តិចនិក​ថត​រូប​ឱ្យ​ចេញ​រាង​ស្អាត ពេល​ស្លៀក​ប៊ីគីនី

  • 2018-06-12 08:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ទៅ​ហើយ ការ​ស្លៀក​ឈុត​ប៊ីគីនី​ទៅ​ហែល​ទឹក​គឺ​ជា​រឿង​សាមញ្ញ។ ប៉ុន្តែ​ការ​បង្ហាញ​រូបរាង​ស្អាត ឬ​ចង់​ឱ្យ​រូប​ថត​ដែល​ថត​ចេញ​មក​ឃើញ​រាង​ស្អាត ទើប​ជា​រឿង​ពិបាក​សម្រាប់​នារីៗ ព្រោះ​តែ​មេឃ​ក្ដៅ​ផង ហើយ​ថត​ឈរ​ឬ​អង្គុយ​មិន​ស្រួល​អាច​មើល​ឃើញ​សាច់​ធ្លាក់​តាម​ប៊ីគីនី​នោះ​មិនខាន​។​ដូច្នេះ​អ្នក​គួរ​យល់​ដឹង​ពី​វិធី​កាច់រាង​ពេល​ថត ដើម្បី​បាន​រូប​ថត​ដ៏​ទាក់ទង ផុស​ម្ដងៗ​មាន​អ្នក​ចូលចិត្ត​ច្រើន។

១. ប្លង់​ងើប​ពី​ទឹក

មិន​ថា​ពេល​ទៅ​លេង​សមុទ្រ ឬ​ហែល​ទឹក​ក្នុង​អាង​ទេ អ្នក​មិន​គួរ​រំលង​ប្លង់​ក្រោម​ទឹក ឬ​ងើប​ពី​ទឹក​នេះ​ឡើយ។ វា​ជួយ​​ឱ្យ​មើល​ទៅ​ឃើញ​ស្បែក​អ្នក​ឆ្លុះ​ភ្លឺ​ថ្លា ដោយសារ​ចំណាំង​ទឹក​និង​ពន្លឺ​ថ្ងៃ ហើយ​វា​អាច​ជួយ​ឱ្យ​មើល​ទៅ​​មិន​ឃើញ​រាង​ទាំង​ស្រុង​របស់​អ្នក។

២. ឈរ​ដាក់​ជើង​ឱ្យ​មើល​ឃើញ​វែង

សាក​ស្រមៃ​ថា​អ្នក​កំពុង​ឈរ​លើ​ស្បែក​ជើង​កែង​ដ៏​មាន​ទំនុក​ចិត្ត។ ការ​ឈរ​​ជើង​ឱ្យ​ត្រង់ ឬ​ឈាន​ជំហាន​ដូច​ពេល​ពាក់​ស្បែក​ជើង​កែង ធ្វើ​ឱ្យ​រាង​នារី​មើល​ទៅ​ឃើញ​ពី​ភាព​ជឿជាក់​និង​ទាក់ទាញ​ជាង​ពេល​ឈរ​ធម្មតា។

៣. អង្គុយ​រាង​បញ្ឆិត​បន្តិច ហើយ​លើក​ដៃ​ជ្រោង​សក់ ឬ​លើក​ដៃ​មួយ​ចំហៀង

ពេល​ពាក់​ប៊ីគីនី ដង​ខ្លួន​អ្នក​នឹង​ត្រូវ​បង្ហាញ​ចេញ​ស្ទើរ​តែ​គ្រប់​កន្លែង។ ដូច្នេះ​ការ​អង្គុយ​បែប​បញ្ឆិត​ខ្លួន​ពី​កាមេរ៉ា​បន្តិច ហើយ​លើក​ដៃ​មួយ​ចំហៀង​ វា​ធ្វើ​ឱ្យ​មើល​ទៅ​ឃើញ​រាង​ដ៏​ល្វន់ល្វៃ និង​សិចស៊ី។

៤. ងើប​មុខ​ឡើង​បន្តិច

ជាមួយ​ស្ទីល​នេះ វា​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​សិចស៊ី។ អង្គុយ​បែរ​មុខ​ទៅ​ថ្ងៃ ​ហើយ​ងើប​​មុខ​ឡើង​បន្តិច ដើម្បី​ឱ្យ​ពន្លឺ​ជះ​មក​ចំ​មុខ ឃើញ​ស្រមោល​ខ្លះៗ​ផង អ្នក​នឹង​ទទួល​បាន​រូប​ដ៏​ឥត​ខ្ចោះ​ជា​មិន​ខាន៕​

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម