តើពេលមករដូវ ស្ត្រីអាចចុះលេងទឹកបានឬទេ ?

  • 2024-01-31 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើថ្ងៃសម្រាកស្របគ្នានឹងថ្ងៃនៃការមករដូវ មនុស្សជាច្រើនមានអារម្មណ៍មិនស្រួល ហើយចាប់ផ្តើមគិតអំពីគំនិតនៃការផ្អាកការទៅលេងនោះ ដោយគិតថាអាចប៉ះពាល់ដល់សុខភាព។ការមករដូវគឺជាដំណើរការធម្មជាតិដែលមិនចាំបាច់រារាំងអ្នកពីការរីករាយនឹងពេលទំនេររបស់អ្នកនោះទេ។ តើអ្នកអាចទៅលេងសមុទ្រអំឡុងពេលមករដូវបានទេ ប្រសិនជាអ្នកបានដឹង?

តាមពិតទៅមិនមាន contraindications វេជ្ជសាស្រ្តដែលបញ្ជាក់ថា ការទៅឆ្នេរក្នុងអំឡុងពេលមករដូវរបស់អ្នកមិនបាននោះទេ គឺវាអាស្រ័យទៅលើអ្នក ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ថាតើអ្នកចុះទឹកឬមិនចុះតែប៉ុណ្ណោះក្នុងករណីដែលអ្នកស្រួលខ្លួន ។ តែប្រសិនបើ មានការរមួលក្រពើ ឈឺក្បាល និងមិនស្រួល យកល្អត្រូវរង់ចាំរហូតដល់ប្រសើរឡើងវិញទើបល្អ។ដូចនេះដើម្បីឲ្យថ្ងៃនៃការមករដូវរបស់អ្នក ជាថ្ងៃដែលរីករាយនៅឆ្នេរសមុទ្រ ចាំបាច់ត្រូវធ្វើតាមគន្លឹះមួយចំនួនដូចខាងក្រោម៖

១ . ជ្រើសរើសការការពារត្រឹមត្រូវ

វិធីសាស្ត្រការពារគឺជារឿងសំខាន់បំផុតសម្រាប់ស្ត្រី ដើម្បីកុំឲ្យមានបញ្ហាក្នុងអំឡុងពេលមករដូវ។

២ . ពង្រឹងការការពារកម្តៅថ្ងៃ

ក្នុងអំឡុងពេលនៃការមករដូវ ស្បែកមានទំនោរទៅរកភាពរសើបជាងធម្មតា។ ដូច្នេះហើយនៅពេលប៉ះនឹងពន្លឺថ្ងៃ ហានិភ័យនៃការរលាកដោយសារពន្លឺព្រះអាទិត្យគឺកាន់តែខ្លាំងទៅៗ ។ ដើម្បីជៀសវាងបញ្ហានេះ យើងត្រូវប្រើឡេការពារកម្តៅថ្ងៃដែលមាន (ច្រើនជាង 30 SPF) ។

៣ . ត្រូវប្រាកដថាអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ

អ្នកដែលបានឆ្លងកាត់គ្រាដ៏ស្មុគស្មាញក្នុងអំឡុងពេលចេញក្រៅពេលមានរដូវដឹងថាវាចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុត។ ក្នុងន័យនេះ វាជាការងាយស្រួលក្នុងការមាន tampons ជូត សាប៊ូ បន្ទះ និងសម្ភារៈអនាម័យផ្សេងទៀត។

៤ . ជ្រើសរើសឈុតហែលទឹកដែលសមរម្យ ប្រសិនបើអ្នកចង់ចុះលេងទឹក

ប្រសិនបើអ្នកចង់ហែលទឹកលេងក្នុងអំឡុងពេលមករដូវ អ្នកត្រូវជ្រើសរើសឈុតហែលទឹកដែលសមស្របសម្រាប់បិទបាំងត្រង់កន្លែងពិសេស រួមជាមួយពណ៌ប្រផេសដែលមើលមិនដឹង ដើម្បីជួយបិទបាំងបាន។

៥ . រក្សាជាតិទឹកឱ្យបានល្អក្នុងអំឡុងពេលមករដូវ

នៅពេលដែលអ្នកទៅលេងឆ្នេរសមុទ្រក្នុងអំឡុងពេលមករដូវ សំខាន់គឺអ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីផ្តល់ជាតិទឹកក្នុងខ្លួន កាលណាអ្នកខ្វះជាតិទឹក ធ្វើឲ្យអ្នករមួលក្រពើរ និងហើមពោះជាមិនខាន។

៦ . រក្សាសកម្មភាព

ក្នុងអំឡុងពេលនេះ អ្នកប្រហែលជាចង់ចំណាយពេលដើរលេង ទៅនេះទៅនោះដែលជាសកម្មភាពសប្បាយៗមួយចំនួន ដូចនេះសុំកុំខ្វល់ពីការមករដូវអី ព្រោះសកម្មភាពទាំងនេះ ធ្វើឲ្យអ្នកកាត់បន្ថយអារម្មណ៌តានតឹង និងអាចរួមចំនែកដល់ការឈឺចាប់ពេលមករដូវរបស់អ្នកទៀតផង ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម