បាប់​ដើម​ទាំង​ស្រុង​តែ​ម្ដង។ ក្រុម F4 គឺ​មិន​កាច​ដូច​កាល​ពី​មុន បែរ​ជា​ស្លូត។ សូម្បី​តែ​រឿង​ជំនាន់ ២០០១​របស់​តៃវ៉ាន់ ក៏​គ្រាន់​បើ​ជាង​ស៊េរី​ឆ្នាំ​២០១៨​នេះ​ដែរ។

នៅ​លើ Douban ក្រោយ​ពេល​ចាក់​ផ្សាយ​បាន​៦​ភាគ​រឿង​នេះ​ត្រូវ​បាន​គេ​ដាក់​ពិន្ទុ ២,៩ លើ ១០។ នេះ​គឺ​ជា​តួ​លេខ​ទាប​បំផុត​សម្រាប់​រឿង​ទាំង​៤​ជំនាន់​ដែល​ធ្លាប់​បាន​ផលិត​ឡើយ។ ស៊េរី​របស់តៃវ៉ាន់​ផលិត​ឆ្នាំ​២០០១ ទទួល​បាន ៨,២ ពិន្ទុ របស់​ជប៉ុន​ផលិត​ទទួល​បាន ៧,៩ ពិន្ទុ របស់​កូរ៉េ​ផលិត​ទទួល​បាន ៧,៣ ពិន្ទុ។ បណ្ដាញ​ព័ត៌មាន Phoenix បាន​ឲ្យ​ដឹង​ថា​ប៉ុស្តិ៍​ទូរទស្សន៍​ Hunan គឺ​ជា​ប៉ុស្តិ៍​ដែល​ល្បី​ឈ្មោះ​ខាង​ឈប់​បញ្ចាំង​កម្មវិធី​ណា​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ទាប អាស្រ័យ​ហេតុនេះ ប៉ុន្មាន​ភាគ​ខាង​មុខ ប្រសិន​បើ​ចំនួន​អ្នក​មើល​គ្មាន​អ្វី​ប្រែប្រួល​ទេ រឿង​នេះ​នឹង​ត្រូវ​ឈប់​បញ្ចាំង។ គួរ​បញ្ជាក់​ផង​ដែរ​រឿង​នេះ មាន​ប្រវែង​៤៨​ភាគ ហើយ​ទើបតែ​បញ្ចាំង​បាន​៦ភាគ​ប៉ុណ្ណោះ៕

អ្នកទស្សនា​ប្រៀបធៀបឈុតឆាកមួយចំនួននឹងស៊េរីចាស់ៗ៖  

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម