ប្រពន្ធ​មាន​លក្ខណៈសម្បត្តិ ៥ យ៉ាងនេះ​​ ​ជាទី​មោទនភាព​របស់​ស្វាមី​គ្រប់រូប

  • 2016-11-26 02:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ពិតជា​សប្បាយចិត្ត​បំផុត​ ពេល​ដែល​ខ្លួន​មាន​ភរិយា​ជា​នារី​ដ៏​អស្ចារ្យ។ ដូចនេះ​បើ​ប្រពន្ធ​មាន​លក្ខណៈសម្បត្តិ ៥ យ៉ាង​នេះ ស្វាមី​មាន​មោទនភាព​ខ្លាំង​ណាស់៖

១.មាន​របៀប​ស្លៀកពាក់​ស្អាត​បាត​ជានិច្ច

ប្រពន្ធ​ដែល​ធ្វើឲ្យ​ស្វាមី​រីក​មុខ​មាត់​បាន ត្រូវ​ចេះ​ដឹង​តាំង​ពី​របៀប​ស្លៀកពាក់​ខ្លួនឯង និង​គ្រួសារ​ឲ្យ​បាន​សមរម្យ​តាំង​ពី គេង​យប់ នៅ​ផ្ទះ ឬ​ការ​ចេញ​ដើរ​ក្រៅ ជាពិសេស​សម្រាប់​ខ្លួន​ឯង​តែ​ម្ដង។ ពេល​ស្វាមី​បណ្ដើរ​ទៅ​កម្មវិធី​ជប់លៀង​ម្ដង​ៗ ហើយ​យើង​ស្លៀកពាក់​តុបតែង​ខ្លួន​បាន​ស្អាត និង​មាន​អ្នក​សរសើរ​ទៀត​នោះ ស្វាមី​រឹតតែ​មាន​មោទនភាព។ សំលៀកបំពាក់​មិន​ចាំបាច់​តែ​ម៉ាក់​ថ្លៃ​ៗ ល្បី​ឈ្មោះ​នោះ​ទេ សំខាន់​ចេះ​រៀបចំ​ខ្លួន​ឲ្យ​ស្អាត។

២.ចេះ​កិច្ចការ​ផ្ទះ

ស្វាមី​ណា​ក៏​ដូច​គ្នា​ដែរ ពេញ​ចិត្ត​បំផុត​ពេល​មាន​ភរិយា​ជា​ស្ត្រី​មេផ្ទះ​ដ៏​ចំណាន ចេះ​រៀបចំ​ទុកដាក់​ផ្ទះ​សំបែង និង​ប៉ិនប្រសព្វ​លើ​កិច្ចការ​ចង្ក្រាន​ជើង​ឆ្នាំង។ ប្រសិន​បើ​មាន​ភរិយា​បែប​នេះ គាត់​នឹង​ដើរ​អួត​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​ជា​មិន​ខាន និង​តែង​តែ​មក​ញ៉ាំ​អាហារ​នៅ​ផ្ទះ​ជានិច្ច។

៣.រួសរាយ​រាក់ទាក់

ភរិយា​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ ទោះ​ជា​ទៅ​ដល់​ទី​ណា​តែង​លើក​មុខ​មាត់​ដល់​ស្វាមី​ជានិច្ច។ការ​ញញឹម​រាក់ទាក់​នេះ​ធ្វើឲ្យ​មនុស្ស​ផង​ទាំងពួង​ស្រលាញ់ ចូលចិត្ត និង​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ល្អ។

៤.ផ្ដល់​សិទ្ធ​សេរីភាព

ការ​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ​ជាមួយ​មិត្តភ័ក្ដិ​គឺជា​រឿង​ធម្មតា ដូចនេះ​ភរិយា​ត្រូវ​ផ្ដល់​សិទ្ធ​សេរីភាព​ដល់​ ស្វាមី។ នៅ​ពេល​ស្វាមី​ចេញ​ក្រៅ​ជួប​មិត្ត​នោះ ពួកគេ​នឹង​ពោល​សរសើរ​ស្វាមី​អ្នក​ដែល​មាន​ប្រពន្ធ​ល្អ​ចេះ​យល់ដឹង​ពី​ការ​ជួបជុំ និង​មិន​ឃាត់ខាំង​ប្ដី​មិន​ឲ្យ​ទៅ​ក្រៅ។

៥.មិន​រអ៊ូ​ពេល​ប្ដី​ស្រវឹង

មាន​ស្ត្រី​ជា​ភរិយា​មិន​ច្រើន​ទេ​ដែល​មាន​ចំណុច​ពិសេស​នេះ។ ពេល​ស្វាមី​ស្រវឹង​អ្នក​គួរតែ​ជួយ​រៀបចំ​ទឹក​ភេសជ្ជៈ​ដើម្បី​បន្សាប​ជាតិ​ស្រវឹង ឬ​ជួយ​ប្ដូរ​សំលៀកបំពាក់ និង​រៀបចំ​កន្លែង​គេង​ដល់​គាត់។ ព្រឹក​ថ្ងៃ​បន្ទាប់​គួរតែ​រៀប​អាហារ​ពេល​ព្រឹក និង​មិន​ចាំបាច់​សួរដេញដោល​រឿង​ពី​យប់​ឡើយ៕