ការបណ្តុះបណ្តាលថ្នាក់អន្តរជាតិស្តីពីសមភាពយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើតភ្ជាប់នឹងការប្រែប្រួលអាកាសធាតុ

  • 2024-04-19 04:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

RECOFTC គឺជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណេញដែលធ្វើការឆ្ពោះទៅអនាគតមួយដែលសហគមន៍មូលដ្ឋានមានលទ្ធភាពនិងសិទ្ធិក្នុងការគ្រប់គ្រងតំបន់ទេសភាពព្រៃឈើដែលពួកគេគ្រប់គ្រងប្រកបដោយនិរន្តរភាព និងសមធម៌។ RECOFTC ប្រើប្រាស់អភិក្រមរយៈពេលវែងប្រកបដោយបរិយាប័ន្នដែលគាំទ្រសហគមន៍ក្នុងការការពារសិទ្ធិលើដីធ្លី និងធនធានរបស់ពួកគេ បញ្ឈប់ការកាប់ព្រៃឈើនិងលើកកម្ពស់សមភាពយេនឌ័រ។

ដោយមានការគាំទ្រពីទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហការអភិវឌ្ឍអន្តរជាតិ (Sida)

កម្មវិធីនេះស្វែងរកការចូលរួមរបស់ស្ត្រី និងបុរសវ័យក្មេងក្នុងការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទេសភាពព្រៃឈើ នៅពេលដែលយើងប្រឈមមុខ និងសម្របខ្លួនទៅនឹងវិបត្តិអាកាសធាតុ។ សមភាពយេនឌ័រមិនត្រឹមតែជាបញ្ហារបស់ស្ត្រីប៉ុណ្ណោះទេ ហើយការងារនេះត្រូវបង្កើនកិច្ចសហការរវាងស្ត្រី និងបុរស ដើម្បីជួយផ្លាស់ប្តូរបទផ្នត់គំនិតសង្គម។

គម្រោង WAVES ទីមួយ (២០១៩-២០២២) បានបង្កើតបណ្តាញថ្នាក់ដឹកនាំយេនឌ័រ ៣៦នាក់ ដោយគាំទ្រពួកគេ ខណៈដែលពួកគេបានតស៊ូមតិដើម្បីសមភាព និងបានដឹកនាំកម្មវិធីបញ្ជ្រាបយេនឌ័រនៅក្នុងសហគមន៍ និងស្ថាប័នរបស់ពួកគេ ដែលមានឥទ្ធិពលលើគោលនយោបាយ និងភ្ជាប់ជាមួយការអនុវត្ត។ WAVES ទីពីរ បង្កើតលើភាពជោគជ័យនេះ ហើយនឹងបណ្តុះបណ្តាលអ្នកចូលរួមចំនួន ៤០ នាក់មកពីអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីចាប់យកឱកាសសិក្សាស្វែងយល់ពីសហគមន៍ព្រៃឈើទាំងនៅក្នុងនិងក្រៅតំបន់។

ការបើកទទួលពាក្យនេះសម្រាប់ក្រុមទីមួយនៃកម្មវិធី WAVES ទី២នេះ ចំនួន ២១នាក់ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។

កម្មវិធី WAVES នឹងណែនាំអ្នកចូលរួមអំពីប្រធានបទដែលទាក់ទងគ្នានៃការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ និងបរិយាប័្នសង្គម ដើម្បីតស៊ូមតិសម្រាប់សកម្មភាពអាកាសធាតុ និងបរិស្ថាន។ ដូចដែលយើងទាំងអស់គ្នាប្រឈមមុខ និងសម្របខ្លួនទៅនឹងវិបត្តិអាកាសធាតុ កម្មវិធីនេះមានគោលបំណងបណ្តុះដល់អ្នកដែលចាប់ផ្តើមការងារដំបូង លើភាពជាអ្នកដឹកនាំ និងការតស៊ូមតិស្តីពីសមភាពយេនឌ័រ ជួយបង្កើតសំឡេង និងឥទ្ធិពលរបស់គេនៅក្នុងវិស័យនេះ។

គោលបំណងរបស់កម្មវិធីផ្តួចផ្តើមនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីភាពខុសគ្នារវាងយេនឌ័រ និងបញ្ហាប្រឈមសំខាន់ៗនៅក្នុងទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។ កំណត់ គោលនយោបាយសំខាន់ៗ សម្រាប់អ្នកដែលចាប់ផ្តើមការងារដំបូងស្វែងយល់ពីការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងនៅក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិប្រកបដោយបរិយាប័ន្ន ហើយបញ្ជូលវាទៅក្នុងគោលនយោបាយ និងការអនុវត្ត។ ផ្តល់ផ្លូវសម្រាប់អ្នកដឹកនាំវ័យក្មេងដើម្បីជំរុញភាពជាអ្នកដឹកនាំរបស់ពួកគេតាមរយៈការផ្លាស់ប្តូរចំណេះដឹង ជំនាញ យោបល់ និងការអនុវត្តល្អ ធានាបាននូវការរៀនសូត្រគ្នាទៅវិញទៅមក និងជំរុញសកម្មភាពរួម។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យសុំចូលបម្រើការងារ និងផ្ញើអ៊ីមែលមក srijana.baral@recoftc.org និង korranat.buranakij@recoftc.org ត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤។ មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានជូនដំណឹង។

ដើម្បីស្វែងយល់បន្ថែមអំពី RECOFTC សូមចូលមើលគេហទំព័រ https://www.recoftc.org ដើម្បីស្វែងយល់បន្ថែមអំពី WAVES សូមចូលមើលគេហទំព័រ https://www.recoftc.org/projects/WAVES

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម