បើ​បុរសៗ​ពូកែ​លាក់​អារម្មណ៍ ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​គេ​លួច​​ស្រឡាញ់​យើង​ទៅ?

  • 2017-03-23 03:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណុច​មួយ​ដែល​យើងគួរ​ដឹង​ គឺ​ថា​មិន​មែន​បុរស​ទាំង​អស់​សុទ្ធ​តែ​ហ៊ាន​ប្រាប់​ត្រង់​ៗ​ថា​ស្រឡាញ់​យើង​ទេ​។​ តែ​ទោះ​ខំ​លាក់​បាំង​យ៉ាង​ណា​យើង​​នៅ​តែ​អាច​សង្កេត​បាន​តាម​វិធី​ខាង​ក្រោម​នេះ៖

១. ​តែង​ចង​ចាំ​រឿង​របស់​យើង​៖ អ្វី​ដែល​យើង​ប្រាប់​គេ ​មិន​ថា​តិច​ឬ​ច្រើន​ ​គេ​ចងចាំ​ជា​និច្ច។​ បើ​យើង​មិន​មែន​ពិសេស​ក្នុង​កែវ​ភ្នែក​គេ​ គេ​ក៏​មិន​ស្ដាប់​ហើយ​ចាំ​គ្រប់​រឿង​ដែរ។

២. មិន​និយាយ​ច្រើន​តែ​ពេល​យើង​ចង់​បាន​អី​គេ​តែង​រក​ឲ្យ​ទាល់​តែ​បាន​៖ មិន​មែន​សំដៅ​លើ​របស់​មាន​តម្លៃ​អី​ទេ​​តែ​អាច​ជា​ភេសជ្ជៈ​ ឬ​កាហ្វេ​ដែល​យើង​ចូលចិត្ត។​

៣. ស្រី​ផ្សេង​?៖ ធ្លាប់​ឮ​គាត់​និយាយ​ពី​ស្រី​ផ្សេង​ដែរ​ទេ? អត់ទេ? ព្រោះ​តែ​គាត់​មិន​ចង់​ឲ្យ​យើង​គិត​ថា​គាត់​​មាន​ស្រី​ផ្សេង​នោះ​ឯង។​

៤. ចាប់​បាន​ពេល​គាត់​លួច​មើល​យើង៖ នោះ​ព្រោះ​តែ​គាត់​មិន​អាច​ទប់​អារម្មណ៍​បាន​​តែ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ធម្មតា​​ពេល​យើង​ចាប់​បាន។ នេះ​ជា​តម្រុយ​សំខាន់​បំផុត។​

៥. មាន​ពេល​ខ្លះ​ផ្អែម​ល្ហែម​ ហើយ​ពេល​ខ្លះ​ធម្មតា​៖ មាន​សម្គាល់​ទេ​ថា​គាត់​ដូច​ជា ​រ៉ូមែនទីក​ ប្លែក​​ ហើយ​ក៏​​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​។​ ហេតុ​ផល​សំខាន់​គឺ​គាត់​មិន​ចង់​បង្ហាញ​អារម្មណ៍​គាត់​ឲ្យ​យើង​ដឹង។ អាច​ថា​គេ​ភ្លេច​ខ្លួន​មួយ​ពេល​ៗ​ប៉ុណ្ណោះ។​

៦. តែង​សម្គាល់​ពេល​យើង​ផ្លាស់​ប្ដូរ​អ្វី​មួយ​៖ ដូច​ជា​ពេល​​កាត់​សក់​ ឬ​ស្លៀកពាក់​ខុស​ពី​មុន​ជា​ដើម។​ ច្បាស់​ណាស់​ថា​ទាល់​តែ​គាត់​ចាប់​អារម្មណ៍​យើង​​យូរ​គួរ​សម​ហើយ​ទើប​អាច​ដឹង​ថា​យើង​ផ្លាស់​ប្ដូរ​អ្វី។​

៧. ឲ្យ​យើង​សម្រេច៖​ គេ​មិន​រើស​ច្រើន​នោះ​ទេ​ ដរាប​ណា​យើង​ពេញ​ចិត្ត​ទៅ​ដើរ​លេង​​កន្លែង​ណា​គេ​ក៏​រីករាយ​ទៅ​ជាមួយ​។​

៨.​ តែង​គាំទ្រ​គោលដៅ​​យើង​​ជានិច្ច៖ មិន​ថា​ចង់​ធ្វើ​អ្វី​ ចង់​បាន​ធ្វី​ គេ​គាំទ្រ​យើង​ ១០០%​ មិនដែល​ថា​ទេ​ ឬ​និយាយ​បង្អាក់​យើង​ទេ​​ហើយ​ថែម​ទាំង​ជួយ​ជំរុញ​ទៀត​ផង។

ទាំង​នេះ​ហើយ​ជា​សញ្ញា​ដែល​គេ​លួច​ស្រឡាញ់​យើង​តែ​ព្យាយាម​លាក់​អារម្មណ៍​។ វា​អាច​មាន​មូលហេតុ​ច្រើន​នៅ​ពី​ក្រោយ​នោះ​។ ពេល​ខ្លះ​អាច​មក​ពី​គាត់​អៀន​ ឬ ​គិត​ថា​មិន​អាច​ទៅ​រួច​ជា​ដើម។​ បើ​យើង​ក៏​ចាប់​អារម្មណ៍​គេ​ដែល​នោះ​ អាច​ចាត់​ចែង​តាម​ការ​គួរ​បាន៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម