ឲ្យ​តែ​នៅ​មាន​ទម្លាប់​អាក្រក់​ ៥ យ៉ាង​នេះ​ទៀត ដឹង​តែ​មុខ​ឆាប់ចាស់​ដូច​យាយអ៊ីចឹង!

  • 2018-03-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ចង់​ឲ្យ​មុខ​ខ្លួន​ឯង​ចាស់ជ្រីវជ្រួញ​ទេ​ តែ​បើ​អ្នក​​មាន​ទម្លាប់​មិន​ល្អ​​​វា​ក៏មិន​អាច​ប្រកែក​បាន​ដែរ។ ដូច្នេះ​អ្នក​គួរ​មាន​ទម្លាប់​ល្អ ហើយ​បើ​មាន​ទម្លាប​ដូច​ខាង​ក្រោម​ហើយ ភាព​ចាស់​មុន​អាយុ​នោះ​វា​នឹង​រត់​មក​រក​អ្នក​ទោះ​បី​មិន​ទាន់​ដល់​អាយុ​ក៏​ដោយ ៖

១. មិន​សម្អាត​ការ​ makeup ចេញ

ស្រីៗ​គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា​ ពេល​ដែល​មិន​លាងសម្អាត​មុខ​ពី​ការ Make up មុខ​វា​នឹង​ទៅ​ជា​យ៉ាងណា​ហើយ។ ពេល​ដែល​អ្នក​ប្រើ​ប្រាស់​គ្រឿង​សម្អាង និង​មិន​លាង​សម្អាត​ចេញ​នោះ​ គឺ​វា​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ខូច​ ព្រោះ​ម្សៅ​នឹង​ទៅ​បិទ​រន្ធ​ញើស​ដែល​មិន​អាច​ឲ្យ​ស្បែក​មុខ​បញ្ចេញ​ជាតិ​ពុល​ ហើយ​ធ្វើ​ឲ្យ​សារធាតុ​គីមី​ជ្រាប​ចូល​ស្បែក​បាន​យ៉ាង​ងាយ។

រូបតំណាង

**២. របប​អាហារ**

បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្រស់​ស្អាត និងក្មេង​ជាង​វ័យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​ដែល​ទទួល​ទាន​ជា​ប្រចាំ។ ពេល​ជ្រើស​រើស​មិន​ត្រឹម​ត្រូវ​ នោះ​វា​ធ្វើឲ្យ​អ្នក​ចាស់​ គ្មាន​ភាព​ស្រស់​ថ្លា ហើយ​ធ្វើ​ឲ្យ​រូបរាង​មិន​​ស្រស់​ស្អាត។ អាហារ​ដែល​គួរ​ញ៉ាំ​ គឺ​បន្លែ ផ្លែឈើ ជាជាង​ញ៉ាំ​ fast food ។

៣. ផឹក​គ្រឿង​ស្រវឹង

ការ​ទទួល​ទាន​ជាតិ​អាល់កុល​ គឺ​វា​ទៅ​បំផ្លាញ​មិន​ឲ្យ​កោសិកា​ថ្មី​លូតលាស់​ បាត់​បង់​សំណើម​ដែល​ត្រូវ​ទ្រទ្រង់​ដល់​ស្បែក​ និង​ បង្អាក់​សារជាតិ​ចិញ្ចឹម​ក្នុង​ស្បែក​ ឬរាង​កាយ។

៤. មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ទោះ​ជា​ធម្មជាតិ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​ទប់​ជាប់​ពី​ការ​បំផ្លាញ​របស់​កម្ដៅ​ថ្ងៃ​ឡើយ ដូច្នេះ​អ្នក​ត្រូវ​រក​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មក​ជំនួយ បើ​មិន​អីចឹង​ទេ​គឺ​ស្បែក​មុខ​អ្នក​នឹង​រង​ការ​ខូចខាត។

៥. គេង​មិន​បាន​គ្រប់​គ្រាន់

ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ បើ​អ្នក​ទម្លាប់​គេង​មិន​គ្រប់​គ្រាន់​នោះ​គឺ​អ្នក​មិន​អាច​ចៀស​ផុត​ពី​ការ​ចាស់​មុន​អាយុ​នោះ​ទេ​ ហើយ​ស្បែក​អ្នក​ក៏​មិន​ភ្លឺ​ថ្លា​ និង​ស្រស់បស់​នោះ​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

រូបតំណាង

កែ​បាន​គួរ​តែ​កែ ព្រោះ​ពេល​ដែល​អ្នក​អាក្រក់​គ្មាន​អ្នក​ណា​មក​រួម​ចំណែក​ជាមួយ​អ្នកទេ គឺ​មាន​តែ​យើង​ប៉ុណ្ណោះ៕

ចុចអាន៖ចង់​បាន​ច្រមុះ​ស្រួច​ស្អាត​ដោយ​មិន​បាច់​វះកាត់​ក៏​បាន គ្រាន់តែ​ផាត់​តាម​វិធី​នេះ!

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម