នារី​ៗ​មាន​លក្ខណៈ ៦ យ៉ាង​នេះ បញ្ជាក់​ថា​ជា​មនុស្ស​មាន​ភាព​រឹងមាំ តែ​បែរជា​អភ័ព្វ​ស្នេហ៍​បន្តិច

  • 2018-05-09 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ដែល​មាន​លក្ខណៈ​ទាំង​នេះ ទោះ​ជា​មាន​ផ្លូវ​ចិត្ត​រឹងមាំ​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​រឿង​ស្នេហា​ពួកគេ​បែរជា​អភ័ព្វ​ទៅ​វិញ។ លក្ខណៈ​ទាំង​នោះ​មាន​ដូចជា៖

១.មាន​ឆ្អឹង​ថ្ពាល់​ខ្ពស់

ស្ត្រី​ដែល​មាន​ឆ្អឹង​ក្បាល​ខ្ពស់ ជា​ធម្មតា​មាន​ភាព​រឹងមាំ ឯករាជ្យ​អស្ចារ្យ​ទាំង​ក្នុង​ការងារ និង​ស្នេហា។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​ពិបាក​ក្នុង​ការ​ជ្រើសរើស​មនុស្ស​ប្រុស​មក​ធ្វើ​ជា​គូអនាគត ព្រោះ​ត្រូវ​មើល​យ៉ាង​ល្អិតល្អន់ ហើយ​ចំណាយ​ពេល​ច្រើន​ទៀត។ មនុស្ស​ស្រី​បែបនេះ​នៅ​លីវ​យូរ ហើយ​បើ​មាន​គូស្នេហ៍​វិញ ជា​ញឹកញាប់​តែង​មាន​បញ្ហា​ពាក់​កណ្ដាល​ផ្លូវ។

រូបតំណាង

**២.រោម​ចិញ្ចើម​ខ្មៅ​ក្រាស់ និង​គ្មាន​របៀប**

មនុស្ស​ស្រី​ដែល​មាន​រោមចិញ្ចើម​ក្រាស់ មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ប៉ុន្តែ​ភាគ​ច្រើន​ខ្វះខាត​ភាព​ទាក់ទាញ។ ប្រសិនបើ​សេចក្ដី​ស្រលាញ់​វិញ នាង​រៀង​តស៊ូ ពុះពារ​ខ្លាំង​បន្តិច ហើយ​នៅ​ពេល​ណា​ដែល​មិន​យល់​ចិត្ត​គ្នា ពួកគេ​នឹង​បែកបាក់​គ្នា​តែម្ដង។

រូបតំណាង

៣.ច្រមុះ​ស្រួច តែ​រៀង​ខើច

ច្រមុះ​មនុស្ស​ស្រី​បាន​បង្ហាញ​ពី​រឿង​មិនល្អ និង​ល្អ​ជាច្រើន​នៅ​ក្នុង​ជីវិត។ ទោះ​ជា​ស្រស់​ស្អាត​ក៏​ដោយ ប៉ុន្តែ​អ្នក​ដែល​មាន​ច្រមុះ​បែបនេះ គឺ​តែងតែ​ ពិបាក​ក្នុង​ការ​ទទួល​យក​ភាព​ខ្វះខាត​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​មិន​ប្រក្រតី ហើយ​ឆាប់​បែប​គ្នា។

រូបតំណាង

៤.ធ្មេញ​មិន​ស្មើគ្នា

ស្ត្រី​ដែល​មាន​ធ្មេញ​ស​ស្រស់​ស្អាត ហើយធ្មេញ​ច្រពើស ជា​ធម្មតា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ តែ​ក៏​ជា​មនុស្ស​ងាយ​ខឹង​ដែរ។ ដោយសារ​តែ​កំហឹង​មិន​ចេះ​ទប់​បែបនេះ​ហើយ ទើប​ធ្វើឲ្យ​ក្ដី​ស្រលាញ់​មិន​បាន​យូរ​ព្រោះ​បញ្ហា​ជាច្រើន​នឹង​កើត​មាន​ឡើង។

រូបតំណាង

៥.មាត់​ធំ​ទូលាយ

ជា​ទូទៅ​មាត់​តែងតែ​ជា​កន្លែង​សំណាង​ល្អ​នៅ​ក្នុង​ជីវិត និង​ផ្លូវ​ស្នេហា។ តែ​ស្ត្រី​ដែល​មាន​មាត់​ធំ​ ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​មិន​សូវ​ជា​រលូន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ គ្រួសារ​អាច​កើត​មាន​ជម្លោះ និង​ភាព​មិន​យល់​ចិត្ត​គ្នា​ជាច្រើន​ទៀត។

រូបតំណាង

៦.ចង្កា​ស្រួច

បើ​ទោះបី​ជា​ចង្កា V ជា​និន្នាការ​នៃ​ភាព​ស្រស់​ស្អាត​ក៏​ដោយ ប៉ុន្តែ​វា​ជា​លក្ខណៈ​មិន​ល្អ​ក្នុង​សេចក្ដី​ស្នេហា​របស់​នារី​ៗ។ ដូច្នោះ​ហើយ​ស្រី​ៗ​ដែល​មាន​ចង្កា​ស្រួច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពិបាក​រក​បុរស​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន៕

រូបតំណាង

ចុចអាន៖មនុស្ស​ស្រី​មាន​សញ្ញា​ទាំង​នេះ​នៅ​លើ​មុខ​បង្ហាញ​ថា វិថី​ស្នេហា​របស់​នាង​មិន​រលូន

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម