មូល​ហេតុ​ដែល​ស្នេហា​​មិន​សូវ Show off តាម​បណ្ដាញ​សង្គម​ច្រើន​តែ​ឋិត​ថេរ​

  • 2018-06-21 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​មាន​ពេល​មួយ​ថ្ងៃ​ស្មើៗ​គ្នា​ គ្រាន់​តែ​ការ​ប្រើ​ប្រាស់​ពេល​វេលា​គឺ​ខុស​គ្នា។ នៅ​ពេល​ដែល​អ្នក​មាន​ស្នេហា​ការ​ចំណាយ​ពេល​វេលា​ក៏​ទៅ​តាម​ហ្នឹង​។​ បើ​សិន​ជា​អ្នក​រវល់​តែ​ចំណាយ​ពេល​លើ​បណ្តាញ​សង្គម​ នោះ​ពេល​វេលា​ដែល​ចំណាយ​ឱ្យ​គ្នា​ក៏​កាន់​តែ​តិច។​ ទាំង​នេះ​ជា​ចំណុច​ដែល​បញ្ជាក់​ថា​ស្នេហា​ស្ងប់​ស្ងាត់​អាច​នឹង​ឋិត​ថេរ​ជា​ស្នេហា​បង្ហាញ​តែ​ក្នុង​បណ្តាញ​សង្គម​៖

១.​ ចំណាយ​ពេល​ឱ្យ​គ្នា​បាន​ច្រើន​

នៅ​ពេល​ដែល​គេ​រវល់​ គូ​ស្នេហ៍​មិន​មាន​ពេល​ចាប់​អារម្មណ៍​ពី​ពិភព​លោក​ ឬ​បណ្តាញ​សង្គម​ទេ​ និយាយ​រួម​ពិភពលោក​មាន​តែ​បង​និង​អូន។ គេ​ពេញ​ចិត្ត​នូវ​រាល់​វិនាទី​ដែល​គេ​នៅ​ជាមួយ​គ្នា។​

២.​ គេ​គ្មាន​អារម្មណ៍​អី​ទាំង​អស់​នៅ​ពេល​ឃើញ​គេ​Sweet​នៅ​ក្នុង​បណ្តាញ​សង្គម​

គេ​គិត​ថា​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​មិន​ចាំ​បាច់​ប្រើ​បណ្តាញ​សង្គម​ទេ។ បើ​សិន​ជា​ស្នេហា​ជោគ​ជ័យ​នោះ​គឺ​មិន​អី​ទេ​ តែ​បើ​ស្នេហា​ជួប​ឧបសគ្គ​នោះ​ច្បាស់​ជា​មាន​គេ​សើច​ចំអក​ជា​មិន​ខាន។​

៣.​ គេ​ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្ទាល់​មិន​មែន​ដោះ​ស្រាយ​ដោយ​ប្រើ​បណ្តាញ​សង្គម​

នៅ​ពេល​ដែល​គេ​ឈ្លោះ​គ្នា​គេ​ច្រើន​តែ​រួម​គ្នា​ដោះ​ស្រាយ​ ឬ​ដោះ​ស្រាយ​ផ្ទាល់​ជា​ជាង​ប្រើ​ការ​បង្ហោះ​ពី​បញ្ហា​នៅ​ក្នុង​បណ្តាញ​សង្គម​ឱ្យ​គេ​បាន​ដឹង​។​

៤.​ សុភមង្គល​គឺ​ពេល​នៅ​ជាមួយ​គ្នា​

ពេល​ដែល​អ្នក​ជួប​ស្នេហា​ពិត​អ្នក​នឹង​មាន​អារម្មណ៍​បែប​នេះ​។ សុភមង្គល​មិន​មែន​ទាល់​តែ​បង្ហាញ​នៅ​ក្នុង​បណ្តាញ​សង្គម​ទេ។​ ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​ជាង​អ្វី​ៗ​ទាំង​អស់​ ហើយ​សុភមង្គល​ទាំង​នោះ​ក៏​មិន​ចាំ​បាច់​បញ្ចេញ​ឱ្យ​គ្រប់​គ្នា​បាន​ដឹង​។

៥.​ បង្ហាញ​សេចក្តី​ស្រលាញ់​ដោយ​កាយ​វិការ​ប្រសើរ​ជាង​ពាក្យ​សំដី​

ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ គូ​ស្នេហ៍​ដែល​មិន​សូវ​ប្រើ​បណ្តាញ​សង្គម​សប្បាយ​ចិត្ត​ច្រើន​ជាង​គូរ​ស្នេហ៍​ដទៃ​ ពី​ព្រោះ​ពួក​គេ​មិន​បាន​ប្រៀប​ធៀប​ស្នេហា​របស់​ពួក​គេ​ជាមួយ​អ្នក​ដទៃ។​ ពួក​គេ​ធ្វើ​ច្រើន​ជាង​សរសេរ​រៀប​រាប់​ពី​ស្នេហា​នៅ​ក្នុង​បណ្តាញ​សង្គម​៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម