ទាំងនេះហើយជាទម្លាប់ដែលស្ត្រីឆ្លាតវៃម្នាក់គួរធ្វើ
- 2017-06-12 04:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះហើយជាទម្លាប់ដែលស្ត្រីឆ្លាតវៃម្នាក់គួរធ្វើ
ពេលខ្លះអ្នកមិនគួរឈឺក្បាលឬគិតច្រើនជ្រុលពីគំនិតមនុស្សជុំវិញទេ តែត្រូវស្គាល់ខ្លួនឯងឲ្យបានច្រើនវិញព្រោះនេះគឺជាអ្វីដែលស្ត្រីឆ្លាតវៃម្នាក់តែងធ្វើ។ ខាងក្រោមនេះគឺជាទម្លាប់ល្អៗមួយចំនួនអ្នកគួរអនុវត្ត៖
១. មិនព្យាយាមធ្វើឲ្យអ្នកផ្សេងចូលចិត្ត៖ អ្នកគួរដឹងថាមិនមែនមនុស្សទាំងអស់សុទ្ធតែចូលចិត្តយើងទេ។ វាជារឿងធម្មតាដែលត្រូវទទួលស្គាល់។
២. ទទួលយកមតិកែតម្រូវ៖ ត្រូវបើកគំនិតទទួលយកការកែតម្រូវជានិច្ច ទាំងការរិះគន់ និងការសរសើរទើបយើងអាចអភិវឌ្ឍខ្លួនបាន។
៣. ផ្ដល់តម្លៃឲ្យអ្នកដទៃ៖ ការគោរពត្រូវធ្វើឡើងជានិច្ច និងគ្រប់ពេល។ វាមិនមែនសម្រាប់តែមេយើងនៅកន្លែងធ្វើការទេតែសម្រាប់មនុស្សទាំងអស់។
៤. ធ្វើជាមនុស្សដែលគួរឲ្យទុកចិត្តបាន៖ និយាយឲ្យចំគឺជាមនុស្សដែលធ្វើនូវអ្វីដែលខ្លួនបាននិយាយ ឬសន្យា។
៥. មិនដែលលះបង់៖ តែងតស៊ូធ្វើអ្វីដែលយើងដឹងថាត្រឹមត្រូវទោះបីទទួលរងការរិះគន់ប៉ុណ្ណាក៏ដោយ។
ចំណុចទាំងនេះហើយដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្លាតវៃ និងចេះបត់បែនគ្រប់ស្ថានការណ៍។ យ៉ាងណាដែរស្រីៗ? មានអ្វីចង់បន្ថែមទេ?
អាន៖ ភាសាកាយវិការទាំង ៦ របស់បុគ្គលជោគជ័យដែលស្រីៗយើងគួរអនុវត្តតាម
អាន៖ ស្រីៗគួរមានកូនសៀវភៅកត់ចំណាំជាប្រចាំ ដឹងថាហេតុអ្វីទេ?