បែក​ធ្លាយ​​តារា​ប្រុស​ស្រី​កូរ៉េ ជើង​ខ្លី​ពេល​គ្មាន​កម្មវិធី​កាត់​ត​រូប

  • 2018-05-07 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​អ្នក​គាំទ្រ​តែង​គិត​ថា តារា​ចម្រៀង​កូរ៉េ​តែងតែ​មាន​រូប​សម្បត្តិ​ស្អាត​គ្មាន​ចន្លោះ​នោះ តែ​នៅ​ពេល​គ្មាន​លូក​ដៃ​របស់​កម្មវិធី​កាត់​ត​រូបភាព​ទេ ជើង​របស់​ពួក​គេ​បាន​ប្រែ​ទៅ​ជា​ធំ ខ្លី​ស្ទើរ​តែ​មិន​ជឿ។

កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា​កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កូរ៉េ Pann បាន​បង្ហោះ​បណ្ដុំ​រូបភាព​របស់​តារា​ដែល​មាន​ប្រវែង​ជើង​ខុស​ស្រឡះ​ពេល​មាន​ការ​កាត់​ត និង​ពេល​មិន​មាន។ តាម​នោះ​ដែរ នៅ​ពេល​មាន​ការ​ជ្រោមជ្រែង​របស់​បច្ចេកវិទ្យា​នោះ ជើង​របស់​ពួក​គេ គឺ​មាន​ប្រវែង​វែង និង​ស្រឡូន​ដូច​ជើង​កំពូល​ម៉ូដែល។ យ៉ាងណាក្ដី នៅ​ពេល​បែក​ធ្លាយ​រូបភាព​ពិត គេ​សង្កេត​ឃើញ​ថា ជើង​របស់​ពួក​គេ​ខ្លី ហើយ​មិន​ស្រឡូន​សោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​មួយ​ចំនួន​ដែល​មាន​ជើង​មិន​ទាន់​ស្អាត៖

១. Taeyeon

២. S.coups

៣. Suho

៤. Irene

៥. Eugene

៦. Jisung

៧. Jung Chaeyeon

៨. Wendy

៩. Bomi

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម