បុរស​មហា​សំណាង​បាន​ប្រពន្ធ​អ៊ុយក្រែន​សែន​ស្អាត ហើយ​មិន​អស់​លុយ ១ សេន​ថ្លៃ....

  • 2018-03-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន នាំគ្នា​ច្រណែន​បុរស​ម្នាក់​ដែល​បាន​ប្រពន្ធ​ឆ្លង​ទ្វីប ហើយ​សម្រស់​ទៀតសោត​ស្អាត​មិន​ជាង​តារា​ៗ​ទៅ​ទៀត។

បុរស​មហា​សំណាង​ខាងលើ​មកពី​ខេត្ត Shanxi និង​ស្ត្រី​ដ៏​ស្រស់​ស្អាត​ជា​ភរិយា​មកពី​ប្រទេស​អ៊ុយក្រែន។ នាង​មាន​ឈ្មោះ Inesa ហើយ​បាន​ជួប​លោក He Pingwei ជា​លើក​ដំបូង​នៅ​ខែ មករា ឆ្នាំ ២០១៦។ កូន​ក្រមុំ​បាន​និយាយ​ថា នាង​ត្រូវ​បាន​ទាក់​ចិត្ត ព្រោះ​ចិត្ត​សប្បុរស​របស់​ស្វាមី ហើយ​ ភ្លាម​ៗ​នោះ​ពួកគេ​ទាំងពីរ​នាក់​បាន​ស្រលាញ់​គ្នា។

ពិធី​មង្គលការ​ផ្លូវការ​របស់​ពួកគេ​បាន​ធ្វើឡើង​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន នៅ​ក្នុង​ស្រុក​កំណើត​របស់​កូន​កំលោះ​នៅ​ក្នុង​ស្រុក Yangcheng ដោយ​ពិធី​ជយមង្គល​នោះ​មាន​ការ​ចូលរួម​ពី​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់ Inesa យ៉ាង​ច្រើន។

សារព័ត៌មាន NetEase ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​ខាង​កូន​ក្រមុំ​មិន​បាន​ស្នើ​សុំ​ប្រាក់​មួយ​សេន ជា​ថ្លៃ​បណ្ដាការ​ឡើយ ដែល​នោះ​ជា​ភាព​ខុស​គ្នា​ផ្នែក​វប្បធម៌​របស់​ប្រទេស​ទាំងពីរ និង​អាច​ជួយ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​គ្រួសារ​របស់​កូន​កំលោះ​ទៀត​ផង។

នៅ​ប្រទេស​ចិន​ថ្លៃ​បណ្ដាការ​ក្រមុំ​បាន​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ ជាពិសេស​នៅ​ក្នុង​តំបន់​ជនបទ​មាន​រហូត​ដល់ ២០០ ០០០ យ័ន ហើយ​ការ​ចំណាយ​លើ​មង្គលការ​ទាំង​មូល​ក៏​អស់​ច្រើន​ទៀត។

អ្នក​លេង​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​បាន​និយាយ​ថា "កូនក្រមុំ​អ៊ុយក្រែន​គឺ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ស្អាត​ហើយ​ថោក​ទៀត"៕

ចុចអាន៖តារា​ចិន​ទាំង​ឡាយ​ដែល​ល្បី​ឈ្មោះ​តែ​មាន​ផ្ទះ​ទ្រុឌទ្រោម គ្មាន​សមត្ថភាព​ទិញ​ផ្ទះ​ថ្មី

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម