៥ ចំណុច ដើម្បីបំពេញន័យឲ្យជីវិតកាន់តែមានន័យ

  • 2024-03-21 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ សុទ្ធតែត្រូវការធាតុផ្សំទាំង៥នៅក្នុងជីវិតព្រោះចំណុចទាំងអស់នេះ មិនអាចខ្វះមួយណាបានឡើយ មិនត្រឹមតែប៉ុណ្ណោះបើ៥ចំណុចនេះអាចដើរទន្ទឹមគ្នា នោះអ្នកក៏អាចឈានឆ្ពោះទៅរកជីវិតដែលសម្រេចបានជោគជ័យ និងមានន័យពិតប្រាកដ ដែលចំណុចទាំងនោះរួមមាន ៖

១ ការងារ

ការងារមិនត្រឹមតែនាំមកនូវស្ថិរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយជួយយើងឱ្យសម្រេចបាននូវក្តីសុបិនរបស់យើង និងស្វែងរកតម្លៃផ្ទាល់ខ្លួនរបស់យើងនៅក្នុងសង្គមផងដែរ។ មនុស្សម្នាក់ៗនៅអាយុនីមួយៗមានការងាររៀងៗខ្លួន៖ ក្នុងវ័យកុមារភាព ពួកគេទៅសាលារៀន ពេលធំឡើងពួកគេទៅធ្វើការក្នុងការិយាល័យ ហើយពេលចាស់ជរា ពួកគេបានបញ្ជូនបទពិសោធន៍របស់ពួកគេទៅកាន់កូនៗ និងចៅៗ...។ អាចនិយាយបានថាការងារបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរបស់យើងម្នាក់ៗ។ បើគ្មានការងារ ជីវិតដូចគ្មានអ្វីៗគ្រប់យ៉ាង។

២ ទំនាក់ទំនង

សម្រាប់រឿងទំនាក់ទំនង គឺជារឿងចាំបាច់បំផុតក្នុងជីវិត បើគ្មានទំនាក់ទំនងប្រៀបបានដូចរស់នៅតែម្នាក់ឯង គ្មានញាតិ គ្មានការដឹងឮអ្វីទាំងអស់ នោះពិបាករស់នៅក្នុងសង្គមណាស់។ ដូចនេះកាទំនាក់ទំនងមិនថានៅខាងក្នុងឬនៅខាងក្រៅនោះទេ វាជារឿងល្អបំផុត ។ ពីទំនាក់ទំនងជិតស្និទ្ធដូចជាគ្រួសារ មិត្តភ័ក្តិ គូស្នេហ៍ រហូតដល់ទំនាក់ទំនងឆ្ងាយ ដូចជាមិត្តរួមការងារ អ្នកជិតខាង... ពួកគេសុទ្ធតែដើរតួយ៉ាងពិសេសនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ទំនាក់ទំនងត្រូវយកចិត្តទុកដាក់ ព្រោះវាដើរតួក្នុងការចិញ្ចឹមបីបាច់រាងកាយ និងចិត្ត ជួយយើងក្នុងការងារ និងជីវិត។

៣ . សុខភាព

“សុខភាព” នៅទីនេះមានន័យទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយពួកវាមានទំនាក់ទំនងជិតស្និទ្ធជាងអ្វីទាំងអស់។ ប្រសិនបើសុខភាពរាងកាយរបស់អ្នកធ្លាក់ចុះ សុខភាពផ្លូវចិត្តរបស់អ្នកក៏នឹងធ្លាក់ចុះផងដែរ ការមានរាងកាយដែលមានសុខភាពល្អ និងស្មារតីរីករាយនឹងជួយមនុស្សឱ្យមានទំនុកចិត្ត និងសុទិដ្ឋិនិយម ព្រមទាំងបំពេញនូវមហិច្ឆតាជាច្រើនក្នុងជីវិត។

៤ . វិញ្ញាណ

វាស្តាប់ទៅដូចជាអស្ចារ្យ ប៉ុន្តែតាមពិត "វិញ្ញាណ" គឺគ្រាន់តែជាអារម្មណ៍នៃទំនាក់ទំនងរវាងយើង និងតម្លៃខាងវិញ្ញាណដ៏អស្ចារ្យមួយចំនួន ដែលជារឿយៗទាក់ទងនឹងដំណើរការនៃការស្វែងរកអត្ថន័យនៃជីវិត។ ក្នុងករណីខ្លះ ភាពខាងវិញ្ញាណក៏ជាការផ្តោតលើតម្លៃមនុស្ស ការរស់នៅឆ្ពោះទៅរកភាពល្អ គិតវិជ្ជមាន ដើម្បីមានជីវិតសន្តិភាព និងសេរីភាព។ អ្នកខ្លះរកឃើញភាពខាងវិញ្ញាណក្នុងសាសនាដោយការទៅវត្តដើម្បីបួងសួងព្រះពុទ្ធ ធម្មយាត្រា ឬប្រតិបត្តិ ហើយអ្នកខ្លះទៀតរកឃើញវានៅក្នុងធម្មជាតិតាមរយៈការសមាធិ រស់នៅបែបធម្មជាតិ និងបរិភោគអាហារដែលមានជីវជាតិ ឬចំណាយពេលជាមួយសិល្បៈដូចជា គូរគំនូរ ហាត់សរសេរអក្សរផ្ចង់ ចម្លាក់ជាដើម។

៥ . ចំណង់ចំណូលចិត្ត

យើងម្នាក់ៗនឹងមានចំណាប់អារម្មណ៍ ឬទេពកោសល្យពិសេសនៅក្នុងវិស័យជាក់លាក់មួយ។ “ចំណូលចិត្ត” គឺជាអ្វីដែលធ្វើឱ្យយើងខុសប្លែកគ្នា និងនាំមកនូវភាពចម្រុះដល់ជីវិតនេះ។ ចំណូលចិត្តអាចជារឿងដែលយើងធ្វើសម្រាប់ការកម្សាន្តដូចជា អានសៀវភៅ ស្តាប់តន្ត្រី មើលកុន ឬដើរទិញឥវ៉ាន់ ប៉ុន្តែវាអាចជារឿងដែលនាំមកនូវការបំផុសគំនិតដ៏អស្ចារ្យ ដែលជះឥទ្ធិពលដល់ជីវិតរបស់។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម