រឿង៤យ៉ាងដែលធ្វើឱ្យមនុស្សមានទំលាប់មិនល្អ

  • 2024-03-18 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងអាក្រក់ឬល្អ មនុស្សតែងជួបប្រទះ តែគ្រាន់ថាអ្នកខ្លះបានជួបតិចឬច្រើនតែប៉ុណ្ណោះ អាស្រ័យលើដំណើរជីវិតរបស់មនុស្សម្នាក់ៗ។ ដូចនេះបើយើងចង់ឲ្យខ្លួនឯងជួបតែអ្នកល្អ យើងគួរតែធ្វើរឿងល្អឲ្យបានច្រើន តាមដែរអាចធ្វើទៅបាន។ ប្រសិនបើយើងជួបតែរឿងអាក្រក់ៗ ហើយយើងតបស្នងទៅគេវិញដោយអំពើរអាក្រក់ដូចគ្នា នោះមិនល្អទេ វាអាចធ្វើឲ្យយើងមិនមានសំណាងទៅក៏ថាបាន។ ដូចនេះអំពើរអាក្រក់ដែលធ្វើឲ្យមនុស្សមិនមានសំណាង មានដូចជា ៖

១ ធ្វើបាបមនុស្សដែលធ្វើបាបខ្លួនឯង

បុគ្គលធ្វើបាបអ្នកដទៃដើម្បីប្រយោជន៍ខ្លួនជាមនុស្សអាក្រក់ ហើយបុគ្គលនេះនឹងមិនមានសំណាងឡើយ។

២ ចង់ល្បីតែគ្មានទេពកោសល្យ

អ្នកដែលចូលចិត្តភាពល្បីល្បាញនឹងចូលចិត្តអ្នកដែលលើកសរសើរ និងបដិសេធមនុស្សដែលមានគុណធម៌ នេះជាគ្រោះមហន្តរាយជាតិ។

៣ ចាស់មិនបង្រៀន ក្មេងមិនរៀន នោះក៏ជាទម្លាប់អាក្រក់ក្នុងជីវិតដែរ

មនុស្សចាស់មិនចង់បង្រៀនយុវជនទេ យុវជនមានចិត្តក្រអឺតក្រទម មិនចង់រៀនពីបទពិសោធន៍ នេះជាទម្លាប់អាក្រក់។

៤ ការមិនគោរពមនុស្សចាស់ និងការអនុគ្រោះដល់ក្មេង គឺជារឿងអាក្រក់

មនុស្សចាស់ព្រងើយកន្តើយ មិនខ្វល់ មិនយកចិត្តទុកដាក់ ដល់ក្មេង ធ្វើឲ្យក្មេងកាន់តែមិនយល់អ្វីដែលហៅថាល្អឬអាក្រក់ នោះក៏ធ្វើឲ្យមិនល្អដែរ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម