ស្នាម​មុន​និង​សង្វារ​រងើម​នឹង​រលាយ​អស់​ដោយ​គ្រឿង​ផ្សំ​២​មុខ ធ្វើ​ខ្លួន​​ឯង​បាន​!

  • 2018-04-03 07:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​មិន​សប្បាយ​ចិត្ត​ជាមួយ​ស្នាម​មុន​ និង​សង្វារ​លើ​ដង​ខ្លួន ពេល​នេះ​កុំ​បារម្ភ​ទៀត​អី ព្រោះ​មាន​វិធី​ធ្វើ​ប្រេង​លាប​ដើម្បី​បំបាត់​ស្លាក​ស្នាម​ទាំង​នោះ​បាន ហើយ​ចំណាយ​អស់​តិច​បំផុត។ គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ គឺ​មាន​តែ ប្រេង​ដូង ប្រទាល​កន្ទុយ​ក្រពើ ឆ្នាំង​អ៊ីណុក និង​ក្រឡ​មួយ​ប៉ុណ្ណោះ។

សម្រាប់​វិធី​ធ្វើ គ្រាន់​តែ​​ដាំ​ប្រេង​ដូង​ក្នុង​ឆ្នាំង​លើ​ភ្លើងហឹមៗ ហើយ​យក​ប្រទាល​កន្ទុយ​ក្រពើ​ចិត​សំបក​ក៏​បាន មិន​ចិត​ក៏​បាន កាត់​ជា​ដុំៗ​ចាក់​ចូល​កូរ​ជាមួយ​ប្រេង​ដូង​រហូត​ទន់​​ស្លោក សឹម​ទុក​ឱ្យ​ត្រជាក់​ចាក់​ចូល​ក្រឡ​ឬ​កែវ​ទុក។

យក​ប្រេង​ដែល​លាយ​រួច​​មក​លាប​លើ​កន្លែង​ដែល​មាន​ស្លាក​ស្នាម​និង​សង្វារ​មុន​ចូល​គេង ទុក​ចោល​មួយ​យប់ លាង​សម្អាត​នៅ​ពេល​ព្រឹក។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​រយៈ​ពេល​១​ជាប់​គ្នា អ្នក​នឹង​សង្កេត​ឃើញ​ស្នាម​ទាំង​នោះ​រលាយ​បាត់​អស់​មិន​ខាន៕

កុំ​ភ្លេច​សាក​ល្បង​ណា៎! ​

ប្រភព៖ mysimpleremedies ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម