អាយុ​ក្រោម ២០ ឆ្នាំ ឆ្លងកាត់​រឿងរ៉ាវ​ទាំង​នេះ​បាន ធ្វើឲ្យ​អ្នក​មាន​ចរិត​​ចាស់​ទុំ​ទាំង​វ័យ​ក្មេង​

  • 2018-06-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​ប៉ុណ្ណោះ មិន​ទាន់​ជា​ចាស់​ចិត្ត​ចាស់​គំនិត​ប៉ុន្មាន​ឡើយ តែ​បើ​បាន​ឆ្លងកាត់​រឿងរ៉ាវ​មួយ​ចំនួន​ដូច​ខាងក្រោម ទៅ​ថ្ងៃ​មុខ​នាង​នឹង​គំនិត​ភ្លឺ​ថ្លា​ជាង​មុន។

១.អាច​ប្រឈមមុខ​នឹង​បញ្ហា​កាន់តែ​ច្រើន

មនុស្ស​គ្រប់គ្នា​មាន​ទស្សនវិស័យ​ខុស​ៗ​គ្នា​លើ​ហានិភ័យ ប៉ុន្តែ​ប្រហែល​ជា​អ្នក​គួរតែ​ដឹង​ថា អ្នក​កំពុង​រស់នៅ​ក្នុង​បរិវេណ​សុខសាន្ត​យូរ​ពេក ដោយ​មិន​ដែល​ជួប​រឿង​ភ័យ​ខ្លាច​អ្វី​សោះ។ នៅ​ពេល​ដែល​ជីវិត​មិន​ធ្លាប់​ជួប​រឿង​បែបនេះ ពេល​ចាស់​ទៅ​អ្នក​នឹង​ដឹង​ថា​ការ​ខកខាន​ចំពោះ​បញ្ហា​ជាច្រើន​ក្នុង​ជីវិត អ្នក​នឹង​គ្មាន​បទ​ពិសោធន៍​អ្វី​អស្ចារ្យ​បន្សល់​ទុក។

២.ខ្វល់ខ្វាយ​រឿង​ផ្សេង​ៗ​ច្រើន

ក្នុង​វ័យ​នេះ ការ​ខ្វល់ខ្វាយ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេ តែ​អ្នក​គួរតែ​មាន​ផែនការ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ធ្វើ​វិញ ទើប​អាច​ជួយ​ជីវិត​អ្នក​ឲ្យ​រស់​ស្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៣.សង្ឃឹម​ថា​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​គ្រួសារ

គ្រួសារ​ជា​មនុស្ស​ដែល​អ្នក​មិន​អាច​ខ្វះ​បាន ដូចនេះ​ហើយ​មនុស្ស​ម្នាក់​ៗ​ពិតជា​ចង់​រស់នៅ​ជិត។ តែ​បើ​អ្នក​មិន​អាច​ទៅ​ឆ្ងាយ​ពី​គ្រួសារ អ្នក​នៅតែ​ពឹង​ផ្អែក​លើ​អ្នក​ជុំវិញ​ខ្លួន ហើយ​មិន​អាច​ស្វែង​រក​ទិសដៅ​ទៅ​ថ្ងៃ​មុខ​បាន​ដែរ។

៤.ព្យាយាម​ធ្វើ​អ្វី​ដោយ​ខ្លួនឯង

ទម្លាប់​ពឹង​ពាក់​អ្នក​ដទៃ មិន​អាច​ជួយ​អ្វី​ឲ្យ​អ្នក​រីក​ចម្រើន​បាន​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ទាញ​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​ងងឹតល្ងង់។ ពេល​ខ្លះ​មនុស្ស​ពិតជា​ត្រូវការ​ជំនួស ប៉ុន្តែ​មិនមែន​គ្រប់​រឿង​ឡើយ ហើយ​ការ​ទទួល​ជំនួយ​នេះ​ទៀតសោត បើ​អ្នក​ជា​មនុស្ស​ឆ្លាត គួរតែ​សុំ​ឲ្យ​គេ​បង្រៀន​វិញ ជាជាង​ឲ្យ​គេ​ធ្វើ​ឲ្យ។

៥.កុំ​គិត​ពី​អ្នក​ដទៃ

ខួរក្បាល​អ្នក​មិនមែន​កន្លែង​ផ្ទុក​រឿង​មិន​បាន​ការ​ទេ ដូចនេះ​នៅ​ពេល​អ្នក​ចំណាយ​ពេល​គិត​អំពី​អ្នក​ដទៃ​ច្រើន​ប៉ុណ្ណា នោះ​ជា​ការ​ចំណាយ​ពេល​វេលា​ច្រើន​ឥតប្រយោជន៍​ប៉ុណ្ណឹង​ដែរ។ វ័យ​ប៉ុណ្ណេះ​គួរតែ​គិត​អ្វី​ដែល​ថ្មី ដែល​អាច​ចំណេញ​ដល់​អ្នក​ទៅ​បាន​ហើយ។

៦.រៀន​បែងចែក​ពេលវេលា​ឲ្យ​បាន​សមស្រប

អ្នក​គួរតែ​ចេះ​រៀបចំ​ពេលវេលា​ឲ្យ​មាន​តុល្យភាព​រវាង​ការសិក្សា ការ​សប្បាយ មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ។ ព្រោះ​បើ​អ្នក​លម្អៀង​ទៅ​រក​ខាង​ណា​មួយ ក៏​វា​មិន​ល្អ​ចំពោះ​អនាគត​ដែរ។

៧.ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​រីករាយ

វ័យ​ប៉ុណ្ណឹង​សោះ កុំ​អង្គុយ​តែ​ធ្វើ​មុខ​ស្អុយ ព្រោះ​ថា​វា​នឹង​មិន​អាច​ជួយ​អ្វី​ដល់​អ្នក​បាន​ឡើយ។ ព្យាយាម​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ច្រើន​ដល់​ខ្លួន​ឯង នោះ​ទើប​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម