ធ្លាប់ឆ្ងល់ទេ តារាស្លៀករ៉ូបឆែកកប់ដល់ថ្នាក់នេះ គេស្លៀកខោក្នុងរបៀបម៉េចវិញ?
- 2018-02-19 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់ទេ តារាស្លៀករ៉ូបឆែកកប់ដល់ថ្នាក់នេះ គេស្លៀកខោក្នុងរបៀបម៉េចវិញ?
ប្រាកដណាស់ថានៅពេលមានឱកាសបានចូលរួមកម្មវិធីពិសេសណាមួយ នារីៗនឹងត្រូវសម្អិតសម្អាងជាពិសេសទៅលើការតែងខ្លួន ប៉ុន្តែធ្លាប់សង្ស័យឬអត់ថា រ៉ូបវែងៗមានឆែកកប់ដល់ត្រគាក ដែលយើងធ្លាប់ឃើញមិត្តភ័ក្ដិ ឬបណ្ដាតារាស្រីល្បីៗនាំគ្នាស្លៀកនោះ តើគេស្លៀកខោក្នុងប្រភេទណាដែរ ហើយស្លៀកយ៉ាងណាទើបមើលមិនឃើញខោក្នុងសោះអីចឹង?
ការពិតទៅរ៉ូបវែងៗដែលបង្អួតរាង បង្អួតជើងសិចស៊ីបែបនេះ ក៏ត្រូវមានខោក្នុងជាពិសេសដែរ ដែលខោនោះត្រូវគេហៅថា “C-String”។ ខោក្នុងនេះបិទបាំងតែកន្លែងសំខាន់របស់មនុស្សស្រីបន្តិចប៉ុណ្ណោះ គ្មានខ្សែគ្មានចង្កេះឲ្យឃើញនោះឡើយ។ ដូច្នេះហើយ មិនបាច់ឆ្ងល់ទៀតទេ ពេលឃើញតារាស្លៀករ៉ូបទាំងនោះហើយមិនឃើញមានខោក្នុង គឺពួកគេប្រើខោក្នុង C-String នេះឯង ៕