ទម្លាប់​​គ្មាន​ប្រយោជន៍​មួយ​ចំនួន​​ដែល​ស្រី​ៗ​គួរ​តែ​​ឆាប់​បោះ​ចោល

  • 2017-06-12 08:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ​ដែល​ចង់​សម្រេច​រៀង​ខ្លួនៗ។ វា​​ទាមទារ​ឲ្យ​យើង​ព្យាយាម​ និង​ចេះ​លះបង់​អ្វី​ដែល​មិន​ចាំ​បាច់។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​​​មួយ​ចំនួន​ដែរ​អ្នក​គួរ​ជៀសវាង ​ប្រសិន​បើ​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​៖

១. ​ប្រើ​ពាក្យ​ថា​ «​មិន​ទាន់​ដល់​ពេល»៖ បើ​អ្នក​ចាំ​ ​នៅ​ទី​បញ្ចប់​អ្នក​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។​ ត្រូវ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ទៅ កុំ​ចាំ។​

២. ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ស្រឡាញ់៖​ កុំ​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ​ឲ្យ​សោះ ​ព្រោះ​យើង​​មិន​រីកចម្រើន​​ទេ។ ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ទើប​ជា​រឿង​ចាំ​បាច់។

៣. ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ៖ ដោយ​សារ​យើង​មើល​លើ​ភាព​ជោគជ័យ​របស់​គេ យើង​ក៏​ចាប់​ផ្ដើម​បន្ទោស​ខ្លួន​ឯង។​ ធ្វើ​បែប​នេះ​គ្មាន​បាន​អ្វី​ក្រៅ​ពី​កើត​ទុក្ខ​ទេ។​

៤. រស់​នៅ​ជាមួយ​ក្ដី​បារម្ភ៖ ឱកាស​ល្អ​ៗ​នឹង​ត្រូវ​បាត់​បង់​បើ​យើង​អង្គុយ​តែ​បារម្ភ​ ដោយ​មិន​ធ្វើ​អ្វី​នោះ។

៥. ចង់​ផ្លាស់ប្ដូរ​ម្ដង​ឲ្យ​បាន​ទាំង​អស់​តែ​ម្ដង៖ វា​មិន​អាច​ទៅ​រួច​​ទេ។​ បើ​អ្នក​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ ត្រូវ​ធ្វើ​វា​ម្ដង​​បន្តិច​ៗ​។

៦. វាយ​តម្លៃ​​មនុស្ស​តែ​សំបក​ក្រៅ៖ បើ​អ្នក​មាន​ទម្លាប់​បែប​នេះ​ គួរ​តែ​បញ្ឈប់​ជា​បន្ទាន់។​ ត្រូវ​ហាត់​មើល​មនុស្ស​ឲ្យ​ធ្លុះ​ដល់​ក្នុង​ទើប​ជា​ការ​ប្រសើរ។​

៧. ខ្លាច​ការបោះ​បង់៖ ពេល​ខ្លះ​ ដឹង​ហើយ​ថា​គេ​មិន​ធ្វើ​ល្អ​ចំពោះ​យើង​ទេ​ តែ​នៅ​តែ​​ចិត្ត​មិន​ដាច់។ ស្រី​ៗ​ត្រូវ​ចាំ​ ដើម្បី​ជីវិត​ដែល​មាន​សុភមង្គល​ កុំ​ខ្វល់​ពី​អ្នក​ទាំង​នោះ​ពេក៕

អាន៖ ភាសា​កាយ​វិការ​ទាំង​ ៦ របស់​បុគ្គល​ជោគជ័យ​ដែល​ស្រី​ៗ​យើង​គួរ​អនុវត្ត​តាម

អាន៖ ស្រី​ៗ​គួរ​មាន​កូន​សៀវភៅ​កត់​ចំណាំ​ជា​ប្រចាំ​ ​ដឹង​ថា​ហេតុ​អ្វី​ទេ?

ប្រភព៖ Womanitely ប្រែ​សម្រួល៖ Chhai Yarith