ប្រពន្ធ​នឹង​សប្បាយ​ចិត្ត ឲ្យ​តែ​​ប្ដី​សុខ​ចិត្ត​ធ្វើ​រឿង​ ៣ ​យ៉ាង​នេះ​រហូត​

  • 2017-12-25 03:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​គ្នា​រហូត​ដល់​ថ្ងៃ​រៀបការ​គឺ​អាច​បញ្ជាក់​បាន​ថា​ពួកគេ​ពិត​ជា​ស្មោះស្ម័គ្រ​ខ្លាំង​ហើយ។ ប៉ុន្តែ​គូ​ស្នេហ៍​ភាគ​ច្រើន​នៅ​ពេល​ណា​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​យូរ​ឆ្នាំ​បន្តិច ​ប្រាកដ​ជា​រឿង​មិន​ល្អ​កើត​ឡើង​មិន​ខាន។

ជាក់​ស្ដែង​ដូចជា​ប្ដី​មាន​ស្រី ​លែង​ខ្វល់​ជាមួយ​ប្រពន្ធ ​ប្ដី​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រពន្ធ​បាន​ដូច​គ្នា​ដើម ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​ជា​ច្រើន? បើ​អីចឹង​មែន ​តើ​មាន​វិធី​សាស្ត្រ​អ្វី​ទៅ ​ដើម្បី​ឱ្យ​ប្ដី​អាច​រក្សា​និង​ធ្វើ​ឱ្យ​ប្រពន្ធ​នៅតែ​សប្បាយ​ចិត្ត​ដូច​កាល​គ្រា​ដំបូង​បាន? ​ខាង​ក្រោម​នេះ​ជា​រឿង​៣​យ៉ាង​អាច​ធ្វើ​ឱ្យ​ប្រពន្ធ​សប្បាយ​ចិត្ត​រហូត​បាន៖

១. ត្រូវ​តែ​ប្រើ​ពេល​នៅ​ជាមួយ​ប្រពន្ធ​ឱ្យ​បាន​ច្រើន

ពេលដែល​បាន​នៅ​ជាមួយ​គ្នា​បាន​ច្រើន អាច​ធ្វើ​ឱ្យ​ភាគី​ខាង​ប្រពន្ធ​ស្ងប់​ចិត្ ហើយ​វា​ជា​ក្ដី​សុខ​មួយ​ក្នុង​គ្រួសារ។ មិន​ចាំ​តែ​នៅ ​២៤​ ម៉ោង​ក្នុង​ ១​ថ្ងៃ​ទេ អ្វី​ដែល​សំខាន់​សុំ​តែ​ពេល​ណា​ដែល​ទំនេរ​ពី​ការងារ​ជា​ពិសេស​ពេល​យប់​នេះ ​បាន​នៅ​ជុំ​គ្រួសារ​ទៅ​គឺ​គ្រប់គ្រាន់​ហើយ កុំ​ឡើយ​តែ​ឆ្លៀត​ចូលខារ៉ាអូខេ​។

រូបតំណាង

**២. សម្ដី​ផ្អែមល្ហែម**

មនុស្ស​ទោះ​ជា​មាន​វ័យ​ណា​ក៏​ដោយ ​ក៏​ត្រូវ​ការ​ពាក្យ​សម្ដី​ផ្អែមល្ហែម​ដែរ។ ស្វាមីដែលដី​ចេះ​និយាយ​ផ្អែម​តែ​ពេល​រៀបការ​ ឬ​ស្រលាញ់​គ្នា​ដំបូង​នោះ វាមិន​គ្រប់គ្រាន់​សម្រាប់​ប្រពន្ធ​នោះ​ទេ តែ​គួរ​និយាយ​ពាក្យ​នេះ​រាល់ថ្ងៃ។ បើ​​អាច​និយាយ​ពាក្យ​ថា «បង​ស្រលាញ់​អូន ​ដល់​ចាស់» នោះ​ភរិយានឹង​សប្បាយ​ចិត្ត​រហូត។

៣. ការ​ដោយ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក

ការ​គោរព​សិទ្ធ​គ្នា ការ​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ពិត​ជា​រឿង​សំខាន់​ណាស់​សម្រាប់ជីវិត​ប្ដី​ប្រពន្ធ។ ប្រពន្ធ​តែងតែ​គោរព​ប្ដី ប៉ុន្តែ​ភាគ​ច្រើន​មាន​តែ​ប្ដី​ទេ​ដែល​មិន​សួវ​គោរព​សិទ្ធ​ប្រពន្ធ។ អីចឹង​បើ​ប្ដី​ផ្ដល់​តម្លៃ​ដល់​ប្រពន្ធ​នោះ ​ច្បាស់​ណាស់​ថា​គ្រួសារ​​នឹង​ជួប​តែ​សុភមង្គល និងភាពសប្បាយ​រីករាយ​រហូត៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម