ឃើញ​ស្អាត​បែប​នេះ​នរណា​ទៅ​ដឹង​ថា​ម៉ូដែល​ម្នាក់​នេះ​ជា.... (វីដេអូ)

  • 2017-07-24 03:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​​តែ​មុខ​ និង​រាង​ដ៏​ស្អាត​របស់​ខ្លួន Eden Estrada មក​ពី​រដ្ឋ​ Los Angeles សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ព្រោះ​គ្មាន​នរណា​ដឹង​ថា​គេ​ជា​មនុស្ស​ប្រុស​ទេ​​។​

ជាមួយ​សុបិន​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ស្ត្រី​ម្នាក់ Eden ​បាន​ចាប់​ផ្ដើម​កែ​សម្ផស្ស​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​បន្តិច​ម្ដង​ៗ​តាំង​ពី​អាយុ​ ២០ ឆ្នាំ​ម្ល៉េះ។

«ខ្ញុំ​មាន​អារម្មណ៍​មិន​ច្បាស់​លាស់​តាំង​ពី​អាយុ ១៦ ឆ្នាំ​មក។ ខ្ញុំ​ដឹង​ថា​ចិត្ត​គំនិត​ខ្ញុំ​មិន​សម​នឹង​រូប​រាង​ជា​មនុស្ស​ប្រុស​ទេ​ តែ​ឥឡូវ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង»​ នេះ​ជា​ការ​បញ្ជាក់​របស់​ Eden។

ចំណែក​ម្ដាយ​របស់​ Eden បាន​បង្ហាញ​ឲ្យ​ដឹង​​ថា​អ្នក​ស្រី​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​ដំបូង​ តែ​ពេល​នេះ​អ្វី​ៗ​វា​ប្រសើរ​ឡើង​ហើយ​ព្រោះ​អ្នក​ស្រី​មើល​ឃើញ​ថា​កូន​​រីករាយ​​នឹង​ជីវិត​គេ​ ដូច​នេះ​អ្នក​ស្រី​ក៏​សប្បាយ​ចិត្ត​ដែរ​។

Eden បញ្ជាក់ «​ពេល​នេះ​ខ្ញុំ​ជា​ស្ត្រី​អាយុ​​២១​ ឆ្នាំ​ម្នាក់​​ដ៏​ពេញ​លក្ខណៈ​ ។ ខ្ញុំ​មាន​មិត្ត​ប្រុស​ដែល​ស្រឡាញ់​ខ្ញុំ​បើ​ទោះ​បី​គាត់​ដឹង​ការ​ពិត​ក៏​ដោយ។ ខ្ញុំ​ក៏​មាន​អាជីព​ជា​តារា​ម៉ូដែល​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ផង​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​ផ្ដាំ​​​ទៅ​អ្នក​រាល់​គ្នា​គឺ​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ព្រោះ​វា​ជា​ជីវិត​អ្នក​៕»

Elen និង​មិត្ត​ប្រុស​ Malik McBride
Elen នៅ​ពេល​មិន​ទាន់​ទទួល​ការ​វះ​កាត់​

វីដេអូ​ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​របស់​ Eden៖

ចុច​អាន៖​ តារា​ថៃ Pimprapa លេង​ម៉ា​ក្បាច់​នេះ​នរណា​ក៏​ចាប់​ច្រឡំជាមួយ Ariana Grande ដែរ!

ចុច​អាន៖ តារា​ស្រី​ល្បី​ៗ ដែល​រក​លុយ​បាន​វាល់​លាន​ដុល្លារ តាំង​ពី​មុន​អាយុ ២០​ឆ្នាំ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម