ទារកកើតមិនគ្រប់ខែចែកជាប៉ុន្មានកំរឹត

  • 2024-12-29 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារកកើតមិនគ្រប់ខែចែកជាប៉ុន្មានកំរឹត? ទារកដែលកើតមិនគ្រប់ខែចែកជា ៣កម្រិត ទៅតាមអាយុនៃគភ៍ពេលសំរាលគឺៈ

  • ទារកមិនគ្រប់ខែល្មម: ទារកដែលចាប់កំណើតនៅចន្លោះ ៣២ និង ៣៦ សប្តាហ៌ (ការមានផ្ទៃពោះ ៧ ខែទៅ ៨ ខែ)

  • ទារកមិនគ្រប់ខែមធ្យម: ទារកដែលចាប់កំណើតនៅចន្លោះ ២៨ និង ៣២ សប្តាហ៌(ការមានផ្ទៃពោះពី ៦ ខែទៅ ៧ ខែ)

  • ទារកមិនគ្រប់ខែខ្លាំង: ទារកដែលចាប់កំណើតមុនគភ៌មានអាយុ ២៨ សប្តាហ៍ រឺ តិចជាង ៦ ខែ សំរាប់ទារកដែលកើតមុនកំណត់វិញ គឺមានន័យថា គាត់បានបញ្ឈប់នូវការលូតលាស់គ្រប់យ៉ាងក្នុងផ្ទៃម្តាយ ហើយនឹងបែកចែកភាពធ្ងន់ធ្ងរទៅតាមកំរិតអាយុនៃគភ៌ពេលសំរាល បើទារកកាន់តែសំរាលលឿនមុនកំណត់ ហានិភ័យនៃភាពធ្ងន់ធ្ងរក៌ច្រើនជាងទារកដែលចាស់ខែជាង ព្រោះសេរីរាង្គ សំខាន់មួយចំនួនធំពុំទាន់វិវត្តន៌បានពេញលេញ រឺ មិនអាចបំពេញមុនងារបានត្រឹមត្រូវនៅឡើយ។

ពួកគាត់ត្រូវការ ការព្យាបាល និង ថែទាំពីក្រុមគ្រូពេទ្យជំនាញផ្នែកទារក ទៅតាមកំរិតនៃភាពវ័យខ្ចី និង បញ្ហាដែលគាត់ប្រឈមជាក់ស្តែង: បើទារកកើតនៅអាយុតិចជាង 32 សប្តាហ៌ រឺ មានទំងន់តិចជាង 1500g នឹងតំរូវអោយដាក់នៅក្នុងកែវ ដើម្បីរក្សាសីតុណ្ហភាពទារកនៅចន្លោះធម្មតា ការពារគាត់ពីការរំខានពីសំលេង ពីពន្លឺ និង កំដៅពីមជ្ឈដ្ឋានខាងក្រៅ។

បើមានការយីរយារពីមេរោគ ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំផ្សេះ។ បើគាត់មានវិបត្តិដង្ហើម ត្រូវប្រើឪបករណ៌ជំនួយដង្ហើម រឺ ប្រើថ្នាំពិសេសដើម្បីជួយអោយសួតគាត់អាចមានដំណើរការ ហើយការ ព្យាបាលផ្សេងទៀត គឺទៅតាមវិបត្តិដែលគាត់មាន រឺ ងាយប្រឈមផ្សេងទៀត ក្នុងអត្ថបទមុន។

ប្រភព៖ ម៉ាក់ពេទ្យ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម