ហេតុអ្វីទឹកដោះម្តាយគឺជាជម្រើសល្អបំផុតសម្រាប់កុមារ

  • 2025-02-03 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុអ្វីទឹកដោះម្តាយគឺជាជម្រើសល្អបំផុត??? អ្នកម្តាយថ្មីៗជាច្រើនមានការភ័យខ្លាចនិងមានការយល់ច្រឡំអំពីការបំបៅកូនដោយទឹកដោះម្តាយ ហើយមានអ្នកខ្លះខ្លះគិតថាមានអាហារូបត្ថម្ភផ្សេងប្រសើរជាងទឹកដោះម្តាយ។ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ។ ទឹកដោះម្តាយគឺជាអាហារដ៏ល្អបំផុតសម្រាប់ទារក។

ហេតុផលសំខាន់ៗដែលទឹកដោះម្តាយល្អជាងទឹកដោះផ្សេងៗ៖

១. មានសារធាតុចិញ្ចឹមគ្រប់គ្រាន់៖ ទឹកដោះម្តាយមានសារធាតុចិញ្ចឹមគ្រប់យ៉ាងដែលទារកត្រូវការ ន៨ងគ្រប់គ្រាន់សំរាប់ការលូតលាស់ក្នុងរយះពេល៦ខែដំបូងនៃជីវិតកូន។

២. ងាយស្រួលរំលាយ៖ ពោះវៀនទារកអាចរំលាយទឹកដោះម្តាយបានយ៉ាងងាយស្រួល។

៣. ការពារជំងឺ៖ ទឹកដោះម្តាយមានអង់ទីករដែលជួយការពារទារកពីជំងឺផ្សេងៗ អោយបៅកាន់តែយូរ ការពារកូនក៏បានកាន់តែយូរដែរ។

៤. ជួយកសាងប្រព័ន្ធភាពស៊ាំ៖ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់ទារកក្នុងការយាយីពីមេរោគផ្សេងៗបានយ៉ាងមានប្រសិទ្ធិភាព កាត់បន្ថយអត្រាឈឺដោយជំងឺមួយចំនួន។

៥. ជួយបង្កើនចំណងទាក់ទងរវាងម្តាយនិងកូន៖ ការបៅដោះជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយនិងកូនកាន់តែជិតស្និទ្ធ កាន់តែមានភាពកក់ក្តៅ។

ដូច្នេះ សូមម្តាយថ្មីៗកុំបោះបង់ការបំបៅកូនដោយទឹកដោះខ្លួនឯងដោយសារតែការយល់ច្រឡំថាទឹកដោះខ្លួនឯងរាវ គ្មានជាតិ គ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៀតទៅ។ គ្រប់តំនក់នៃទឹកដោះម្តាយគឺមានតំលៃសំរាប់កូន។ ការបំបៅដោះម្តាយគឺជាអំណោយធម្មជាតិដ៏ល្អបំផុតសម្រាប់កូនៗរបស់ម៉ាក់ៗ។

ប្រភព៖ ម៉ាក់ពេទ្យ

អត្ថបទ៖ សិរីរត្នន៍