ធ្វើជាអ្នកកំដរកូនក្រមុំ អ្នកនឹងជួបប្រទះរឿងពិសេស ៤ យ៉ាង
- 2017-07-26 09:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើជាអ្នកកំដរកូនក្រមុំ អ្នកនឹងជួបប្រទះរឿងពិសេស ៤ យ៉ាង
អ្នកកំដរកូនក្រមុំក៏ជាមនុស្សសំខាន់ផងដែរនៅថ្ងៃរៀបមង្គលការព្រោះអ្នកកំដរគឺជាអ្នកដែលជិតស្និទ្ធបំផុតជាមួយកូនក្រមុំ ព្រមទាំងជាអ្នកជួយរៀបចំកម្មវិធីផ្សេងៗឲ្យដំណើរការទៅរលូន។ តើអ្នកដឹងទេថាមានរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលអាចកើតឡើងពេលអ្នកធ្វើជាអ្នកកំដរក្នុងពិធីមង្គលការ៖
១. ការសម្រេចចិត្តរបស់កូនក្រមុំតែងមានយោបល់អ្នកជានិច្ច៖ ជាពិសេសគឺការស្លៀកពាក់នេះតែម្ដង។ កូនក្រមុំគ្មានរត់រកនរណាដើម្បីសួរនាំក្រៅពីអ្នកកំដរនោះទេ។
២. ទទួលបានបទពិសោធន៍ស្នេហាល្អៗ៖ ពេលធ្វើជាអ្នកកំដរ អ្នកនឹងមានឱកាសបានជជែកស៊ីជម្រៅអំពីរឿងផ្សេងៗដោយរួមទាំងរឿងស្នេហាផ្អែមល្ហែមរបស់កូនកំលោះនិងកូនក្រមុំផងដែរ។
៣. ធ្វើជាសាក្សីនៅថ្ងៃសំខាន់បំផុតក្នុងជីវិតកូនកំលោះកូនក្រមុំ៖ វាជាបទពិសោធន៍មួយដ៏ល្អក្នុងជីវិតដែលអ្នកបានឃើញ និងរួមចំណែកក្នុងថ្ងៃដ៏សំខាន់បំផុតរបស់ពួកគេ។ នេះគឺជាអនុស្សាវរីយ៍មួយយ៉ាងជ្រាលជ្រៅ។
៤. ជាអ្នកផ្ដល់ជំនួយយ៉ាងសំខាន់ដល់ក្រមុំ៖ អ្នកនឹងបានជួបទាំងអស់ទាំងពេលសប្បាយ និងពេលរំភើបនៅក្នុងពិធី ហើយអ្នកក៏ជាជំនួយយ៉ាងសំខាន់ក្នុងការជួយកូនក្រមុំរៀបចំអ្វីៗឲ្យរលូនផងដែរ៕
ចុចអាន៖ មិនគួរឲ្យជឿ! សកម្មភាពកម្សាន្តទាំង ៥ នេះមានប្រយោជន៍ច្រើនដល់ការចងចាំរបស់យើង