មូលហេតុដែលទារកកើតមិនគ្រប់ខែ

  • 2024-12-28 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗដែលមានកូនកើតមិនគ្រប់ខែ ប្រាកដជាមានអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍នៅកន្លែងនេះហើយ កែវដែលកន្លែងដែលគេដាក់កូនសំរាប់ការព្យាបាល និងបន្តអោយលូតលាស់។ តើអ្វីទៅជាទារកកើតមិនគ្រប់ខែ? តើប្រឈមគ្រោះថ្នាក់អ្វីខ្លះ? ទារកកើតមិនគ្រប់ខែ គឺជាទារកដែលកើតមុន ពេលដែលគភ៌មានអាយុ ៣៧ សប្តាហ៍ ដោយគិតពីថ្ងៃដែលស្ត្រីមករដូវចុងក្រោយ។

ទារកមិនគ្រប់ខែនឹងអាចប្រឈម នឹងវិបត្តិជាច្រើនដូចជា៖ - បញ្ហផ្លូវដង្ហើម ដែលមិនអាចអោយគាត់ដកដង្ហើមបានដោយខ្លួនឯង ងាយឆ្លងជំងឺ ដែលបណ្តាលមកពីការយាយីនៃមេរោគ។

  • ជំងឺខាន់លឿងដែលអាចបណ្តាលមកពីមេរោគ រឺ ដោយការបែកនៃគ្រាប់ឈាមក្រហម។

  • ខួរក្បាលមានភាពខ្ចី មិនអាចបំពេញមុខងារបានត្រឹមត្រូវ អាចងាយនឹងហូរឈាមក្នុងខួរក្បាល ខូចខាតកោសិកាខួរក្បាល ដែលថ្ងៃក្រោយអាចប្រឈមនឹងពិការភាពនៃខួរក្បាល។

  • ជំងឺចំហបេះដូងពីកំណើត

  • វិបិត្តិប្រពន្ធ័ផ្លូវរំលាយអាហារ ដែលទារកកាន់តែខ្ចី កាន់តែគ្រោះថ្នាក់ ពិសេសជំងឺរលាកពោះវៀនធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយទារកបាត់បង់ជីវិតបាន ហើយបើត្រូវសំរាកពេទ្យ ក៌អាចយូរទំរាំគាត់អាចបៅបាន រឺ ទទួលយកទឹកដោះបានដោយសុវត្តិភាព។

  • វិបត្តិប្រព័ន្ធឈាម: ពួកគាត់ងាយប្រឈមនឹងការបាត់បង់ឈាម ការផលិតគ្រាប់ឈាមមិនបានគ្រប់គ្រាន់ អាចត្រូវការបញ្ចូលឈាមតាមស្ថានភាពធ្ងន់-ស្រាលរបស់ទារកម្នាក់ៗ។

ក្រៅពីនេះក៌នៅមានបញ្ហាជាច្រើនទៀតដែលត្រូវការព្យាបាលអោយបានម៉ត់ចត់ និង បន្ត តាមដានអោយបានជាប់លាប់ ទោះបីជាពួកគាត់ត្រូវបានអនុញ្ញាត្តិអោយចេញពីមន្ទីរពេទ្យក៏ដោយ។

ប្រភព​៖ ម៉ាក់ពេទ្យ

អត្ថបទ៖ សិរីរត្នន៍