រឿង “កល​ល្បិច​ក្នុង​រាជ​វាំង” វគ្គ​២ តួ​អាក្រក់​ត្រូវ​បាន​គេ​ស្រលាញ់​ជាង​តួឯកស្រី​ទៅ​ទៀត

  • 2018-06-09 03:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ​តួ​ព្រះនាង Tai Ping ​​ត្រូវ​បាន​ទស្សនិកជន​ភាគ​ច្រើន​ចូលចិត្ត​ជាង​តួ​ម្ចាស់​ក្សត្រី Wong Zhen ទៅ​ទៀត ទោះ​បី​ជា​តួ​ម្ចាស់ក្សត្រី​ទើប​ជា​តួឯក​ស្រី​នៃ​រឿង​ក៏​ដោយ។

កំពូល​ខ្សែ​ភាពយន្ត​ភាគ​ប្រចាំ​ឆ្នាំ​ហុងកុង “កលល្បិចក្នុង​រាជវាំង” វគ្គ​២​ដើរ​បាន​ជិត​ពាក់​កណ្ដាល​ផ្លូវ​ហើយ ពោល​គឺ​ចាក់​ផ្សាយ​បាន​ដល់​ភាគ​ទី​១២។ នៅ​ក្នុង​ភាគ​ថ្មី​បំផុត​គឺ​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​ព្រះនាង Tai Ping ត្រូវ​ម្ចាស់ក្សត្រី Wong ប្រើ​ល្បិច​ឲ្យ​ព្រះមហាក្សត្រ​បណ្ដេញ​ខ្លួន​ចេញ​ពី​ក្នុង​វាំង​យ៉ាង​ឈឺចាប់​បំផុត។

ទោះ​បី​ជា​ក្នុង​រឿង​នេះ តួ​ព្រះនាង Tai Ping សម្ដែង​ដោយ​តារា​ស្រី​ជួរ​មុខ Alice Chan គឺ​ជា​តួ​អាក្រក់​ជា​ទី​បំផុត​ក៏ដោយ ក៏​តួ​មួយ​នេះ​ត្រូវ​បាន​ទស្សនិកជន​ស្រលាញ់​ចូលចិត្ត​មិន​តិច​នាក់​ទេ ត្បិត​នាង​អាក្រក់​ដោយ​បើក​ចំហ​ មិន​បាន​លាក់​ពុត​ដូច​តួ​ម្ចាស់​ក្សត្រី Wong ដែល​សម្ដែង​កំពូល​តារា​សម្ដែង​ស្រី Nancy Wu ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ទោះ​បី​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​រាជវាំង​មែន​ពិត តែ​តារា​សម្ដែង Alice Chan បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា តួ​របស់​នាង​មិន​បាន​បញ្ចប់​ងាយ​ស្រួល​ដូច​នេះ​ទេ គឺ​នាង​នឹង​ត្រលប់​មក​វិញ​សា​​ជា​ថ្មី​ ហើយ​អាក្រក់​ជាង​មុន​ទៅទៀត ចាំ​តែ​មើល​ទៅ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម