ព​ពោះ​កូន​ទី​៣​ក្នុង​វ័យ​៤២​ឆ្នាំ សាន់​ឆាយ​នាំ​គ្រួសារ​មក​លេង​កោះ​ត្រល់

  • 2018-04-13 06:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រង​រូបភាព​គ្រួសារ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Barbie Hsu ទៅ​ដើរ​លេង​នៅ​កោះ​ត្រល់ (Phu Quoc) ប្រទេស​វៀតណាម​ទើប​តែ​ត្រូវ​បណ្ដាញ​ព័ត៌មាន​ចិន​ចុះ​ផ្សាយ។

កាល​ពី​ថ្ងៃ​ទី​១០​ខែ​មេសា​មុន​នេះ អ្នក​តំណាង​របស់​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Barbie Hsu បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​រូប​នេះ​ពិត​ជា​កំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី​៣​ពិត​ប្រាកដ​មែន​នៅ​ក្នុង​វ័យ​៤២​ឆ្នាំ។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ បណ្ដាញ​ព័ត៌មាន China Times បាន​រាយការណ៍​ថា តួ​រឿង "ស្នេហា​បួន​ដួង" បាន​នាំ​គ្រួសារ​មក​លេង​កោះ Phu Quoc នៅ​ប្រទេស​វៀតណាម​ដើម្បី​សម្រាក​លំហែកាយ។

តាម​នោះ​ដែរ ស្រី​ស្អាត​កើត​ឆ្នាំ១៩៧៦​កំពុង​មាន​គភ៌​នៅ​ក្នុង​សប្ដាហ៍​ទី​៧​ហើយ​ចាប់​ផ្ដើម​មាន​សញ្ញា​ឡើង​ទម្ងន់​ជាង​មុន។ រូបភាព​នៅ​កោះ ​Phu Quoc ឬ​កោះ​ត្រល់​នេះ គឺ​ជា​រូប​ដំបូង​បង្អស់​របស់​នាង​ក្រោយ​ពេល​ប្រកាស​ថា​មាន​កូន​ទី​៣​ក្នុង​អាយុ​៤២​ឆ្នាំ៕


ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel