លែងខ្លាចផាត់មុខសជាងកហើយ ឲ្យ​តែចេះរើសម្សៅតាមវិធីទាំងនេះ

  • 2018-02-08 06:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារី​តែង​មាន​បញ្ហា​ក្នុង​ការ​រើស​ម្សៅ​ទ្រនាប់ ​ដែល​ជួន​កាល​វា​ជា​ហេតុ​ធ្វើ​ឲ​អ្នក​មាន​មុខ​ស​ជាង​ក​រាល់​ពេល​ផាត់​មុខ​ម្តង​ៗ។ ​ដើម្បី​កុំ​ឲ​រឿង​ដ៏​អាម៉ាស់​នេះ​កើត​ឡើង​ត​ទៅ​ទៀត ​អ្នក​ត្រូវ​ដឹង​ពី​តិច​និក​មួយ​ចំនួន​ខាង​ក្រោម៖

១. ជៀស​វាង​ការ​សាក​លើ​ដៃ៖ ដោយ​សារ​ម្សៅ​ទ្រនាប់​យើង​យក​មក​ប្រើ​សម្រាប់​លាប​មុខ ​ដូច​នេះ​គួរ​សាក​វា​លើ​មុខ​ផ្ទាល់​តែ​ម្តង​ទើប​ដឹង​ថា​ពណ៌​ម្សៅ​ស៊ី​ជាមួយ​សម្បុរ​យើង​ប៉ុន​ណា។ ​ម្យ៉ាង​បើ​ទោះ​ជា​សាក​លើ​ដៃ​ឃើញ​ថា​ចូល​ល្អ​មែន ​តែ​ក៏​មិន​ប្រាកដ​ថា​វា​អាច​ចូល​សាច់​មុខ​សព្វ​ល្អ​ដែរ​ព្រោះ​ស្បែក​មុខ​និង​ស្បែក​ដៃ​មនុស្ស​មាន​ពណ៌​ខុស​គ្នា។

២. មើល Undertone៖ អ្នក​ត្រូវ​មើល​ទៅ​លើ​ពណ៌​សរសៃ​ក​ដៃ។

សរសៃ​ពណ៌​បៃតង​ចាស់៖ សម្បុរ​សណ្តែក​បាយ។

សរសៃ​ពណ៌​ខៀវ​បែក​ស្វាយ៖ សម្បុរ​រាង​ផ្កាឈូក។

សរសៃ​ពណ៌​ខៀវបែក​បៃតង​៖ សម្បុរ​ពណ៌​សាច់។

៣. របៀប​រើស​ពណ៌​ម្សៅ​ឲ​ត្រូវ​នឹង​សម្បុរ៖ អ្នក​ត្រូវ​រើស​ពណ៌​ម្សៅ​ឲ​លើស​មួយ​លេខ​ពី​សម្បុរ​ក្រោម​ស្បែក​របស់​អ្នក៕

ចុចអាន៖ស្វែងយល់​តិចនិក​ផាត់​ភ្នែក​នារី​កូរ៉េ ជួយ​ឲ្យ​ឃើញ​ប្លែក និង​ស្អាត​ខុស​ពី​ធម្មតា!

ប្រភព៖ Kapook ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម